ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​​អ្នក​ញៀន​​លេង​​បៀ​តាម​ផ្លូវ​ឥ​ត​សណ្ដាប់ធ្នាប់​​​6នាក់​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​​ ៖ ​​​អ្នក​រត់ម៉ូតូ​ឌុបចំនួន​​​៦នាក់​​បាន​​​ត្រូវ​ប៉ូលិស​​ខណ្ឌ​សែន​សុខ​​​​​ ឃាត់​ខ្លួន​​​កាលពី​​វេលា​ម៉ោង​​១០​ព្រឹក​ថ្ងៃទី​២៤ កញ្ញា ​​នៅ​មុខ​វត្ត​​​សំរោង​អណ្ដែត​​ តាមបណ្ដោយ​​ផ្លូវ​ភ្នំពេញ-ហាណូយ​ ​​​​​​ក្នុង​សង្កាត់​​ភ្នំពេញ​ថ្មី​ ​ខណ្ឌ​សែន​សុខ​ ហើយ​​​ម៉ូតូ​​ចំនួន​៦គ្រឿង​​ក៏ត្រូវ​បាន​ដ​ក​ហូត​​ដែរ​ ខណៈ​ពួកគេ​​ប្រមូល​ផ្ដុំ​​គ្នា​លេង​​បៀ​​​​នៅលើ​ផ្លូវ​សា​ធារណៈ​​​។​​ កា​រ​​ឃាត់​ខ្លួន​​អ្នក​រត់​ម៉ូតូ​ឌុប​​ទាំ​ង​នេះ​គឺ​ដើម្បី​នាំ​មក​​ធ្វើ​ការ​អប់​រំ​​

រាជធានី​ភ្នំពេញ​​ ៖ ​​​អ្នក​រត់ម៉ូតូ​ឌុបចំនួន​​​៦នាក់​​បាន​​​ត្រូវ​ប៉ូលិស​​ខណ្ឌ​សែន​សុខ​​​​​ ឃាត់​ខ្លួន​​​កាលពី​​វេលា​ម៉ោង​​១០​ព្រឹក​ថ្ងៃទី​២៤ កញ្ញា ​​នៅ​មុខ​វត្ត​​​សំរោង​អណ្ដែត​​ តាមបណ្ដោយ​​ផ្លូវ​ភ្នំពេញ-ហាណូយ​ ​​​​​​ក្នុង​សង្កាត់​​ភ្នំពេញ​ថ្មី​ ​ខណ្ឌ​សែន​សុខ​ ហើយ​​​ម៉ូតូ​​ចំនួន​៦គ្រឿង​​ក៏ត្រូវ​បាន​ដ​ក​ហូត​​ដែរ​ ខណៈ​ពួកគេ​​ប្រមូល​ផ្ដុំ​​គ្នា​លេង​​បៀ​​​​នៅលើ​ផ្លូវ​សា​ធារណៈ​​​។​​ កា​រ​​ឃាត់​ខ្លួន​​អ្នក​រត់​ម៉ូតូ​ឌុប​​ទាំ​ង​នេះ​គឺ​ដើម្បី​នាំ​មក​​ធ្វើ​ការ​អប់​រំ​​ និង​​យោង​​​តាម​​បទ​បញ្ជា​រ​បស់​លោក​​អភិបាល​ខណ្ឌ​សែន​សុខ​​​ផង​ដែរ​​ ​។

