រាជធានីភ្នំពេញ ៖ ម៉ូតូគុបជ្រុងសេ៥០ ពណ៌ទឹកប៊ិច ជិះហៀរចូលទៅចំណែកផ្លូវម្ខាងទៀត បុករ៉ឺម៉កម៉ូតូចំពីមុខបណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរៀងៗខ្លួន ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២៥ កញ្ញា តាមបណ្តោយមហាវិថីព្រះមុនីរ៉េត ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុម៉ូតូគុបជ្រុង ពណ៌ទឹកប៊ិចបើកបរដោយបុរសម្នាក់ពីជើងទៅត្បូង ចំណែករ៉ឺម៉កម៉ូតូបើកពីត្បូងទៅជើងក្នុងទិសដៅបញ្ច្រាសគ្នា ខណៈមកដល់ចំណុចកើតហេតុស្រាប់តែម៉ូតូគុបជ្រុងជិះហៀរចូលទៅខាងស្តាំដៃទៅបុករ៉ឺម៉កម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូនិងអ្នកបើករ៉ឺម៉កម៉ូតូដួលបោកក្បាលរងរបួសធ្ងន់ដូចគ្នា។
ក្រោយពេលកើតហេតុសាច់ញាតិទាំងសងខាងបានមកដឹកអ្នករងរបួសយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រៀងៗខ្លួន និងជួសជុលម៉ូតូរៀងខ្លួនផងដែរ ដោយភាគីទាំងសងខាងមិនបានប្តឹងប្តល់ទាមទារសំណងពីញគ្នាទេ ៕
ចែករំលែកព័តមាននេះ