ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ឺម៉កម៉ូតូ​​​បុក​​រនាំង​​ដែក​បាក់​​៣ផ្ទាំង​​​អ្នក​បើក​បរ​​រង​​របួសគេចខ្លួន​បាត់​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ​រ៉ឺម៉ក​​ម៉ូតូ​​មួយ​គ្រឿង​បាន​​បើក​​បោះពួយ​​ទៅ​បុក​ក្បាល​រនាំ​ង​ដែក​​ខណ្ឌចែក​មហាវិថី​​សហព័ន្ធរ៉ុស្ស៊ី​​ បណ្ដាល​​ឱ្យ​បាក់​ដួល​​រលំ​បង្គោល​​បង្ហាញ​​ស្លាក​សញ្ញា​ដែល​​បំពាក់​​ផ្ទាំង​សូឡាពន្លឺ​​ព្រះអាទិត្យ​ និង​​ធ្វើ​​ឱ្យ​​​បាក់​រនាំង​ដែក​​​អស់​ចំនួន​​៣ផ្ទាំង​​បណ្ដាល​​ឱ្យ​អ្នក​បើកបរ​​រងរបួស​​ដៃ​ និងជើង​​ហើយ​​ជិះម៉ូតូ​​ឌុបគេច​ខ្លួន​​បាត់​ កាល​ពី​វេលាម៉ោង​​​៨ និង​​១០នាទី​​យប់​ ថ្ងៃទី២៥ កញ្ញា ​នៅតាមបណ្ដោយ​​

រាជធានី​ភ្នំពេញ​៖ ​រ៉ឺម៉ក​​ម៉ូតូ​​មួយ​គ្រឿង​បាន​​បើក​​បោះពួយ​​ទៅ​បុក​ក្បាល​រនាំ​ង​ដែក​​ខណ្ឌចែក​មហាវិថី​​សហព័ន្ធរ៉ុស្ស៊ី​​ បណ្ដាល​​ឱ្យ​បាក់​ដួល​​រលំ​បង្គោល​​បង្ហាញ​​ស្លាក​សញ្ញា​ដែល​​បំពាក់​​ផ្ទាំង​សូឡាពន្លឺ​​ព្រះអាទិត្យ​ និង​​ធ្វើ​​ឱ្យ​​​បាក់​រនាំង​ដែក​​​អស់​ចំនួន​​៣ផ្ទាំង​​បណ្ដាល​​ឱ្យ​អ្នក​បើកបរ​​រងរបួស​​ដៃ​ និងជើង​​ហើយ​​ជិះម៉ូតូ​​ឌុបគេច​ខ្លួន​​បាត់​ កាល​ពី​វេលាម៉ោង​​​៨ និង​​១០នាទី​​យប់​ ថ្ងៃទី២៥ កញ្ញា ​នៅតាមបណ្ដោយ​​មហាវិថី​សហពន្ធរុស្ស៊ី​ ​​មុខ​វិទ្យាស្ថាន​បច្ចេកវិទ្យា​​កម្ពុជា​ ​ ​ក្នុង​សង្កាត់ទឹក​ល្អក់​ទី​១ ​ខណ្ឌទួល​គោក​ ។

​តាមព័ត៌មាន​ឱ្យ​ដឹងថា​​ នៅយប់​​ថ្ងៃកើត​ហេតុ​​រ៉ឺម៉ក​​ម៉ូតូ​​មួយ​គ្រឿង​ខាងលើ​​ជិះ​​ម្នាក់ឯ​ង​​បាន​ធ្វើ​ដំណើរ​​​​តាម​វិថី​សហព័ន្ធរុស្ស៊ី​​ពី​​​លិច​ទៅ​​​កើត​គឺ​​បើក​​កណ្ដាល​ផ្លូវ​តែ​ម្ដង​​។ ​នៅពេលធ្វើ​​ដំណើរ​មក​ដល់​​កន្លែងកើតហេតុ​​មុខវិទ្យាស្ថាន​​បច្ចេកវិទ្យា​​កម្ពុជា ​ក៏បានបុក​​​ក្បាល​រនាំង​​ដែក​ពេញ​​​ទំហឹង​​បណ្ដាឱ្យ​​បង្គោល​​ស្លាកសញ្ញា​​ដែល​បំ​ពាក់​ផ្ទាំង​​សូឡា​​ពន្លឺ​ព្រះ​​អាទិត្យ​​បាន​បាក់​​ទ្រេត​ និង​រនាំ​ង​​​ដែ​ក​ចំនួន​​៣ផ្ទាំងទៀត​បាន​​​​​បាក់ដួល​​រលំ​ ។