​លោកម៉ក់​ ហុង​​ អធិការ​​ប៉ូលិស​​ខណ្ឌ​សែន​សុខ​​​​ បាន​ប្រមូល​​អ្នក​រត់​ម៉ូតូ​ឌុប​​ដែល​ញៀន​ល្បែង​​ខាង​លើ​​ឱ្យ​អ្នក​កា​សែត​​ថ​ត​ ដើម្បី​​​បង្ហាញ​មុខ​​ជា​សាធារណៈ​​​ ពោល​គឺដើម្បី​​ឱ្យ​អ្នក​ទាំង​អស់​​នេះ​​រា​ង​​​ចាល​​កុំ​ឱ្យ​​លេង​ល្បែង​​នៅ​តាម​ផ្លូវ​​សា​ធារ​ណៈ​​​ដោយ​​គ្មាន​សណ្ដាប់​ធ្នាប់​​​ដូច​ស្រុក​គ្មាន​​ច្បាប់​ទម្លាប់​បែប​នេះ​តទៅ​ទៀ​ត​​ ។​​ លោក​ម៉ក់ ហុង បាន​ឱ្យ​ដឹង​ថា ​​អ្នក​រត់ម៉ូតូ​ឌុប​​​ទាំង​៦នាក់​​​ខាងលើ​នេះ​គឺ១-ឈ្មោះ​​​អ៊ូ ចំរើន ​ភេទប្រុស​ អាយុ​​​២៥ឆ្នាំ ​​ស្នាក់​នៅ​ភូមិ​​​ចុង​ថ្នល់​ខាង​លិច​ ​២-ឈ្មោះ​​​វ៉ន វិរៈ ភេទ​ប្រុស​ អាយុ​​​៣២​ឆ្នាំ ​៣-ឈ្មោះ​​យស់​​ សាវ៉ាត ភេទប្រុស​ អាយុ​​​៣២ឆ្នាំ​ ៤-ឈ្មោះ​​ឈឹម វ៉ាត​ ភេទប្រុស​ ​អាយុ​​៣៣ឆ្នាំ ​៣នាក់​នេះ​ស្នាក់នៅ​ភូមិត្រពាំង​ឈូក​​​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌសែនសុខ​​ ៥-​ឈ្មោះ​​​ឡាយ​ ស៊ីណា ភេទប្រុស​​​ អាយុ​២៦ឆ្នាំ ​​​​ស្នាក់នៅ​​ភូម​ិ​ល្វា​ សង្កាត់​ចោម​ចៅ​​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​៦-ឈ្មោះ​កូវ រឹម ​​ភេទ​ប្រុស​ ​អាយុ​​២៤ឆ្នាំ ​ស្នាក់​នៅ​​ភូមិ​បាយ៉ាប​​ សង្កាត់​ភ្នំពេញថ្មី  ​ខណ្ឌ​សែន​សុខ​ ។​​​លោក​បាន​បន្ត​ថា​ អ្នក​រត់​​ម៉ូតូ​ឌុប​ខាង​លើ​​​​នេះ​​​​ប៉ូលិស​​​ធ្វើ​ការ​​អប់​រំ​​រួច​ដោះ​លែង​​ឱ្យ​ទៅ​ប្រកប​មុខ​របរ​​​វិញ​ក្រោយពេល​​ធ្វើ​កិច្ច​សន្យា​​បញ្ឈប់​ការ​លេ​​ង​​​ល្បែង​តាម​លើ​​ផ្លូវ​ឥត​សណ្ដាប់​ធ្នាប់​​បែប​នេះ​​ ​។​​

​​លោក​លី ​សាវេត ​​​​អភិបាល​ខណ្ឌ​សែន​សុខ​​​មាន​ប្រសាសន៍​ថា ជាញឹកញាប់​​​​​លោក​តែង​តែ​ឃើញ​​អ្នក​រត់​ម៉ូតូ​ឌុប​​ខាង​លើ​​​ប្រមូល​​ផ្ដុំ​​គ​្ន​ាលេ​ងល្បែង​ស៊ី​សង​​នៅ​ម្ដុំ​​មុខ​វត្ត​សំរោង​អណ្ដែត​​ តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ​​​​ទើប​លោក​​បញ្ជា​ទៅ​សមត្ថកិច្ច​ឱ្យ​ប្រមូល​ចាប់​​​យក​មក​អប់​រំ ។​ ​លោក​បន្ត​ថា​ សូមប្រជាពលរដ្ឋ​​កុំុ​ចាត់​ទុក​​ជាយ​រាជធានី​ចង់​ធ្វើ​អ្វី​ក៏បាន​តាម​តែ​អំពើ​ចិត្ត​​ដូច​ជា​លេង​ល្បែង​​តាម​​​ផ្លូវ​សាធារណៈ​បែប​នេះ​ដាច់​ខាត​​​អាជ្ញា​ធរ​មាន​វិធាន​ការ​​មិន​លើក​លែង​ឡើយ​ ។​​

លោក​បាន​ពន្យល់​​ថា អ្នក​រត់​ម៉ូតូ​ឌុប​​មក​ពី​ផ្ទ​ះ​​ដើម្បី​​មក​ប្រក​ប​​អាជីវកម្ម​ ដើម្បី​យក​ប្រាក់​មក​ចិញ្ច​ឹម​ប្រពន្ធ​កូន​​​ ចុះបើ​មក​ប្រមូល​ផ្ដុំ​គ្នា​​ប្រព្រឹត្ត​​ល្បែង​ស៊ី​សង​​បែប​​នេះ​ បាន​លុយ​ឯណា​​​ទៅ​ចឹញ្ចឹម​​ប្រពន្ធ​កូន​​​​? ដូច្នេះ​​គួរ​តែ​​ប្រ​ជាពលរដ្ឋ​​ចៀស​វាង​​អំពើ​ទាំង​នេះ​​ហើយ​នាំគ្ន​ា​​​ទៅប្រកប​របរ​​ត្រឹម​ត្រូវ​​របស់​ខ្លួន​វិញ​ល្អ​ជាង​៕