ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូធំ​ម៉ាក​RX​បុក​ម៉ូតូ​មីអូ​​ជន​ជាតិ​បរទេស​របួស​2នាក់

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ធុន​ធំម៉ាកRXបុក​ម៉ូតូ​ធុន​តូច​ម៉ាក​មីអូ​ចំពី​មុខ​ពេញ​ទំហឹង បណ្តាល​ឱ្យ​ម៉ូតូ​ខូច​ខាត​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំង​ស្រុង​ដូច​គ្នា​ ឯម្ចាស់​រង​របួស​ស្រាល​ទាំង​ពីរនាក់​ ។​ ​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​១០​យប់​​ថ្ងៃទី២៥​ កញ្ញា​ តាម​ផ្លូវ​លេខ​១៧៨​​ ​មុខ​​ផ្ទះ​​លេខ​​៣៧​​ ក្នុង​​សង្កាត់ជ័យ​ជំនះ​ខណ្ឌ​ដូន​ពេញ​​ ។

ប្រភព​​ព័ត៌មាន​​ឲ្យ​ដឹង​ថា​ ​ម៉ូតូ​ធុន​ធំ​ដែល​គេ​អះ​អាងថា ម៉ាកRX​ ពណ៌ក្រហម​ ​បើក​បរ​ដោយ​​យុវ​ជន​ម្នាក់​ ​តាម​ផ្លូវ​លេខ​១៧៨​ ​ក្នុង​ទិស​ដៅ​ពីលិច​ទៅកើត​ ចំណែក​ម៉ូតូមីអូ​ ពណ៌ខ្មៅ​បើក​បរ​ដោយ​ជន​ជាតិ​បរទេស​ម្នាក់​ ​ជិះ​ពី​កើត​ទៅ​លិច  ខណៈ​មក​ដល់​ចំណុច​ខាង​លើ​ម៉ូតូ​ធុន​ធំ​ជ្រុល​ទៅ​បុក​ម៉ូតូ​មីអូ​ចំពីមុខ​ពេញ​ទំហឹង​​ធ្វើ​ឲ្យ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ដួល​រង​ការ​ខូច​ខាត​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំង​ស្រុង​ដូច​គ្នា​ ​តែសំណាង​ល្អ​អ្នក​បើក​ម៉ូតូ​ទាំង​សង​ខាង​គ្រាន់​តែរលាត់​ដៃជើងតិច​តួច​ប៉ុណ្ណោះ ។​

​យុវជន​អ្នក​បើក​ម៉ូតូធុន​ធំ​នោះ​ដឹងថា ខ្លួន​ជា​អ្នក​ខុស​សុខ​ចិត្ត​សងថ្ងៃ​​ខូច​ខាត​ទៅ​ឲ្យខាង​ម៉ូតូ​មីអូ​ ​តែ​ខាង​ម៉ូតូមីអូ​មាន​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​ ​ទើប​ភាគី​ទាំង​ពីរ ​រង់​ចាំ​ក្រុម​ហ៊ុន​មក​​ដោះ​ស្រាយ​នៅ​កន្លែង​កើត​ហេតុ​តែម្តង ៕