ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពូទីន​​​​ចង់​ឱ្យ​មាន​ដៃ​គូ​​រដ្ឋ​-ឯកជន​សម្រាប់​​ធ្វើ​ទំនើប​ភាវូប​នីយកម្ម​កង​ទ័ព​

12 ឆ្នាំ មុន

ប្រធានាធិបតី​រុស្ស៊ី​​​​​លោក​វ្ល៉ាឌី​​មៀរ​​ពូទីន​​​ថ្លែង​​​កាលពី​​​ថ្ងៃទី​២៤ កញ្ញា​ថា ​ប្លុក​ឧស្សាហកម្ម​​​យោធា​រុស្ស៊ី​​​ត្រូវ​ការ​នូវ​ដៃ​គូ​​​រដ្ឋ​​-​ឯក​ជន​​​ដើម្បី​ធ្វើ​ទំនើប​​​ភាវូូ​ប​នីយកម្ម​​កង​ទ័ព​​​​​​របស់​ខ្លួន ។លោក​ពូទីន​​​ថ្លែង​ទៅកាន់​​​​ឧបនាយក​រដ្ឋ​​មន្ត្រី​​​ទទួល​បន្ទុក​​​​​​ផ្នែក​​ឧស្សាហកម្ម​​​​​យោធា​​​​​​លោក​​​ ឌី​មីឌ្រី​ រ៉ូហ្គោ​​ហ្ស៊ីន​​ ថា​រហូត​​​មក​ទល់​​​ពេល​នេះ​​​ខ្ញុំ​​​នៅ​ពុំ​ទាន់​​មាន​អ្វី​​ដែល​​​ពេញ​ចិត្ត​នៅឡើយ​ បើ​និយាយ​​​​​​​​ឱ្យ​ត្រង់​ទៅ​​​ ។ ​យើង​ដឹង​ពី​បញ្ហា

ប្រធានាធិបតី​រុស្ស៊ី​​​​​លោក​វ្ល៉ាឌី​​មៀរ​​ពូទីន​​​ថ្លែង​​​កាលពី​​​ថ្ងៃទី​២៤ កញ្ញា​ថា ​ប្លុក​ឧស្សាហកម្ម​​​យោធា​រុស្ស៊ី​​​ត្រូវ​ការ​នូវ​ដៃ​គូ​​​រដ្ឋ​​-​ឯក​ជន​​​ដើម្បី​ធ្វើ​ទំនើប​​​ភាវូូ​ប​នីយកម្ម​​កង​ទ័ព​​​​​​របស់​ខ្លួន ។លោក​ពូទីន​​​ថ្លែង​ទៅកាន់​​​​ឧបនាយក​រដ្ឋ​​មន្ត្រី​​​ទទួល​បន្ទុក​​​​​​ផ្នែក​​ឧស្សាហកម្ម​​​​​យោធា​​​​​​លោក​​​ ឌី​មីឌ្រី​ រ៉ូហ្គោ​​ហ្ស៊ីន​​ ថា​រហូត​​​មក​ទល់​​​ពេល​នេះ​​​ខ្ញុំ​​​នៅ​ពុំ​ទាន់​​មាន​អ្វី​​ដែល​​​ពេញ​ចិត្ត​នៅឡើយ​ បើ​និយាយ​​​​​​​​ឱ្យ​ត្រង់​ទៅ​​​ ។ ​យើង​ដឹង​ពី​បញ្ហា​​ទាំង​ឡាយ​​​នៃ​សកម្មភាព​​គ្រឿង​​សព្វាវុធ និង​គ្រាប់​រំសេវ ។

ក្នុង​​​ឱកាស​នៃ​កិច្ច​ប្រជុំ​មួយ​​នៅ​ឯ​កន្លែង​​កម្សាន្ត​​​មាត់​​​​​​​សមុទ្រ​​​សូតជី​​នៅ​​ជាប់​​​​​សមុទ្រខ្មៅ​​ លោក​រ៉ូ​ហ្គោ​ហ្ស៊ី​​ន​បាន​​​ស្នើ​​ទាញ​យក​មូល​​​ធន​ឯក​ជន​​​សម្រាប់​​​​ជំនះ​​​បញ្ហា​ទាំង​ឡាយ​​​​​ដែល​ឧស្សាហ​កម្ម​​​​​យោ​ធា​កំពុង​ជួប​ប្រទះ​ ។លោក​ពូ​ទីន​​​​មាន​ប្រសាសន៍​ថា មាន​តែ​​​ការ​ជួយ​​ទ្រទ្រង់​​​​​​ដោយ​ផ្ទាល់​​​របស់​រដ្ឋ​ទេ​​ទើប​អាច​ជួយ​ដល់​ផ្នែក​ឧស្សាហកម្ម​​​​​​យោ​ធា​ក្នុង​ការ​​​ពុះ​ពារ​​ជំនះ​​​​បណ្តា​ការ​លំបាក​​​លើ​ដំណើរ​ការ​ទំនើប​ភាវូ​ប​នីយ​កម្ម​​​​កង​ទ័ព ។

ម្យ៉ាង​វិញ​ទៀត​​​​​​ប្រធានាធិបតី​​​​​រុស្ស៊ី​​​​អំពាវ​នាវ​​ដល់​​ផ្នែក​នេះ​ត្រូវ​ស្រូប​ទាញ​​​ថែម​ទៀត​​​​នូវ​វិនិយោគ​​​​​ ហើយ​​ធានារ៉ាប់​រង​​​​ខាង​សង្គម​​​ដល់​​​បណ្តា​​​និយោជិត​របស់​ខ្លួន ។ នេះ​ជា​ផ្នែក​​​​​​ដែល​ដើរ​តួ​​​នាទី​​សំខាន់​​​​​​​​នា​ពេល​​​នេះ​​និង​នា​ពេល​អនាគត​​ក្នុង​កិច្ច​ការ​​​​​​ពារ​​សន្តិសុខ​​របស់​ប្រទេស​ ។ រដ្ឋាភិបាល​​​​រុស្ស៊ី​​​​​បញ្ចេញ​ប្រាក់​​​​២០.០០០​​​ពាន់​លាន​រូប្ល៍​ប្រមាណ​ជា​​៦៤៥​​ពាន់​លាន​ដុល្លារ​​​ដល់​កម្ម​វិធី​​​បំពាក់​អាវុធ​​​​ជាថ្មី​ របស់​​​កម្មវិធី​​​​​នេះ​​​​​ប្រព្រឹត្តិ​​ទៅ​រហូត​ដល់​ឆ្នាំ​​២០២០​​​ហើយគ្រោង​​ឱ្យ​​ខ្ចី​​ដ់​​៧០%​​​នៃ​អាវុធ​យុទ្ធ​​ភ័ណ្ឌ​​របស់​​កង​ទ័ព​​រុស្ស៊ី ៕