ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​នៅ​ឥណ្ឌា​មនុស្សជិត​1,5​លាន​នាក់ជម្លៀសចេញ​

12 ឆ្នាំ មុន

ទី​ភ្នាក់​ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្ម​ជាតិ​​ឥណ្ឌា​រាយ​ការណ៍​កាលពី​ថ្ងៃទី​២៤ កញ្ញា ថា ​ទឹក​ជំនន់​និងការបាក់ដី​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ញុំាង​ឱ្យ​មាន​ការ​ជម្លៀស​មនុស្ស​ចេញ​ដល់​ទៅ​ជិត​១,៥​លាន​​នាក់​ នៅភាគ​ឦសាន​ឥណ្ឌា ​ដែល​នៅ​ទី​​នោះ​អាជ្ញា​ធរ​បារម្ភ​ពី​វិបត្តិ​ខាង​សុខា​ភិបាល​មួួយ ។

ទ​ីភ្នាក់​ងារ​នោះ​បញ្ជាក់​ថា ​រហូត​មក​ទល់​ពេល​នេះ​​​ស្រុក​​ចំនួន​១៨​ក្នុងចំណោមស្រុក​ទាំង​២៧​នៃរដ្ឋ ​អាសាម​រងការ​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​ជាមួយ​ការភៀស​ខ្លួន​ចេញ​របស់​មនុស្ស​​១,៤​លាន​នាក់​​ហើយ​មាន​មនុស្ស​១១​នាក់​លង់​ទឹក​ស្លាប់​​។ភ្លៀងធ្លាក់​មិនឈប់​ឈរ​ធ្វើ​​​ឱ្យ​ទឹក​ទន្លេ​​ប្រាម៉ា​ពូទ្រ​ឡើង​ខ្ពស់ ​ជោរជន់ ​បណ្តាល​ឱ្យ​ជន​​់​លិច​ភូមិយ៉ាងតិច​២.២០០​ហើយ​បំផ្លិច​បំផ្លាញ​ដំណាំ​ដាំដុះ​អស់​យ៉ាងច្រើនរយៈ​ពេល​ប៉ុន្មាន​​ថ្ងៃ​ចុង​ក្រោយ​​នេះ​​ ​ក្នុងរដ្ឋ​ស្ថិត​នៅ​ជាប​់ព្រំដែន​​ជាមួយ​បង់​ក្លា​ដែសនោះ ៕