ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ហត្ថ​លេខា​​​លើកិច្ច​​ព្រម​ព្រៀង​​សហ​ប្រតិ​​បត្តិ​​ការ​​រវាង​​វិទ្យុ​​ជាតិកម្ពុជា​ និង​វិទ្យុ​​សំឡេង​វៀត​ណាម

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖​ ពិធី​ចុះ​ហត្ថ​លេខា​​លើ​កិច្ច​​​ព្រម​​ព្រៀង​​​សហ​ប្រតិ​បត្តិ​ការ​​រវាង​​វិទ្យុ​ជាតិ​កម្ពុជា និង​​វិទ្យុ​សំឡេង​​វៀត​ណាម ដំណាក់​​​កាល​ឆ្នាំ​​​២០១៣-២០១៦ បាន​ប្រារព្ធ​​ធ្វើ​ឡើង​​ក្រោម​​អធិ​បតី​ភាព​លោក​ថាច់ ផែន រដ្ឋ​លេខា​​ធិ​ការ​ក្រសួង​​​ព័ត៌​មាន​​ ។ ​លោក​តន់ យ៉ាន ប្រតិ​​ភូ​​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ទទួល​​បន្ទុក​ជា​អគ្គ​​នាយក​វិទ្យុ​ជាតិ​កម្ពុជា​ និង​​​​​លោក​​ង្វៀន ដាង​ទៀន អគ្គ​​នាយក​​​វិទ្យុ​សំឡេង​វៀត​ណាម

រាជ​ធានី​ភ្នំពេញ ៖​ ពិធី​ចុះ​ហត្ថ​លេខា​​លើ​កិច្ច​​​ព្រម​​ព្រៀង​​​សហ​ប្រតិ​បត្តិ​ការ​​រវាង​​វិទ្យុ​ជាតិ​កម្ពុជា និង​​វិទ្យុ​សំឡេង​​វៀត​ណាម ដំណាក់​​​កាល​ឆ្នាំ​​​២០១៣-២០១៦ បាន​ប្រារព្ធ​​ធ្វើ​ឡើង​​ក្រោម​​អធិ​បតី​ភាព​លោក​ថាច់ ផែន រដ្ឋ​លេខា​​ធិ​ការ​ក្រសួង​​​ព័ត៌​មាន​​ ។ ​លោក​តន់ យ៉ាន ប្រតិ​​ភូ​​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ទទួល​​បន្ទុក​ជា​អគ្គ​​នាយក​វិទ្យុ​ជាតិ​កម្ពុជា​ និង​​​​​លោក​​ង្វៀន ដាង​ទៀន អគ្គ​​នាយក​​​វិទ្យុ​សំឡេង​វៀត​ណាម បាន​ចុះ​ហត្ថ​លេខា​​លើ​​កិច្ច​ព្រម​ព្រៀង​​នេះ​​នា​​រសៀល​​ថ្ងៃ​ទី​​២៤ កញ្ញា ឆ្នាំ​​២០១២ នៅ​សណ្ឋា​គារ​​​ភ្នំពេញ ។

លោក​តន់ យ៉ាន ​មាន​ប្រសាសន៍​​​ថា ពិធី​​​ចុះ​ហត្ថ​លេខា​​នេះ​មាន​សារ​សំខាន់​​ណាស់​ ព្រោះ​​​ធ្វើ​​ឱ្យ​យើង​ជំរុញ​​​បន្ត​កិច្ច​​សហ​ប្រតិ​បត្ត​ិ​​ការ​​​ជា​ប្រពៃ​ណី​​​ដែល​យើង​មាន​​​ស្រាប់​មក​​ហើយ ។ ​កិច្ច​សហ​ប្រតិ​បត្តិ​​ការ​នេះគឺ​​​យើង​​ផ្លាស់​ប្តូរ​​សហ​ការ​​គ្នា​ទៅ​វិញ​​ទៅ​មក​​ក៏​ដូច​ជា​ ​ផ្លាស់​​ប្តូរ​ការ​​ផ្សព្វ​ផ្សាយ​​​ដែល​ទាក់​ទង​​ទៅ​នឹង​​​វប្ប​ធម៌ ប្រពៃណី និង​ព្រឹត្តិ​ការណ៍​​​ធំៗ​​ទាក់​ទង​​ទៅ​ដល់​ពិធី​បុណ្យ​​ធំ​ៗ​​របស់​ជាតិ​​យើង​ទាំង​ពីរ​​ ។ វិទ្យុសំឡេង​​​​វៀត​​ណាម​​នៅ​​តែ​បន្ត​​ពង្រឹង​​​ការ​​ផ្សព្វ​ផ្សាយ​​​របស់​វិទ្យុ​​​ជាតិ​កម្ពុជា​​ទាក់​ទង​​នឹង​ការ​បណ្តុះ​​បណ្តាល​​​នូវ​បុគ្គលិក​​​​ព័ត៌​​មាន​​ក៏ដូច​​ជា​​អ្នក​​​បច្ចេក​​ទេស​ជាដើម ។

