ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មីត​ស៊ុយ​ប៊ី​ស៊ី ដឹក​កម្ម​ករ​បើក​បុក​កូរ៉ូឡា ចំណុច​ផ្លូវកែង​ ហើយ​ជ្រុល​ទៅ​បុក​បង្គោល​ស្លាក​​គណ​បក្ស​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​ដឹក​កម្ម​ករ​ម៉ាក​មីត​ស៊ុយ​ប៊ី​ស៊ី មួយ​គ្រឿង​​បាន​បើក​បោះ​ពួយ​​បុក​ជា​មួយ​រថយន្ត​​ម៉ាក​កូរ៉ូឡា​ មួយ​គ្រឿង ​នៅចំណុច​ផ្លូវ​កែង​ ហើយ​ជ្រុល​ទៅ​បុក​ស្លាក​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ បណ្តាល​ឱ្យ​​បាក់​ទ្រេត​រង​ការ​ខូចខាត ​ចំណែក​រថយន្ត​ទាំង​២​​​គ្រឿង​បាន​​​រង​ការ​ខូច​ខាត​ស្រុញ​ក្បាល ។ ទោះ​បី​ជា​យ៉ាង​ណា​ពុំ​បង្ក​ឱ្យ​​មនុស្ស​ណាម្នាក់​រង​របួស​ធ្ងន់​ធ្ងរ​ឡើយ គឺ​​មាន​តែ​កម្ម​ករ​​ម្នាក់​រង​របួស​ស្រាលប៉ុណ្ណោះ ។

​រាជធានីភ្នំពេញ ៖ ​រថយន្ត​ដឹក​កម្ម​ករ​ម៉ាក​មីត​ស៊ុយ​ប៊ី​ស៊ី មួយ​គ្រឿង​​បាន​បើក​បោះ​ពួយ​​បុក​ជា​មួយ​រថយន្ត​​ម៉ាក​កូរ៉ូឡា​ មួយ​គ្រឿង ​នៅចំណុច​ផ្លូវ​កែង​ ហើយ​ជ្រុល​ទៅ​បុក​ស្លាក​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ បណ្តាល​ឱ្យ​​បាក់​ទ្រេត​រង​ការ​ខូចខាត ​ចំណែក​រថយន្ត​ទាំង​២​​​គ្រឿង​បាន​​​រង​ការ​ខូច​ខាត​ស្រុញ​ក្បាល ។ ទោះ​បី​ជា​យ៉ាង​ណា​ពុំ​បង្ក​ឱ្យ​​មនុស្ស​ណាម្នាក់​រង​របួស​ធ្ងន់​ធ្ងរ​ឡើយ គឺ​​មាន​តែ​កម្ម​ករ​​ម្នាក់​រង​របួស​ស្រាលប៉ុណ្ណោះ ។

គ្រោះថ្នាក់​​ចរាចរណ៍​នេះ​​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​​៤​រសៀល​ថ្ងៃទី​​២៤ កញ្ញា ២០១២ ​នៅចំណុច​​ផ្លូវ​លេខ​​៣១៧​កែង​​ផ្លូវ​លេខ​​៥៦៦ សង្កាត់​បឹង​កក់​​ទី២ ខណ្ឌ​ទួលគោក ។ ភ្លាមៗ​​អ្នក​បើក​បរ​​រថយន្ត​មីត​ស៊ុយ​ប៊ី​ស៊ី បានរត់​​គេច​​ខ្លួន​បាត់ ។ ដោយឡែករថយន្ត​​ទាំង​២​គ្រឿង​​ត្រូវ​បាន​​ប៉ូលិស​​ខណ្ឌទួល​គោក ​​ស្ទូច​បញ្ជូន​​ទៅ​​កាន់​អធិការ​ដ្ឋាន​ខណ្ឌទួលគោក ​ដើម្បី​​ដោះ​ស្រាយ​​​តាម​ផ្លូវច្បាប់។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