ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា​អូ​ស្មាន ​ហា​ស្សាន់ ​ចុះ​ពិនិត្យ​​ការ​ដ្ឋាន​​វិហារ​​អ៊ិ​ស្លាម​បឹង​កក់​​​ជា​អំណោយ​​​​ពាណិ​ជ្ជ​ករ​​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​​​​ ៖ ​កាល​ពីព្រឹក​ថ្ងៃទី២៤​ ខែ​កញ្ញា​ ឆ្នាំ​២០១២​ លោកឧក​ញ៉ា​ អូស្មាន ហាស​្សាន់​ រដ្ឋលេខាធិការក្រសួងការងារ​ និង​បណ្ដុះ​​បណ្ដាល​វិជ្ជាជីវៈ​​ ជាទីប្រឹក្សា​​សម្ដេច​អគ្គ​​មហា​​សេនាបតីតេ​ជោ​​ ហ៊ុន ​សែន​ និង​ជា​ប្រធាន​អង្គ​ការមូល​និធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា​បានចុះ​ពិនិត្យ​​ការដ្ឋាន​សាងសង់វិហារ​អ៊ិស្លាម ​អាល់​ស៊ែរ​កាល ​(AL.SERKAL)​ បឹងកក់ ​ដែលជា​វិហារធំ​ជាងគេ​នៅកម្ពុជា​ ​

រាជ​ធានី​ភ្នំ​ពេញ​​​​ ៖ ​កាល​ពីព្រឹក​ថ្ងៃទី២៤​ ខែ​កញ្ញា​ ឆ្នាំ​២០១២​ លោកឧក​ញ៉ា​ អូស្មាន ហាស​្សាន់​ រដ្ឋលេខាធិការក្រសួងការងារ​ និង​បណ្ដុះ​​បណ្ដាល​វិជ្ជាជីវៈ​​ ជាទីប្រឹក្សា​​សម្ដេច​អគ្គ​​មហា​​សេនាបតីតេ​ជោ​​ ហ៊ុន ​សែន​ និង​ជា​ប្រធាន​អង្គ​ការមូល​និធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា​បានចុះ​ពិនិត្យ​​ការដ្ឋាន​សាងសង់វិហារ​អ៊ិស្លាម ​អាល់​ស៊ែរ​កាល ​(AL.SERKAL)​ បឹងកក់ ​ដែលជា​វិហារធំ​ជាងគេ​នៅកម្ពុជា​ ​ដែលគ្រោងនិង​បញ្ចប់​នាខែ​​កក្កដា​​ ឆ្នាំ​២០១៣​ខាងមុខនេះ​ ​។ ក្នុង​ឱ​កាស​​​នេះក៏​មាន​ការអញ្ជើញ​អមដំណើរ​ពីសំណាក់​សមាជិក​សភា​រាជរដ្ឋា​ភិបាល​ដែលជា​ថ្នាក់ដឹក​នាំអ៊ិស្លាម​យ៉ាង​ច្រើនកុះករ​ ។​

លោកឧក​ញ៉ា​អូស្មាន​ ​ហា​ស្សាន់​បាន​ឱ្យ​ដឹង​ថា​ វិហារអ៊ិស្លាម​បឹងកក់​នេះ​​ ​​ជាវិហារ​ដ៏​ធំស្កឹម​ស្កៃ​ និងធំជាង​គេនៅ​ក្នុងព្រះរា​ជាណា​ចក្រកម្ពុជា​ដែល​បានបើការដ្ឋាន​សាងសង់​​ កាលពីថ្ងៃទ​​២៩ ​ខែកក្កដា​​​ ឆ្នំា២០១១​​កន្លង​មក ហើយ​បាន​ប្រមាណ​៦០​ភាគរយ ​។​ ​​ដោយ​​គ្រោង​ចំណាយ​ថវិកា​អស់ប្រមាណ​១លាន​​៥សែន​ដុល្លារ​អាមេរិក ​ដែល​ជាជំនួយ​របស់​​លោក​អ៊ីសាត ​ប៉េន​ណា​ស៊ារ​ ជា​ពាណិជ្ជករ​ប្រទេសអារ៉ាប់​រួម​អេមីរ៉ាត់​ ។​

លោកឧក​ញ៉ា​​បាន​បញ្ជាក់​ឱ្យ​ដឹងថាវិហារនេះ ស្ថិត​នៅភូមិ៦​​ សង្កាត់​ស្រះចក​ ​ខណ្ឌ​ដូនពេញ​  រាជ​ធានីភ្នំពេញ​ ជាវិហារ​ខ្នាតអន្តរ​ជាតិ​ ​អាច​ទទួល​សាសនិក​អ៊ិស្លាម​ចូល​សូត្រធម៌​ ​ថ្វាយ​បង្គំ​បាន​ចំនួន១.៥០០នាក់​ទៅ២.​០០០នាក់​​ ​។​ វិហារ​​នេះក៏​ជាកន្លែង​សម្រាប់​ផ្ដល់ជា​ទីកន្លែង​ឱ្យថ្នាក់​ដឹកនំាធំៗ ​ដើម្បីជូប​ជុំគ្នា​ពិភាក្សា​លើការ​ងារ​​អភិវឌ្ឍន៍​របស់សង្គម​​ ​ហើយ​ក៏​ជាទី​កន្លែង​ប្រមូល​ផ្ដុំ​របស់សិស្ស​ និស្សិត​ ​បញ្ញវន្ត ​ទំាង​អស់​ដែល​​បានមកធ្វើកា​រ​សិក្សា​​នៅភ្នំពេញ​ ​​ពិសេស​សិស្ស ​​និសិ្សត​ ​ដែលមក​ពីតាមបណ្ដា​ខេត្ដនា​នា ​មក​ស្នាក់នៅ​ រៀន​សូត្រ នៅ​រាជធានីភ្នំ​ពេញ​ផងដែរ ​។

