ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ និង​ក្រុម​គ្រួសារ​ គោលដៅ​ដែល​បាន​ទប់ស្កាត់ ​ពី​ការ​ប្រើប្រាស់ ​ពលកម្ម​កុមារ​ មក​ពី ​៤ ​ស្រុក នៃ​ខេត្ត​ត្បូងឃ្មុំ ទទួល​បាន​នូវ​សម្ភារសិក្សា សម្លៀក​បំពាក់ មធ្យោបាយ​ធ្វើ​ដំណើរ និង​កញ្ចប់​វគ្គ​បំ​ណិ​ន​ជីវិត

1 ថ្ងៃ មុន

ខេត្ត​ត្បូងឃ្មុំ​ ៖ ស្រុក​ចំនួន​៤ នៃ​ខេត្ត​ត្បូងឃ្មុំ រួម​មាន ស្រុក​ត្បូងឃ្មុំ ស្រុក​ក្រូចឆ្មារ ស្រុក​ពញាក្រែក និង​ស្រុក​អូរ​រាំង​ឪ បាន​ទទួល​នូវ​សម្ភារៈ​សិក្សា…

ខេត្ត​ត្បូងឃ្មុំ​ ៖ ស្រុក​ចំនួន​៤ នៃ​ខេត្ត​ត្បូងឃ្មុំ រួម​មាន ស្រុក​ត្បូងឃ្មុំ ស្រុក​ក្រូចឆ្មារ ស្រុក​ពញាក្រែក និង​ស្រុក​អូរ​រាំង​ឪ បាន​ទទួល​នូវ​សម្ភារៈ​សិក្សា សម្លៀក​បំពាក់ មធ្យោបាយ​ធ្វើ​ដំណើរ ពូជ​សត្វ ពូជ​បន្លែ និង​ពូជ​មាន់ សម្រាប់​ជួយ​ដល់​កុមារ និង​ក្រុម​គ្រួសារ​គោលដៅ ចំនួន​សរុប​៩០​នាក់ ក្នុង​នោះ​កុមារ​ទប់ស្កាត់​ការ​ការពារ​ចំនួន ​៥០​ នាក់ និង​កុមារ​បន្ត​ការ​គាំពារ​ចំនួន ​៤០ ​នាក់ ដែល​បាន​ទប់ស្កាត់ និង​ការពារ​ពី​ការ​ប្រើប្រាស់ ​ពលកម្ម​កុមារ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​-​ក្បឿង និង​ក​សិ​-​ឧស្សាហកម្ម ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៥ នេះ នៅ​សាលា​បឋម​សិក្សា​ទួល​វិហារ ក្នុង​ឃុំ​ជី​រោ​ទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ។

លោក​ជំទាវ ស៊ើ​ង សរ​សុចិត្តា​  រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ដែនដី និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​បន្ត​តាមដាន​វាយតម្លៃ​ អំពី​វឌ្ឍនភាព​នៃ​ការ​អប់រំ​កុមារ ដើម្បី​កំណត់​ភាព​គង់វង្ស​ នៃ​ការ​សិក្សា​របស់​កុមារ ជំរុញ​ការ​សហការ​ជាមួយ​គណៈកម្មការ​ ប្រឆាំង​ពលកម្ម​កុមារ​រាជធានី ខេត្ត អាជ្ញាធរ​មូលដ្ឋាន ដើម្បី​កំណត់​ភូមិ​/​ឃុំ​គំរូ​មួយ ​ដែល​គ្មាន​ពលកម្ម​កុមារ និង​និរន្តរភាព​នៃ​វិស័យ​ណាមួយ ​គ្មាន​ពលកម្ម​កុមារ​ នៅ​ក្នុងស្រុក​មួយ​ចំនួន ​។

ក្នុង​នាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ជំទាវ​រដ្ឋលេខាធិការ ស្នើ​ឱ្យ​មានការ​ចូលរួម​តាម​ជំនាញ និង​ជំរុញ​ការ​ផ្សព្វផ្សាយ​ទៅ​គ្រប់​វេទិកាសាធារណៈ និង​ក្នុង​កម្មវិធី​នានា​នៅ​ក្នុង​មូលដ្ឋាន សំដៅ​ទប់ស្កាត់​ការ​ប្រើប្រាស់​ ពលកម្ម​កុមារ​ផង​ដែរ ខណៈ​ក្រសួង​មាន​ប្រព័ន្ធ Hotline ១២៨៦ និង​ប្រអប់​បណ្តឹង​អនាមិក សម្រាប់​រាយការណ៍​ករណី​សង្ស័យ​ មានការ​ប្រើប្រាស់​ពលកម្ម​កុមារ និង​ប្រព័ន្ធ Hotline ១២៩៧ សម្រាប់​សាធារណជន​ទាក់ទង ​ក្នុង​ករណី​មាន​បំណង​ស្វែងរក​ការងារ​ធ្វើ​ ៕ អត្ថបទសហការ