រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ ក្នុងស្ថានភាពស្រវឹងទៅបុកពីក្រោយរថយន្តសេលីកា ពណ៌ខ្មៅ ចតនៅស្ងៀមបណ្តាលឲ្យម៉ូតូដួលរងរបួសស្រាល កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២៤ កញ្ញា នៅតាមផ្លូវលេខ២៥៧ ក្រុម៤ ក្នុងភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ ម្ចាស់រថយន្តបានទាមទារសំណង១០០ដុល្លារ តែបុរសស្រវឹងសុំត្រឹម៧០ដុល្លារ សន្យាពេលព្រឹកទើបយកលុយមកប្រគល់ឱ្យម្ចាស់រថយន្ត ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តសេលីកាដែលគេអះអាងថា ជារថយន្តរបស់ពិធីករទូរទស្សន៍មួយ បានចតនៅចិញ្ចើមផ្លូវខាងស្តាំ ខណៈពេលនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូវីវ៉ា ក្នុងទិសដៅពីជើងត្បូង បើកបរទាំងស្ថានភាពស្រវឹងបានទៅបុកពគូទរថយន្តនោះបណ្តាលឲ្យម៉ូតូដួលបែកក្បាំង ចំណែកអ្នកបើករងរបួសស្រាល ហើយរថយន្តក្រពឹតផ្នែកខាងក្រោយ ។
ម្ចាស់រថយន្តសេលីកាបានទាមទារសំណងយកទៅជួសជុលរថយន្តចំនួន១០០ដុល្លារ តែភាគីម៉ូតូសុំត្រឹម៧០ដុល្លារ ។ ពេលព្រមព្រៀងតម្លៃគ្នា៧០ដុល្លារហើយ ស្រាប់តែភាគីម៉ូតូអត់មានប្រាក់បង់សុំរង់ចាំព្រឹកឡើងទើបយកប្រាក់មកប្រគល់ឲ្យពេលនោះម្ចាស់រថយន្តបានពឹងសមត្ថកិច្ចឲ្យជួយធ្វើលិខិតធានាអះអាងត្រឹមត្រូវខ្លាចមានការកែប្រែ ៕
ចែករំលែកព័តមាននេះ