ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ធ្លាក់​​ភ្នែក​​បើក​​រថយន្ត​បុក​ខឿន​​វត្តភ្នំ និង​ស្លាក​សញ្ញា​បង្ហាញ​ផ្លូវ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ស្រវឹងធ្លាក់​ភ្នែក​​​បើក​រថយន្ត​ម៉ាក​ឡិចស៊ីស​ ​RX300 ពណ៌ស ​ចាក់​គួ​ជ្រុល​ទៅ​​បុក​ចិញ្ចើម​រង្វង់​មូល​រមណីយ​ដ្ឋាន​វត្ត​ភ្នំ និង​ស្លាក​សញ្ញា​បង្ហាញ​​ផ្លូវ កាលពី​​វេលា​​ម៉ោង​​២​រំលង​អធ្រាត្រ​​ឈានចូល​ថ្ងៃទី​២៦ កញ្ញា ២០១២ ​ហើយ​ព្យាយាម​បើក​រត់​ទាំង​រថយន្ត​​បែក​កង់​​ម្ខាង​​ ដល់​ខាង​ជើង​អគ្គិ​សនី​​កម្ពុជា​ត្រូវ​​នគរបាល​ប៉ុស្តិ៍​​រដ្ឋបាល​​វត្តភ្នំស្ទាក់​ឃាត់​បាន ។

​បុរស​ម្នាក់​​ជា​​សន្តិ​សុខ​​យាម​ប្រចាំ​ការ​រមណីយ​ដ្ឋាន​វត្តភ្នំ​បានឱ្យ​​ដឹង​​ថា ​មុន​ពេល​កើតហេតុ​គាត់​បាន​ឃើញ​រថយន្ត​មួយ​​គ្រឿង​ម៉ាក​​ឡិចស៊ីស​​​ RX300 ពណ៌ស បើក​តាម​បណ្តោយ​​​មហា​វិថី​​ព្រះ​នរោត្តម​​ពី​​​ត្បូងទៅ​ជើង​ក្នុង​ល្បឿន​​លឿន ហើយ​​រេ​ពេញ​ផ្លូវ​ លុះ​មក​ដល់​រង្វង់​​មូល​រមណីយ​ដ្ឋាន​​វត្ត​ភ្នំ​​ រថយន្ត​នោះ​​បាន​ចាក់​គួ​​​បត់​​ស្តាំ​ ក៏​​ជ្រុល​ចង្កូត​ឡើង​​លើ​ចិញ្ចើម​ផ្លូវ​​ ហើយ​បុក​ស្លាក​​សញ្ញាបង្ហាញ​​ទិសអស់​មួយ​ដើមបាក់​​រាប​ដល់ដី ។ ខណៈ​​ពេល​នោះ​​អ្នក​បើក​រថយន្ត​មិនបាន​​​ឈប់​ចុះ​មើល​នោះ​​​ទេ បែរ​​ជា​ដាក់​លេខ​ថយ​​ក្រោយ ​បើក​រត់​ទាំង​​បែក​កង់​ខាង​ឆ្វេង​ ​រហូត​ដល់​ផ្លូវ​ខាង​ជើង​អគ្គិសនី​​កម្ពុជា​ក៏​ត្រូវ​នគរបាល​ប៉ុស្តិ៍​​រដ្ឋបាល​​វត្តភ្នំ​ដែល​ជិះ​​ម៉ូតូ​​ល្បាត​​ឃាត់​​បានតែម្តង ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