​តាមសាក្សី​​បាន​ឱ្យ​ដឹង​ថា ​​គ្រោះថ្នាក់​​បុក​រ​នាំង​​​​​​ដែក​នេះបណ្ដាល​​ឱ្យ​​អ្នក​បើក​បរ​​រងរបួស​ម្រាម​ដៃ​ ​និងរលាត់​ជើង​​ហើយ​ម៉ូតូ​​សណ្ដោង​រ៉ឺម៉ក​​ម៉ាក​​YAMAHA SIRIUS ​​ពណ៌​ស្លាទុំ​​លាយ​ខ្មៅ​បាន​​រង​ការខូច​ខាត​​​ ។ ​បន្ទាប់ពី​​ជួបគ្រោះថ្នាក់​អ្នក​បើក​បរ​​បាន​ប្រាប់​ក្រុម​អ្នក​រត់ម៉ូតូ​ឌុប​​ថា ​មូល​ហេតុ​បណ្ដាលឱ្យ​បុក​​ក្បាល​​រនាំង​ដែកនេះ​​ដោយ​សារ​គេដេក​​លក់​មួយភាំង​​ ក្រោយមក​​អ្នក​បើក​បរ​​​នោះបានជិះ​​ម៉ូតូឌុប​ទៅ​មន្ទីរពេទ្យ​​បាត់​ទៅ ។​

ចំណុចមុខវិទ្យាស្ថានបច្ចេកវិទ្យា​​កម្ពុជា​តែង​តែ​​កើត​​មាន​គ្រោះថ្នាក់​ចរាចរណ៍ជាបន្ត​បន្ទាប់​​ជា​ច្រើន​​លើក​មក​ហើយ​​តាំង​ពី​​នៅ​ជារបាំង​ថ្ម​​មិនទាន់​ដាក់​របាំង​ដែក​​ម្ល៉េះ​ ។ គួររំលឹក​​ថា​កាលពីវេលា​ម៉ោង​​៨ និង​​៥នាទី​យប់​ថ្ងៃទី​២២ កញ្ញា ​មាន​រថយន្ត​កូរ៉ូឡា​ស៊េរី​​២០០៥​ពណ៌​​ខៀវ​​​ចាស់មួយ​គ្រឿង​​បាន​បើក​បោះ​ពួយ​បុក​ក្បាល​រនាំង​ដែក​​បាក់​ទ្រេត​ និង​រនាំង​​ដែកបាក់​រាប​៣ផ្ទាំង​​ផង​ដែរ​​​តែទើប​​ជួលជុល​​បាន​តែ២ថ្ងៃ​​​ និងមិនទាន់​​​ដោះ​ស្រាយ​​​សង​​ការខូច​ខាត​​ផង​ត្រូវរ៉ឺម៉ក​​ម៉ូតូ​នេះមក​​បុក​បាក់​ទៀត​​ ។​រ៉ឺម៉ក​​ម៉ូតូ​​ត្រូវប៉ូលិស​​ការិយាល័យ​ចរាចរ​ណ៍​​ផ្លូវគោកបញ្ជូន​​ទៅ​កាន់​​សាលា​រាជធានី​ភ្នំពេញដើម្បី​​ដោះស្រាយ​សង​ការខូចខាត​  ។

​តាមមន្រ្តីជំនាញ​បាន​ឱ្យ​ដឹង​ថា ​ក្បាល​រនាំង​ដែក​​១មាន​តម្លៃ​​៧០០ដុល្លារ  ​​ហើយ​រនាំង​​ដែក​​១ផ្ទាំង​​មាន​២៥០​ដុល្លារ ។ ​រាល់​ការបុក​​បំផ្លាញ​​អ្នក​បង្ក​​ត្រូវ​សង​ការខូច​ខាត​​គុណ​នឹង​២ ​​និង​រក្សា​ទុក​យាន​យន្ត​​រយៈ​ពេល​១ខែ​ទើបដោះស្រាយ​​​​ដើម្បី​ជា​​ការព្រ​មាន​ ។ ​បើគិត​ពីទំហំការខូច​ខាត​​​ខាង​លើ​ រ៉ឺម៉ក​ម៉ូតូដ៏កញ្ចាស់​​នេះ​មិន​អាច​សង​គ្រាន់​នោះទេ​ ៕