លោក​​មាន​សង្ឃឹម​​​យ៉ាង​មុត​មាំ​ថា តាម​រយៈ​​នៃ​ការ​ចុះ​​ហត្ថ​លេខា​​​នេះ​​នឹង​ផ្តល់​​​លទ្ធ​ផល​​ជា​​ផ្លែ​​ផ្កា​​ថែម​ទៀត​​​សម្រាប់​​​កិច្ច​សហ​ប្រតិ​បត្តិ​​ការ​​រវាង​វិទ្យុ​​យើង​ទាំង​ពីរ​​ ដើម្បី​​​រួម​ចំណែក​​ពង្រឹង​​នូវ​​ចំណង​មិត្ត​ភាព​​ និង​សហ​ប្រតិ​បត្ត​ការ​ដ៏​ជិត​ស្និទ្ធ​រវាង​​​ប្រជា​ជន​ទាំង​​ពីរ​ ប្រទេស​យើង​​​ទាំង​ពីរ​​ និង​រដ្ឋា​​ភិបាល​​​នៃ​ប្រទេស​​យើង​ទាំង​ពីរ ។លោក​ង្វៀន​​ ដាង​ទៀន អគ្គ​នាយកវិទ្យុ​សំឡេង​​វៀត​ណាម មាន​ប្រសាសន៍​​ថា ថ្នាក់​​ដឹក​នាំ​​ និង​ប្រជា​ជន​​ប្រទេស​​យើង​​ទាំង​ពីរ ​​​ជា​និច្ច​កាល​​ពូនជ្រំ​​​​ចំណង​ទាក់​​ទងជិត​ខាង​​ល្អ​ប្រសើរ មិត្ត​ភាព​​ជា​ប្រពៃណី​​ សហ​ប្រតិ​បត្តិ​​ការ​​លើ​គ្រប់​វិស័យ​​​រឹង​មាំ​យូរ​​អង្វែង​​រវាង​ប្រទេស​យើង​​​ទាំង​ពីរ ។

លោក​អគ្គ​​នាយក​វិទ្យុ​​​សំឡេង​វៀត​ណាម​បញ្ជាក់​ថា ពិធី​​ចុះ​​ហត្ថ​លេខា​លើ​កិច្ច​​ព្រម​ព្រៀង​​ស្តី​ពី​កិច្ច​​​សហ​ប្រតិ​បត្តិ​ការ​​រវាង​វិទ្យុ​​សំឡេង​វៀត​ណាម​​ ជា​មួយ​វិទ្យុ​ជាតិ​​​កម្ពុជា​​ដំណាក់​​កាល​ឆ្នាំ​២០១៣-២០១៦ ​នេះ ​​យើង​អាច​​អះ​អាង​បាន​​​និង​ជឿ​ជាក់​​​ទាំង​ស្រុង​​​ទៅ​លើ​​​ជំហាន​​អភិវឌ្ឍន៍​ថ្មី​មួយនៃ​​​ទំនាក់​ទំនង​​សហ​ប្រតិ​បត្តិ​ការ​​​មិត្ត​ភាព​​​រឹង​មាំ​​​​​​ទៅ​អនា​គត​​រវាង​វិទ្យុ​ជាតិ​ទាំង​ពីរ​នេះ ៕