ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​កិច្ច​អន្តរាគមន៍​ស្នូល​ក្នុង​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ កំពុង​បន្ត​អនុវត្ត​នៅ ​ស្រុក​ មុខកំពូល ខេត្តកណ្តាល

2 ថ្ងៃ មុន

ខេត្តកណ្តាល​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បន្ត​កម្ម​វិធីចែក​សម្ភារៈ​សិក្សា មធ្យោបាយ​ធ្វើ​ដំណើរ និង​ពូជ​សត្វ ពូជ​បន្លែ ដល់​កុមារ និង​ក្រុម​គ្រួសារ​គោលដៅ…

ខេត្តកណ្តាល​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បន្ត​កម្ម​វិធីចែក​សម្ភារៈ​សិក្សា មធ្យោបាយ​ធ្វើ​ដំណើរ និង​ពូជ​សត្វ ពូជ​បន្លែ ដល់​កុមារ និង​ក្រុម​គ្រួសារ​គោលដៅ ដែល​បាន​ទប់ស្កាត់ និង​ការពារ​ ពី​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​ នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​-​ក្បឿង ចំនួន ១២០​នាក់ បន្ថែម​ទៀត នៅ​ស្រុក​មុខកំពូល ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៥​នេះ ​។

កម្មវិធី​នេះ មាន​អាជ្ញាធរ​ដែនដី​ថ្នាក់​ខេត្ត ស្រុក ឃុំ​  ក្រុមការងារ​ទប់ស្កាត់​ពលកម្ម​កុមារ​ ក្នុង​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ​-​ក្បឿង​  អង្គការ​ដៃគូ​អភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ ម្ចាស់​សិប្បកម្ម អាណាព្យាបាល និង​កុមា​រា កុមារី សរុប​ប្រមាណ ៣០០​នាក់ បាន​ចូលរួម​ក្នុង​ពិធី ​ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​សាលា​បឋម​សិក្សា​ឈើទាល ស្ថិត​នៅ​ក្នុងភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ​។

លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​នេះ បាន​លើក​ឡើង​ថា “​ការ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ គឺជា​ចំណុច​អាទិភាព​របស់​កម្ពុជា​និង​សកលលោក ដែល​ត្រូវ​មានការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ចូលរួម​យ៉ាង​សកម្ម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ។

លោក​ជំទាវ​រដ្ឋលេខាធិការ​ប្រចាំការ ក៏​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​ចំណុច​មួយ​ចំនួន​ដូច​ខាងក្រោម​៖
-​ ពង្រីក​ឱកាស​ការងារ និង​ពង្រឹង​លក្ខខណ្ឌ​ការងារ​សមរម្យ​សម្រាប់​កម្មករនិយោជិត​នៅ​តាម​សហគ្រាស ក្រុមហ៊ុន រោងចក្រ និង​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​និង​បច្ចេកទេស TVET 1.5M
– ជំរុញ​ការ​សហការ​ជាមួយ​អាជ្ញាធរ ភូមិ​ឃុំ ដើម្បី​កំណត់​ភូមិ​/​ឃុំ​គំរូ​ណាមួយ​ដែល​គ្មាន​ពលកម្ម​កុមារ និង​សហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​នៅ​ថ្នាក់​ជាតិ​និង​ក្រោម​ជាតិ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ពលកម្ម​កុមារ នៅ​ក្នុង​វិស័យ​អាទិភាព​ថ្មី​ៗ
– ជំរុញ​វិធានការ​អធិការកិច្ច​ការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​នៅ​កន្លែង​ការងារ ទាំង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ ដើម្បី​ធានា​ថា​នៅ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម​គ្មាន​ប្រើប្រាស់​ពលកម្ម​កុមារ
-​ រួម​គ្នា​ប្តេជ្ញា​ចិត្ត​បញ្ចប់​រាល់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ តាម​រយៈ​កិច្ចសហការ​ពង្រឹងសមត្ថភាព​មន្ត្រី​ជំនាញ និង​រាយការណ៍​រហ័ស​ករណី​សង្ស័យ​មានការ​ប្រើប្រាស់​ពលកម្ម​កុមារ​តាម​រយៈ​ប្រព័ន្ធ Hotline ១២៨៦ និង​ប្រអប់​បណ្ដឹង​អនាមិក​របស់​ក្រសួង​ការងារ​ ។

សូម​បញ្ជាក់​ថា ក្នុង​ចំណោម​កុមារ​ដែល​ទទួល​កញ្ចប់​ អំណោយ​បំ​ណិ​ន​ជីវិត​ទាំង ១២០​នាក់ ក្នុង​នោះ​មាន កុមារ​ទប់ស្កាត់ និង​ការពារ ចំនួន ៥០​នាក់ (​ស្រី ២០​នាក់​) និង​កុមារ​បន្ត​ការ​គាំពារ អាយុ​ក្រោម ១៥​ឆ្នាំ ចំនួន ៧០​នាក់ (​ស្រី ៣៦​នាក់​) ៕ អត្ថបទសហការ