ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជន​អាច​ទទួល​យក​បទពិសោធន៍​​ផ្ទាល់​​ពី​ទូរទស្សន៍​ Smart TV ដំបូងគេ​​ក្នុង​កម្ម​វិធី​បង្ហាញ​​ផលិត​ផល Samsung

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុម​​ហ៊ុន​អេឡិចត្រូ​និក Samsung ឈាន​​មុខ​គេ​លើ​បច្ចេក​វិជ្ជា​ព័ត៌​មាន​​ឌីជីថល និង​​ដំណើរ​ការ​កម្ម​វិធី Roadshow ជាច្រើន​កន្លែង ​ដោយ​លើក​ដំបូង​នៅ​ថ្ងៃទី​២២-២៣ ​កញ្ញា នៅ​ហាង Kfour ក្នុង​ផ្សារ​ទំនើប City Mall ​ដើម្បី​ផ្តល់​​ឱកាស​ជូន​អតិថិ​ជន​​ទទួល​យក​បទ​ពិសោធន៍​​ពី​ទូរទស្សន៍​ Samrt TV ដោយផ្ទាល់ ។ ​យោង​តាម​ប្រសាសន៍​លោក​ Gwihan Lee នាយក​ក្រុម​ហ៊ុន​​អេឡិច​ត្រូនិក Samsung ប្រចាំ​នៅ​ឥណ្ឌូ​ចិន ឱ្យ​

រាជធានីភ្នំពេញ ៖ ក្រុម​​ហ៊ុន​អេឡិចត្រូ​និក Samsung ឈាន​​មុខ​គេ​លើ​បច្ចេក​វិជ្ជា​ព័ត៌​មាន​​ឌីជីថល និង​​ដំណើរ​ការ​កម្ម​វិធី Roadshow ជាច្រើន​កន្លែង ​ដោយ​លើក​ដំបូង​នៅ​ថ្ងៃទី​២២-២៣ ​កញ្ញា នៅ​ហាង Kfour ក្នុង​ផ្សារ​ទំនើប City Mall ​ដើម្បី​ផ្តល់​​ឱកាស​ជូន​អតិថិ​ជន​​ទទួល​យក​បទ​ពិសោធន៍​​ពី​ទូរទស្សន៍​ Samrt TV ដោយផ្ទាល់ ។ ​យោង​តាម​ប្រសាសន៍​លោក​ Gwihan Lee នាយក​ក្រុម​ហ៊ុន​​អេឡិច​ត្រូនិក Samsung ប្រចាំ​នៅ​ឥណ្ឌូ​ចិន ឱ្យ​ដឹង​ថា ​កម្មវិធី​​នេះ ជា​ការ​ឆ្លើយ​តប​​ចំពោះ​អតិថិ​ជន​​ដែល​ចាប់​អារម្មណ៍​​លើ​ទូរទស្សន៍ Samsung Smart TV ។ ​«យើង​​ទទួល​បាន​ការ​​ពេញ​ចិត្ត​​ជា​ច្រើន​​ពី​អតិថិ​ជន​​ចាប់​តាំងពី​យើង​​បាន​ដាក់​បង្ហាញ​ទូរទស្សន៍​ Smart TV ជាច្រើន​ម៉ូដែល​​ ដូចជា​ប្រភេទ​ LED ES8000 និង ES7500 ព្រម​ទាំង​ស៊េរី​ Plasma E8000 នៅ​លើ​​ទីផ្សារ​ប្រទេស​កម្ពុជា​មក ។ ទោះ​ជា​​យ៉ាងណា យើង​នៅតែ​មាន​ឱកាសដ៏​ធំ​មួយ​ដើម្បី​​បង្ហាញជូន​អតិថិ​ជន​​របស់​យើង​​នូវ​មុខ​ងារ Smart Interaction, Smart Content និង Smart Evolution ដែល​អាច​ជា​​បទពិសោធន៍​​ដ៏​ល្អ​បំផុត​​សម្រាប់​​​ម៉ូដែល​​ចុង​ក្រោយ​​នៃ​ទូរទស្សន៍​ Samsung Smart TV 2012»។

