ខេត្តកំពង់ធំ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងម៉ូតូបុកគ្នានៅលើកំណាត់ផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន កាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី២៥ កញ្ញា ២០១២ បណ្តាលឱ្យស្ត្រីម្នាក់រងរបួសរបកផ្ទៃមុខយ៉ាងដំណំ ត្រូវម៉ូតូសង្កត់ពីលើជាប់ងើបមិនរួច ចំណែកភាគីម្ខាងទៀតជាបុរស រងរបួសវៀចខ្ទង់ច្រមុះរហូតហូរឈាមសស្រាក់ ។
លោកអនុសេនីយ៍ទោ សោម សុភី នាយផ្នែកចរាចរណ៍ជើងគោកនៃអធិការដ្ឋានក្រុងស្ទឹងសែនបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយម៉ូតូ២គ្រឿងបើកស្របទិសគ្នាពីជើងទៅត្បូងតាមបណ្តោយផ្លូវជាតិលេខ៦A លុះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូម៉ាកវ៉េវ ពណ៌កាប់ស្តាំង បើកដោយឈ្មោះ ញ៉េប គឹមហ៊ី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន បើកភ្លើងស៊ីញ៉ូបត់ឆ្វេងភ្លាមបត់ភ្លែតដោយមិនបានមើលមុខមើលក្រោយក៏ត្រូវម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ បើកដោយឈ្មោះ ថេត យ៉ា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ដែលជិះពីក្រោយជាន់ហ្វ្រាំងមិនទាន់បុកបណ្តាលឱ្យរងគ្រោះថ្នាក់ទាំង២នាក់តែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