លោកឧក​ញ៉ា​អូស្មាន​ ហា​ស្សាន់​ បន្ដ​ថា ​វិហារ​នេះ​មានមួយ​ផ្នែកជា​កន្លែងបណ្ណា​ល័យ មួយ​កន្លែង​ទៀត​ជាថ្នាក់សម្រាប់​បណ្ដុះ​បណ្ដាល​អប់រំ​​ដល់​សិស្ស ​និស្សិត​អ៊ិស្លាម​ ​និង​មួយ​ផ្នែក​ទៀត ​សម្រាប់​បម្រើ​​​ដល់​វិស័យ​សាសនា​​អាច​ចូល​មក​ទីនេះ​​ដើម្បី​សិក្សារៀន​សូត្រ ​ស្វែង​យល់​ ។​ ម្យ៉ាងទៀត​វិហារ​នេះជាកន្លែង​ថ្វាយបង្គំ​របស់ថ្នាក់​ដឹកនាំ​អ៊ិស្លាម​នៅលើពិភព​លោក​ និងជាកន្លែង​ទេសចរណ៍​សម្រាប់​អន្តរ​ជាតិ​ផង​ដែរ​ ។

លោកឧក​ញ៉ា​​​បាន​ឱ្យ​ដឹង​ទៀតថា​ ​ក្នុង​របប​ប្រល័យពូជ​សាសន៍ខ្មែរ​ក្រហម​​​ វត្តអារាម​​ វិហារ​ ​ស៊ូរ៉ាវ​ សាលា​រៀន​ ​ត្រូវ​បានបំភ្លេច​បំផ្លាញ​ស្ទើរ​តែទា​ំងអស់​ ​សាស​និក​អ៊ិស្លាម​ ក៏ដូចជា​​ពុទ្ធ​បរិស័ទ​ ​និង​ហាម​ឃាត់មិន​ឱ្យ​គោរព​ប្រតិបត្តិ​អ្វីឡើយ​ ។​ ក្រោយ​ថ្ងៃរំដោះ​៧​ មករា​​ សាសនិក​​​អ៊ិស្លាម​កម្ពុជា​ ​​ក៏ដូច​ជាពុទ្ធ​បរិស័ទ​បានរស់​រានឡើង​វិញហើយ​មានសិទ្វិ​ពេញ​លេញ​​​ក្នុងការ​គោរពប្រតិ​បត្តិរៀងៗ​ខ្លួន​ ។​ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយគតិ​បណ្ឌិតរបស់​​​សម្តេច​ទាំង៣ ជាពិសេស​ក្រោមការ​ដឹកនាំរបស់​​សម្តេច​​អគ្គ​មហា​​សេ​នាបតីតេ​ជោ​​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​​នៃព្រះរា​ជាណា​ចក្រ​កម្ពុជា​ធ្វើឱ្យ​ប្រទេស​ជាតិ​មាន​ការរីក​ចម្រើន​លើគ្រប់​វិស័យ​​ ​ទាំង​វិស័យ​អាណា​​ចក្រ​ និង​ពុទ្ធចក្រ​ និង​អ៊ិស្លាម​​សាស​នា​ផងដែ​រ ។

លោកឧក​ញ៉ា​អូស្មាន​ ហាស្សាន់​ ​ក៏​បាន​ថ្លែងអ​ំណរគុណ​ដល់​សម្ដេចតេជោ​ ហ៊ុន​ ​សែន​ ដែល​សម្តេច​បានផ្ដល់​ឱកាស​ដល់សហគម​អ៊ិស្លាម​ឱ្យ​មានសិទ្ធិ​គ្រប់យ៉ាង​ក្នុងការ​គោរព​ប្រតិបត្តិ​ទៅតាម​ជំនឿសាសនា​របស់​​ខ្លួន​​ និង​ថ្លែង​​អំណរ​អរ​គុណ​ដល់​​សប្បុរស​ជនរបស់​ប្រទេស​អារ៉ាប់​រួម​អេមីរ៉ាត​ ​ដែល​បានផ្ដល់​ជាថវិកា​យ៉ាង​ច្រើន​ក្នុងការ​កសាង​វិហារ​អ៊ិស្លាមនេះ​ និង​សាង​សង់​សមិទ្ធផល​នានា​នៅកម្ពុជា​ ដើម្បីលើកកម្ពស់ ​ជីវភាព​រស់នៅ​របស់ប្រជា​ពលរដ្ឋ​ ​ក្នុង​ន័យ​រួម​ចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់ប្រជា​ពលរដ្ឋ ​ស្រប​តាមយុទ្ធ​សាស្ត្ររបស់​​រាជ​រដ្ឋាភិ​បាលកម្ពុជា​ ៕