ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ​ និង​ក្រសួង​ប្រៃសណីយ៍ (MoU) ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ លើ​ការ​ជំរុញ​ បរិវត្ត​កម្ម​ឌី​ជី​ថ​ល និង​ការ​ផ្ទៀងផ្ទាត់​ អត្តសញ្ញាណ​ស៊ី​មកា​ត​ជាមួយនឹង​គណនី​ធនាគារ​/​គណនី​ទូទាត់

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ធនាគារជាតិ​និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​នៅ​នៅ​ធនាគារជាតិ​សែន​សុខ នា​ថ្ងៃ​ទី​១០​ខែធ្នូ​ឆ្នាំ​២០២៥ បាន​សម្រេច​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​យោគយល់​គ្នា (MoU) ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ជំរុញ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល និង​ការ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ស៊ី​មកា​ត​ជាមួយនឹង​គណនី​ធនាគារ​/​គណនី​ទូទាត់​ ។ ការ​ចុះ MOU…

រាជធានី​ភ្នំពេញ ធនាគារជាតិ​និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​នៅ​នៅ​ធនាគារជាតិ​សែន​សុខ នា​ថ្ងៃ​ទី​១០​ខែធ្នូ​ឆ្នាំ​២០២៥ បាន​សម្រេច​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​យោគយល់​គ្នា (MoU) ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ជំរុញ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល និង​ការ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​ស៊ី​មកា​ត​ជាមួយនឹង​គណនី​ធនាគារ​/​គណនី​ទូទាត់​ ។

ការ​ចុះ MOU នេះ ធ្វើ​ឡើង​ដើម្បី​ទប់ស្កាត់​ការ​ប្រើប្រាស់​លេខ​ទូរ​សព្ទ​ខុសច្បាប់ (​លេខ​មិន​ចុះ​ឈ្មោះ​) ដើម្បី​ធ្វើការ​ឆបោក​ប្រាក់ ​ប្រជាជន​ស្លូតត្រង់​ ។

លោក​ជំទាវ ជា សិរី អគ្គទេសាភិបាល​ធនាគារជាតិ អំពាវនាវ និង​ក្រើនរំឭក​ដល់​សាធារណជន​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​ចុច​លើ​តំណរ​ភ្ជាប់ គេហទំព័រ ឬ​ផ្លែ​ត​ហ្វ​ម​វិនិយោគ ដែល​មិន​មាន​ប្រភព​ច្បាស់លាស់ និង​សូមកុំ​ផ្ទេរ​ប្រាក់ ផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន ឬ​លក់​គណនី​ធនាគារ និង​លេខ​ទូរស័ព្ទ ឱ្យ​បុគ្គល​ដទៃ​ដែល​ពុំ​បាន​កាត់ឈ្មោះ​ត្រឹមត្រូវ និង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។​ចំ

អគ្គទេសាភិបាល​ធនាគារជាតិ​បន្ត​ថា​ពោះ​ការ​ប្រើប្រាស់​ឈ្មោះ និមិត្តសញ្ញា និង​រូបភាព​ថ្នាក់ដឹកនាំ​ពី​សំណាក់​ជនខិលខូច ក្នុង​ការ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ក៏​ដូច​ជា​ប្រើ​ល្បិច​បោក​បញ្ឆោត​ក្រោម​ទម្រង់​ផ្សេង​ៗ ដូច​ជា ការ​ក្លែងបន្លំ​ខ្លួន​ជា​សាច់ញាតិ ដើម្បី​ស្នើ​សុំ​ខ្ចីប្រាក់ ឬ​ឱ្យ​ផ្ទេរ​ប្រាក់ ការ​ក្លែងបន្លំ​ខ្លួន​ជា​បុគ្គលិក​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ឬ​ក្រុមហ៊ុន​ឯកជន ដើម្បី​ផ្តល់​ព័ត៌មាន​ក្លែងក្លាយ​អំពី​រង្វាន់ ឬ​ឱកាស​ការងារ ហើយ​តម្រូវ​ឱ្យ​ផ្ញើ​ប្រាក់​ជា​មុន និង​ការ​បញ្ចុះបញ្ចូល​ទិញ​គណនី​ធនាគារ ឬ​លេខ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​ដោយ​ផ្តល់​កម្រៃ​ខ្ពស់ ជាដើម ក្នុង​បំណង​ទុច្ចរិត និង​បោកប្រាស់​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ ៕ អត្ថបទសហការ