ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល ផ្នែក​រាជធានី ខេត្ត​ថ្កោលទោស ​ចំពោះ​ទ​ង្វើ​ដ៏​សាហាវយង់ឃ្នង​របស់​យោធា​ថៃ​ ដែល​បាន​ឈ្លានពាន ​លើ​អធិបតេយ្យភាព​កម្ពុជា

1 ថ្ងៃ មុន

​រាជធានីភ្នំពេញ​ ៖ យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល ផ្នែក​រាជធានី ខេត្ត បាន​ចេញ​ញត្តិ​ប្រកាស​ថ្កោលទោស ​យ៉ាង​ដាច់អហង្ការ ចំពោះ​ទ​ង្វើ​អមនុស្សធម៌​ដ៏​សាហាវយង់ឃ្នង ​របស់​យោធា​ថៃ​ដែល​បាន​ឈ្លានពាន​សា​ជា​ថ្មី​មក​លើ​អធិបតេយ្យភាព ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

​រាជធានីភ្នំពេញ​ ៖ យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល ផ្នែក​រាជធានី ខេត្ត បាន​ចេញ​ញត្តិ​ប្រកាស​ថ្កោលទោស ​យ៉ាង​ដាច់អហង្ការ ចំពោះ​ទ​ង្វើ​អមនុស្សធម៌​ដ៏​សាហាវយង់ឃ្នង ​របស់​យោធា​ថៃ​ដែល​បាន​ឈ្លានពាន​សា​ជា​ថ្មី​មក​លើ​អធិបតេយ្យភាព ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់តាំងពី​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៥ ។

តាម​រយៈ​ញត្តិ​ថ្កោលទោស យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល ផ្នែក​រាជធានី ខេត្ត បញ្ជាក់​ថា ក្រុម​យោ​ថា​ថៃ​ឈ្លានពាន បាន​បាញ់ប្រហារ​មក​លើ​អធិបតេយ្យភាព​កម្ពុជា​ដោយ​ប្រើប្រាស់​អាវុធ​ធុន​តូច និង​ធំ ដោយ​កំរោល​និង​មិន​រើស​គោលដៅ យ៉ាង​សាហាវព្រៃផ្សៃ បាន​ធ្វើ​ឱ្យ​ប្រជាជន​ស៊ី​វិល​កម្ពុ​ជាមួយ​ចំនួន​រង​របួស ផ្ទះសម្បែង​ជា​ច្រើន​ខ្នង​ត្រូវ​បាន​បំផ្លាញ សិស្សសាលា ក្មេង​ចាស់ ប្រុស​ស្រី​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​រក​ទីកន្លែង​សុវត្ថិភាព​ បណ្តោះអាសន្ន​ភ្លាម​ៗ ​។

ប្រភព​ដដែល​បញ្ជាក់​បន្ថែម​ថា សកម្មភាព​យ៉ាង​គឃ្លើន​របស់​ភាគី​ថៃ ​ម្ដង​ហើយ​ម្តងទៀត​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា ថៃ​បាន​រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់ និង​សេចក្ដីថ្លែងការណ៍​រួម ​ស្ដី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ដែល​ភាគី​ទាំង​ពី​បាន​ចុះហត្ថលេខា​ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ក្រោម​សាក្សី​របស់ ឯកឧត្តម ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក និង ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន ​។

យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល ផ្នែក​រាជធានី ខេត្ត បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ការ​រំលោភ​បំពាន​សេចក្ដីថ្លែងការណ៍​រួម​ស្ដី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ និង​សកម្មភាព​ខុសច្បាប់​របស់​ថៃ​ម្តង​ហើយ​ម្តងទៀត ដោយ​ទាមទារ​ឱ្យ​ថៃ ​ទទួលខុសត្រូវ​ទាំងស្រុង ​ចំពោះ​ការ​រំលោភ​បំពាន​ដ៏​កំរោល​នេះ និង​អំពាវនាវ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​រាល់​អរិភាព​ជា​បន្ទាន់ ​ដែល​គំរាមកំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ ។

ជាមួយ​គ្នា​នេះ យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល ផ្នែក​រាជធានី ខេត្ត ក៏​អំពាវនាវ​ឱ្យ​ភាគី​ថៃ​ងាក​មក​គោរព ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ សេចក្ដីថ្លែងការណ៍ រួម​ស្ដី​ពី​កិច្ចព្រមព្រៀង​សន្តិភាព និង​កាតព្វកិច្ច​ទាំងឡាយ​ នៅ​ក្រោម​ច្បាប់​អន្តរជាតិ ​ឱ្យ​បាន​ម៉ឺងម៉ាត់ ស្មោះត្រង់ និង ដោយ​សុច្ឆន្ទៈ​ពិតប្រាកដ ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​ជម្លោះ​ ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្ដរជាតិ ក៏​ដូច​ជា​សន្ធិសញ្ញា អនុសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ហើយ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​កម្លាំង​អាវុធ សំដៅ​ស្វែងរក​ដំណោះស្រាយ​មួយ​ ប្រកបដោយ​យុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និង​ស្រប​តាម​ច្បាប់​អន្តរជាតិ​ ៕ អត្ថបទសហការ