ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់​ក្នុងអណ្តូង​រែ៉​ចិន​មួយ​ស្លា.ប់​20​​នាក់​

12 ឆ្នាំ មុន

តុល្យការ​អ្នកស្លា.ប់​ដោយ​សារគ្រោះ​ថ្នាក់​​កាលពី​​ថ្ងៃ​ទី​២៥ កញ្ញា ​ក្នុងអណ្តូង​រ៉ែ​​ធ្យូង​​ថ្មមួួ​យ​នៅ​ខេត្ត​ហ្គានស៊ូ​ ភាគ​និរតី​​ចិន​ឡើង​ដល់​២០​នាក់ ​។ ​ផ្នែក​រដ្ឋ​បាល​ខេត្ត​ទទួល​បន្ទុក​ខាងសន្តិសុខ​ការងារ​បញ្ជាក់ថា​ ខ្សែកាប​ដែល​យោង​ក្បាល​រថ​​ភ្លើ​ង​ដឹក​រ៉ែ​ដែល​ទាញ​ទូរថ​ភ្លើង​​តូច​២​ដឹក​​កម្មករ​រ៉ែ​៣៤​នាក់ ​ចេញពី​អណ្តូង​រ៉ែ​ស្រាប់​​តែ​ដាច់​ក្រោយ​ពាក់​កណ្តាល​យប់​ក្នុងអណ្តូង​រ៉ែ​មួយ​នៃទីក្រុងបៃ​​​យីន ​។​ ​ទូរថ​

តុល្យការ​អ្នកស្លាប់​ដោយ​សារគ្រោះ​ថ្នាក់​​កាលពី​​ថ្ងៃ​ទី​២៥ កញ្ញា ​ក្នុងអណ្តូង​រ៉ែ​​ធ្យូង​​ថ្មមួួ​យ​នៅ​ខេត្ត​ហ្គានស៊ូ​ ភាគ​និរតី​​ចិន​ឡើង​ដល់​២០​នាក់ ​។ ​ផ្នែក​រដ្ឋ​បាល​ខេត្ត​ទទួល​បន្ទុក​ខាងសន្តិសុខ​ការងារ​បញ្ជាក់ថា​ ខ្សែកាប​ដែល​យោង​ក្បាល​រថ​​ភ្លើ​ង​ដឹក​រ៉ែ​ដែល​ទាញ​ទូរថ​ភ្លើង​​តូច​២​ដឹក​​កម្មករ​រ៉ែ​៣៤​នាក់ ​ចេញពី​អណ្តូង​រ៉ែ​ស្រាប់​​តែ​ដាច់​ក្រោយ​ពាក់​កណ្តាល​យប់​ក្នុងអណ្តូង​រ៉ែ​មួយ​នៃទីក្រុងបៃ​​​យីន ​។​ ​ទូរថ​ភ្លើង​តូច​ទាំង​២​នេះ​បាន​រអិល​ហើយ​ក្រ​ឡាប់​ជះ​កម្មករ​ទាំងអស់​ធ្លាក់​ក្នុង​អណ្តូង ​។ ពួក​​អ្នក​ជួយ​សង្គ្រោះ​បាន​រកឃើញ​កម្មករ​រ៉ែ​ជួប​គ្រោះ​​ថ្នាក់​ទាំងអស​់​មុន​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​២៥ កញ្ញា ​។ ​កម្មករ​រ៉ែ​១៤​នាក់ ​ត្រូវ​របួស​បញ្ជូន​ទៅ​​មន្ទីរពេទ្យ​។ ​

យោង​តាមក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​អណ្តូង​រ៉ែ​នោះ​ថា​​ខ្សកាប​​​ដែល​ដាច់​នោះ​ ​ទើប​នឹង​ប្តូរ​ផ្លាស់​កាល​ពី​​ថ្ងៃ​​ទី​២៩ កក្កដា ​ក៏​ប៉ុន្តែ​យោង​តាម​លទ្ធ​ផល​ដំបូង​នៃការ​សើុបអង្កេត​ថា​ទូ​ទាំង​២​នោះ​ដឹក​លើស​ចំណុះ​ ។ក្រោយ​គ្រោះថ្នាក់នេះ​​ ​អាជ្ញាធរ​ខេត្ត​ហ្គាន​ស៊ូ​បានចេញ​បញ្ជា​ឱ្យ​បិទ​បណ្តោះ​អាសន្ន​នូវ​អណ្តូង​រ៉ែ​ធ្យូង​​ថ្ម​ទាំងអស់​ដែល​មាន​​សមត្ថ​ភាព​ផលិត​កម្ម​ប្រចាំ​ឆ្នាំ ​ក្រោម​៣០០.០០០​តោន ៕