ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចម៉ូតូ​មិត្ត​ភក្តិ​ប៉ង​យក​ទៅ​លក់​​ប៉ូលិស​ឃាត់ខ្លួន​

12 ឆ្នាំ មុន

ខេត្តកំពង់​ស្ពឺ ៖ ​ប៉ូលិស​បាន​ឃាត់​ខ្លួន​​បុរស​ម្នាក់​​កាលពី​​វេលាម៉ោង​៩​និង​២០​នាទី​​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ​​នៅ​តាម​ដង​ផ្លូវជាតិ​លេខ​៤​ចំណុច​មុខ​ស្រុកកំពង់​​សិលា ​ក្រោយ​ពីបុរស​រូប​នេះ​​​លួច​ម៉ូតូ​មួយ​គ្រឿង​ពីឃុំ​ត្រែង​ត្រយឹង​​ ស្រុក​ភ្នំស្រួច ​​បម្រុង​​យក​ទៅលក់​​នៅទី​នោះ។

ខេត្តកំពង់​ស្ពឺ ៖ ​ប៉ូលិស​បាន​ឃាត់​ខ្លួន​​បុរស​ម្នាក់​​កាលពី​​វេលាម៉ោង​៩​និង​២០​នាទី​​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ​​នៅ​តាម​ដង​ផ្លូវជាតិ​លេខ​៤​ចំណុច​មុខ​ស្រុកកំពង់​​សិលា ​ក្រោយ​ពីបុរស​រូប​នេះ​​​លួច​ម៉ូតូ​មួយ​គ្រឿង​ពីឃុំ​ត្រែង​ត្រយឹង​​ ស្រុក​ភ្នំស្រួច ​​បម្រុង​​យក​ទៅលក់​​នៅទី​នោះ។

​​លោកវរសេនីយ៍​​ត្រី​សាយ​ ប៊ុន​ថន ​អធិ​ការ​​​​នគរបាល​ស្រុក​ភ្នំស្រួច​​បាន​ឱ្យ​​​ដឹង​​​ថា ​ជន​ម្នាក់​នេះ​ឈ្មោះ​ម៉ម ​ម៉ាប់ ​​អាយុ​៣៣​ឆ្នាំ​​ មានទី​​​លំនៅ​​​ក្នុង​ភូមិ​ទី​៥​ ឃុំ​ត្រែង​ត្រយឹង​ ស្រុក​ភ្នំស្រួច​ ។ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី២២ កញ្ញា ​ជន​នេះ​បាន​​​លួច​ម៉ូតូ​មួយ​គ្រឿង​​ម៉ាក​SL ​​ធុន​​ប្រដេញ​គ្មាន​ស្លាក​លេខ​ ជាកម្មសិទ្ធិ​របស់​ឈ្មោះ​វិន ​ដា ​ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ ​មាន​​ទី​​លំ​នៅ​​​​ក្នុង​ភូមិ​ទី​៣​ ឃុំ​ត្រែង​​​ត្រយឹងដូចគ្នា ​។

​លុះ​ព្រឹក​ឡើង​ម្ចាស់​ម៉ូតូ​​បាន​រាយការណ៍​ប្រាប់​សមត្ថ​​កិច្ច​មូលដ្ឋាន​ទើប​លោកអធិការ​នគរបាល​ស្រុក​ភ្នំ​​​ស្រួច ​​ចាត់​កម្លាំង​​ឱ្យ​​តាម​ប្រមាញ់​ភ្លាមៗ​ ហើយ​ក៏​បាន​ឃាត់​ខ្លួន​ជន​​ជាប់​ចោទ​ ​ខណៈធ្វើដំណើរ​​ទៅ​​ដល់​ស្រុក​កំពង់​សីលាទៅ​ហើយ​ រួច​​​នាំ​មក​កាន់​​​អធិការ​​ដ្ឋាន​នគរបាល​ស្រុក​ភ្នំ​ស្រួច​វិញ ។

​នៅ​ចំពោះ​មុខសមត្ថ​កិច្ច​​​ ជន​​ឈ្មោះ​ម៉ម ម៉ាប់ ​​​សារ​ភាព​ថា​ ខ្លួន​ពិត​ជា​បាន​លួច​ម៉ូតូ​នោះ​​​ប្រាកដ​មែន​ ។ ​​កាលពី​ល្ងា​ច​ថ្ងៃ​ទី​២១ កញ្ញា ​ខ្លួន​បាន​ផឹក​ស៊ី​ជាមួយ​​​ម្ចាស​់​ម៉ូតូ​​ដែល​​ត្រូវ​ជា​មិត្ត​ភក្តិ​ លុះ​ដឹង​ថា ​មិត្ត​ភក្តិ​ស្រវឹង​ហើយ​​​ ​នៅ​​ពេល​រំលង​អធ្រា​ត្រ​​ក៏​លួច​ម៉ូតូ​តែម្តង ​។ ​ក្រោយ​ការ​ចាប់ខ្លួន​ ជន​ជាប​់​ចោទ​ត្រូវ​បាន​កសាង​សំណុំ​រឿង​​រួម​ទាំង​វត្ថុ​តា​ង​បញ្ជូន​ទៅសាលា​ដំបូង​ខេត្ត​ចាត់​ការ​តាម​ច្បាប់ ៕