បច្ចេក​វិជ្ជា​ Smart Interaction របស់ Samsung បា​ន​ផ្តល់​ឱ្យ​អ្នក​ប្រើ​ប្រាស់​ទូរទស្សន៍​ Smart TV នូវ​ជម្រើស​ប្រកប​​ដោយ​អព្ភន្តរញ្ញាណ​ច្រើន​សម្រាប់​​ការ​បញ្ជា​ និង​ប្រើ​ប្រាស់​ទូរទស្សន៍​រវាង​អ្នក​ប្រើ​ប្រាស់​ និង​អេក្រង់​​ទូរទស្សន៍ ។ ប្រព័ន្ធ​​បញ្ជា​បែប​ថ្មី​ ដោយសំឡេង​ ដោយ​ដៃ និង​ដោយ​ការ​ចំណាំ​ផ្ទៃ​​មុខ​មនុស្ស​របស់ Samsung បាន​បង្កើត​នូវ​បទ​ពិសោធន៍​​ដ៏​អស្ចារ្យ​ដល់​អ្នក​ប្រើ​ប្រាស់ ។ អ្នក​ប្រើ​អាច​បើក​ ឬ​បិទ​ទូរទស្សន៍​ ប្តូរ​ប៉ុស្តិ៍ ​និង​ដំឡើង​​សំឡេង​ ឆែក​ឆេរ​អីុនធើរណេត ​កម្សាន្ត​លើ Facebook ​ឬ​លេង​ហ្គេម ដូចជា Angry Birds និង​អាច​ប្រើ​ Video Calls លើ​កម្មវិធី​ Skype ដោយ​​មិន​ចាំ​បាច់​ប្រើ​​តេឡេ​បញ្ជា​ ។ ស៊េរី​ទូរទស្សន៍ Samsung Smart TV 2012 មាន​ភ្ជាប់​​មក​ជា​មួយ​នូវកាមេរ៉ា​​ដែល​អាច​កំណត់​​ចលនា​​នៅ​ខាង​មុខ ព្រមទាំង​​មីក្រូហ្វូន​​ដែល​អាច​​ចំណាំ​សំឡេង​បាន​ផង​ដែរ ។

​លោក Gwihan Lee បាន​បញ្ជាក់ថា «ទូរទស្សន៍ Samsung Smart TV នាំ​មក​នូវ​​បទពិសោធន៍​ថ្មីនៃការ​ប្រើ​ប្រាស់​ទូរទស្សន៍​​ក្នុង​កម្រិត​​មួយ​ដ៏​ខ្ពស់​ ដោយ​ផ្តល់​នូវ​ពណ៌​​ដ៏ស្រស់​បំព្រង​​ពិតៗ​​ដល់​ជីវិត និង​ភាពភ្លឺ​ច្បាស់​ល្អ ខណៈ​ពេល​ទស្សនា​​ភាព​យន្ត​​ លេង​ហ្គេម​​ កម្សាន្ត​ជា​មួយ​ហ្គេម​​ជា​ទីពេញ​ចិត្ត​​របស់​អ្នក​ដូច​ជា Angry Birds ​ព្រម​ទាំង​អាច​​រីករាយ​នឹង​សំឡេង Surround Sound នៅពេល​ទស្សនាវីដេអូ​​តន្ត្រី K-Pop លើ​​អីុន​ធើរណេត ។ បន្ថែម​លើ​នេះ ​ទូរទស្សន៍ Samsung Smart TV រចនា​​ឡើង​យ៉ាង​ល្អ​​ឥត​​ខ្ចោះ​ដែល​អាច​ដាក់​តាំង​​យ៉ាង​ស្រស់​ស្អាត​នៅលើ​តុ​ក្នុង​បន្ទប់​គេង ឬ​ចាប់​ព្យួរ​នៅលើ​​ជញ្ជាំង​នៃ​បន្ទប់​ទទួល​ភ្ញៀវ​​​របស់​អ្នក ។ ​ប៉ុន្តែ​​ដើម្បី​​ឱ្យ​​ជាក់​​ច្បាស់​​សូម​អញ្ជើ្​​មក​ទស្សនា​ផលិត​ផល​ដោយ​ផ្ទាល់» ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