ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​​ឡិច​ស៊ីស​ចាក់​គួ​ជ្រុល​​បុក​ចិញ្ចើម​ផ្លូវ​និង​បង្គោល​ស្លាក​សញ្ញា​​បែក​កង់​មុខ​ទាំង​2

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​បាន​បើក​រថយន្ត​ឡិចសុីស​ ​RX300 ពណ៌ស ចាក់គួ​ជ្រុល​ទៅ​បុក​ចិញ្ចើម​រង្វង់​មូល​រមណីយ​ដ្ឋាន​វត្តភ្នំ​ និង​​បង្គោលស្លាក​សញ្ញា​បង្ហាញ​ផ្លូវ​កាល​ពីវេលា​មោ៉ង​២រំលងអធ្រាត្រឈានចូលថ្ងៃទី២៦​​ កញ្ញា ហើយ​ព្យាយាម​បើក​រត់ទាំង​បែក​កង់​មុខ​ទាំង​ពីរ​រហូតដល់​ខាង​ជើង​អគ្គិសនី​កម្ពុជា​ ក៏​ត្រូវ​នគរបាលបុ៉ស្តិ៍​រដ្ឋ​បាល​វត្តភ្នំឃាត់បាន ។

​សន្តិសុខ​យាម​ប្រចាំការ​រមណីយ​ដ្ឋាន​វត្ត​ភ្នំ​ម្នាក់បាន​ឲ្យដឹងថា​ ​មុន​ពេល​កើត​ហេតុ​គាត់​​ឃើញ​រថយន្តឡិចសុី ​RX300 ពណ៌​ស​​មួយ​គ្រឿង ​បើក​តាម​បណ្តោយ​មហា​វិថីព្រះ​នរោត្តម​ពីត្បូង​ទៅជើង​ ក្នុង​ល្បឿន​លឿន​ហើយ​រេពេញ​ផ្លូវ​ លុះ​មក​​ដល់​​​ចំណុចរង្វង់​​មូល​​រម​ណីយ​​ដ្ឋាន​វត្ត​​ភ្នំ រថយន្ត​នោះ​​បួង​ចង្កូតចាក់​គួ​បត់​ស្តាំ​ជ្រុល​ឡើង​លើទៅបុក​ចិញ្ចើម​ផ្លូវរួច​បុក​ស្លាក​សញ្ញា​បង្ហាញ​ទិសបាក់​មួយ​ដើម​រាប​ដល់ដី ខណៈ​​នោះ​អ្នក​​បើក​រថយន្ត​មិន​ឈប់​ចុះ​មើល​ទេ​បែរ​ជាបន្ថែម​ល្បឿន​បើក​រត់​ទាំងរថយន្ត​បែក​កង់​ខាង​មុខ​ទាំង​ពីររហូត​ដល់​​ផ្លូវ​ខាង​ជើង​អគ្គិសនី​កម្ពុជា​​ ទើប​ត្រូវ​នគរ​បាល​បុ៉ស្តិ៍​​វត្ត​ភ្នំ​​ឃាត់​បាន ។

មន្ត្រីសមត្ថកិច្ច​និយាយ​ថា ​ម្ចាស់​រថយន្ត​ឡិច​សុីស​ដែល​​បើក​បុក​ស្លាក​សញ្ញា​បង្ហាញ​ទិស​នោះ​ឈ្មោះ​ហេង ហ្វីលីប​ ​​អាយុ៣០ឆ្នាំ​ ជា​អ្នក​​លេង​​ភ្លេង​ ស្នាក់​នៅ​ផ្ទះជួល​ សង្កាត់ព្រែកលាប​ ខណ្ឌ​ឫស្សីកែវ​ រាជធានីភ្នំពេញ​ ។ បុរស​រូបនេះ​ធុំ​ក្លិន​ស្អុយស្រា​ហួង​និង​ស្រ្តី​ម្នាក់​រួម​ដំណើរ​តែ​ពួក​គេ​មិន​រង​របួស​ទេ​ ចំណែក​រថយន្ត​បែក​កង់​ខាង​​មុខ​ទាំង​ពីរ ។ ក្រោយពេល​កើត​​ហេតុ​នគរបាល​ការិយា​ល័យចរា​ចរណ៍​​ផ្លូវ​គោក​ស្ទូចរថយន្ត​យក​ទៅ​រក្សា​ទុក​​នៅ​សាលារាជធានីភ្នំពេញតាមនីតិវិធី ៕