ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​​2គ្រឿង​​​​ចុះ​ពី​​ស្ពាន​អាកាស​​​​ក្បាល​ថ្នល់​​​​បុក​គ្នា​របួស​ធ្ងន់​​​​-ស្រាល​​2នាក់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ម៉ូតូ​DH ពណ៌​ក្រហម​​​​បត់​​ឆ្វេង​​​​ត្រូវ​​ម៉ូតូ​​វ៉េវ​ ពណ៌​ខ្មៅ​​​ដែល​ជិះ​ពី​ក្រោយ​​​ បាន​បុក​ ខណៈ​​​​ម៉ូតូ​​ទាំង​​២​គ្រឿង​ បើក​ចុះ​ពី​ស្ពាន​​​អាកាស​​​​ក្បាល​ថ្នល់​​ បណ្តាល​ឱ្យ​របួស​ធ្ងន់ម្នាក់​ ស្រាល​ម្នាក់ កាល​ពី​វេលា​ម៉ោង​​​​​​​៣​និង​៤៥​នាទី​​​​រំលង​អធ្រាត្រ​ថ្ងៃទី​​​​២៦​​ កញ្ញា នៅចំណុច​​​គល់​ស្ពាន​​​​អាកាស​​ក្បាល​ថ្នល់​​​ផ្នែក​ខាង​ជើង​ តាម​មហា​វិថី​​ព្រះ​នរោត្តម​​ ក្នុង​សង្កាត់​​​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យដឹង​ថា ​​ ម៉ូតូ​DH ពណ៌ក្រហម​​ និង​ម៉ូតូវ៉េវ​​ពណ៌​ខ្មៅ​​​បើក​ក្នុង​​ទិស​ដៅ​​​ស្រប​គ្នា​ចុះ​​ពី​លើ​ស្ពាន​​​​អាកាស​ក្បាល​​​​ថ្នល់​​​ពី​ត្បូង​​ទៅ​ជើង​​ ខណៈ​មក​ដល់​គល់​ស្ពាន​​​ខាង​ជើង​ម៉ូតូ​DH បត់​ឆ្វេង​​​​ ស្រាប់​តែ​​​​ម៉ូតូ​​​វ៉េវ​​ចាប់​ហ្វ្រាំង​​​មិន​ទាន់​​ជ្រុល​ទៅ​បុក​ចំ​កន្ត្រក​​ម៉ូតូ​​​បណ្តាល​​​ដួល​​​រង​របួស​ទាំង​​២នាក់​ តែ​អ្នក​​បើក​ម៉ូតូ​DH របួស​ធ្ងន់​ ឯ​អ្នក​បើក​​ម៉ូតូ​វ៉េវ​​របួស​ស្រាល​ ។​

អ្នកបើក​​ម៉ូតូ​DH ឈ្មោះ​​ចក់​ សារិន​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​​ឌុប​រង​របួស​ធ្ងន់​ ស្នាក់​នៅ​ផ្ទះ​​លេខ​​​៣៧២​ ផ្លូវ​ជាតិ​​លេខ​​២ ក្នុង​ភូមិ​​​ព្រែក​​តា​ពៅ​ សង្កាត់​​ដើម​មៀ​ន​​ ក្រុង​​​តា​ខ្មៅ ។ ចំណែក​អ្នកបើក​​​ម៉ូតូវេ៉វ​​​​ឈ្មោះ​ភក្តិ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជា​កម្មករ​​​​សត្តឃាត​នៅ​បឹង​សាឡាង​​​​រង​របួស​បែក​​​មុខ​បែក​មាត់​​​តិច​តួច​ បាន​ជិះម៉ូតូ​​ទៅដឹក​ឈាម​គោ​យ​ក​ទៅ​​​​ឱ្យ​ម៉ូយ​​​នៅ​ផ្សារ​ច្បារ​អំពៅ​ លុះ​ពេល​ត្រឡប់​​​​មកវិញ​​​ជួប​គ្រោះ​​ថ្នាក់​​ចរាចរណ៍​​តែម្តង​ ។

ក្រោយ​ពេលកើតហេតុ​​​​ជន​រង​គ្រោះ​ទាំង​​​២​នាក់​​​​​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ចំណែក​ម៉ូតូ​ទាំង​​២​គ្រឿង​​​ត្រូវ​សមត្ថកិច្ច​យក​ទៅរក្សា​ទុក​នៅ​ខណ្ឌ​ចំការមន​រង់​ចាំ​​ដោះ​ស្រាយ​​ជា​ក្រោយ​ ៕