ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់​រំ យុវ​ជន​​ និង​កីឡា​​​រៀប​ចំ​​ប្រកួត​​​កីឡា​​ប្រណាំង​​ទូក​​ប្រចាំ​ឆ្នាំ​​2012នៅ​ក្រុង​តា​ខ្មៅ

12 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ មន្ត្រី​​ក្រសួង​​អប់​រំ យុវ​ជន និង​កីឡា កាល​ពី​ថ្ងៃ​​​ទី​​២៥ កញ្ញា ឱ្យ​ដឹង​ថា ក្រសួង​​បាន​រៀប​​ចំ​​ការ​ប្រណាំង​ទូក​​​ខ្នាត​​អន្តរ​ជាតិ​​​ដើម្បី​ជ្រើស​​រើស​​​ជើង​ឯក​​ប្រចាំ​ឆ្នាំ​​​២០១២ នៅ​​ក្រុង​​តា​ខ្មៅ​​​ ខេត្ត​កណ្តាល ចាប់​ពី​ថ្ងៃ​​ទី​​២៤ ដល់​​ទី​​៣០​ កញ្ញា ​​។ ការ​ប្រណាំង​​ទូក​ខ្នាត​​អន្តរ​ជាតិ​​នេះ​​​មាន​​ទូក​ចំនួន​​​២៤ មក​ពី​​ខេត្ត​​ចំនួន​៥​​ ស្ថិត​ក្រោម​​​ការ​គ្រប់​​គ្រង​​របស់​​មន្ទីរ​​​អប់​រំ​ខេត្ត​នីមួយៗ​ និង​​១​​មក​ពី​គណៈ​​​​​កម្មា​ធិ​

​រាជ​ធានី​ភ្នំពេញ ៖ មន្ត្រី​​ក្រសួង​​អប់​រំ យុវ​ជន និង​កីឡា កាល​ពី​ថ្ងៃ​​​ទី​​២៥ កញ្ញា ឱ្យ​ដឹង​ថា ក្រសួង​​បាន​រៀប​​ចំ​​ការ​ប្រណាំង​ទូក​​​ខ្នាត​​អន្តរ​ជាតិ​​​ដើម្បី​ជ្រើស​​រើស​​​ជើង​ឯក​​ប្រចាំ​ឆ្នាំ​​​២០១២ នៅ​​ក្រុង​​តា​ខ្មៅ​​​ ខេត្ត​កណ្តាល ចាប់​ពី​ថ្ងៃ​​ទី​​២៤ ដល់​​ទី​​៣០​ កញ្ញា ​​។ ការ​ប្រណាំង​​ទូក​ខ្នាត​​អន្តរ​ជាតិ​​នេះ​​​មាន​​ទូក​ចំនួន​​​២៤ មក​ពី​​ខេត្ត​​ចំនួន​៥​​ ស្ថិត​ក្រោម​​​ការ​គ្រប់​​គ្រង​​របស់​​មន្ទីរ​​​អប់​រំ​ខេត្ត​នីមួយៗ​ និង​​១​​មក​ពី​គណៈ​​​​​កម្មា​ធិ​ការ​​ជាតិ​​​អូឡាំ​ពិក​កម្ពុជា​​​ ហើយ​​ទូក​​នីមួយ​ៗ​​មាន​ចំណុះ​​ពី​១២​​នាក់ដល់​​​២៤​​នាក់ ។

មន្ត្រី​អគ្គ​​​នាយក​ដ្ឋាន​​កីឡា​​​នៃ​ក្រសួង​​​អប់​រំ​ យុវ​ជន​ និង​​កីឡា ​​បាន​​​ថ្លែង​ប្រាប់​​កោះ​សន្តិ​ភាព​​តាម​ទូរ​ស័ព្ទ​​ថា ក្រសួង​អប់​រំ​​​បាន​ប្រកាស​​ផ្សព្វ​ផ្សាយ​​​ជាសា​ធារណ​​ៈ​ដល់​​សា​ធារណ​ជន​​​ទាំង​អស់​​​ដែល​មាន​បំណង​​​ចូល​រួម​ប្រណាំង​​ទូក​ សូម​​ដាក់​ពាក្យ​មក​​​ក្រសួង​អប់​រំ​​ដើម្បី​​ឱ្យ​គណៈ​​កម្ម​ការ​រៀប​ចំ​ធ្វើ​​ការ​ជ្រើ​ស​រើស​​។ មាន​​កីឡា​ករ​​ចំនួន​​​ប្រមាណ​​៧០០​​នាក់​ត្រូវ​​បាន​ជ្រើស​​រើស​​ឱ្យ​ចូល​រួម​​​ប្រកួត​ក្នុង​ការ​អុំ​​ទូក​នេះ ។ ខេត្ត​ដែល​​បាន​បញ្ជូន​​​ទូក​មក​​ចូល​រួម​​​ប្រកួត​​មាន​ ខេត្ត​​​កណ្តាល ក្រចេះ កំពង់​​ឆ្នាំង បាត់​ដំបង ព្រៃ​វែង និងគណៈ​​កម្មា​ធិ​​ការ​​ជាតិ​អូឡាំ​​ពិក​​​កម្ពុជា ។

យោង​តាម​​មន្ត្រី​​ក្រសួង​​អប់​រំបាន​​បញ្ជាក់​​ថា ចំពោះ​ជ័យ​​លា​​ភី​លេខ​​១​​ទទួល​បាន​​មេដាយ​​មាស​ប្រាក់​​លើក​​ទឹក​ចិត្ត​​​​​​៣,៣​លាន​​រៀល​​ និង​សម្ភារ​​មួយ​ចំនួន​​​, ​លេខ២​ ទទួល​​​បាន​​មេ​ដាយ​ប្រាក់​​ ប្រាក់​​លើក​ទឹ​ក​ចិត្ត​​​២,២​​លាន​​រៀល និង​សម្ភារ​​​មួយ​ចំនួន​ និង​លេខ​​៣​​ទទួល​បាន​​​​មេដាយ​​សំរឹទ្ធិ​ ប្រាក់​​លើក​ទឹក​ចិត្ត​​​១,៧​​លាន​រៀល និង​សម្ភារ​​មួយ​ចំនួនទៀត​ ។ ក្នុង​ការ​ស្នាក់​នៅ​រយៈ​​ពេល​​ប្រណាំង​​​នេះ ក្រសួង​​​អប់​រំ​​ជា​អ្នក​​ចំណាយក្នុង​​ការ​ហូប​​ចុក​​មួយ​​​ថ្ងៃ​៣​ពេល ដល់​កីឡា​ករ​​អុំ​​ទូក​​​ទាំង​អស់​​ និង​​​​ឱ្យ​​ស្នាក់​នៅ​ក្នុង​សាលា​​បឋម​សិក្សា​​មួយ​ក្នុង​ក្រុង​តាខ្មៅ ៕​​