ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស្វករ​វ័យ​ក្មេង​​​​បារាំង​​​2នាក់​​​​ធ្វើដំណើរ​​​​​​ជុំ​វិញ​​ផែន​ដី​​​ដោយ​រថយន្ត​អគ្គិសនី

12 ឆ្នាំ មុន

វិស្វករ​​​វ័យ​ក្មេង​​ជន​ជាតិ​បារាំង​​​២នាក់​​​​លោក​​ANTONIN GUY និង​លោក​XAVIER DEGON ​បាន​​​​​មក​ដល់​ទីក្រុង​​​ស្ត្រា​​ស្បួរ​វិញ​ កាល​ពី​​ថ្ងៃទី​​​២៤ កញ្ញា​ ​ដែល​​​ជា​ការ​​​​បញ្ចប់​​ដំណើរ​​​ផ្សង​ព្រេង​​​​ជុំ​វិញ​ផែន​ដី​របស់​ពួកគេ​​​​​តាម​រថយន្ត​អគ្គិសនី​​​​ បន្ទាប់​ពី​​ពួកគេ​ធ្វើ​ដំណើរ​​​​​​​នោះ​អស់​រយៈ​​ពេល​​ជាង​​៧​ខែ​​​​កាត់​ប្រទេស​​​​​ចំនួន​​១៧​មក​ ។

ចេញ​ដំណើរ​​​ពី​ទីក្រុង​​​ស្ត្រា​ស្បួរ​​ កាល​ពី​ថ្ងៃទី​​​១១ កុម្ភៈ​​​​កន្លងមក​​​​នេះ​ជាមួយ​នឹង​​​​ចេតនា​​​​​​ជម្រុញ​​​ការ​ប្រើ​ប្រាស់​​​​រថយន្ត​អគ្គិសនី​​ក្នុង​ចំណោម​សាធារណជន​​​ពិភពលោក​​​​ បុរស​​​​ទាំង​​២​នាក់​នោះ​ពេល​​វិលមកដល់​​​​ទីក្រុង​​នោះ​វិញ​ត្រូវ​បាន​​​ទទួល​ដោយ​​​អភិបាល​ក្រុង​​​​លោក​ ROLAND RIES ក្រោយ​ពី​​ពួកគេ​​ធ្វើ​ដំណើរ​​​​​​ក្នុង​ចម្ងាយ​ផ្លូវ​​​២៥.០០០​គីឡូម៉ែត្រ​​​តាម​រថយន្ត​អគ្គិសនី​មក ។

​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​​​​​នៅ​សណ្ឋាគារ​​​ដែល​ពួក​គេ​ស្នាក់​នៅ ​ជន​ផ្សង​ព្រេង​​​​បារាំង​​២​នាក់​នោះ​​ដែល​បាន​ទិ​ញ​រថយន្ត​អគ្គិសនី​ ODYSSEE ELECTRIQUE បាន​​សម្តែង​​​​នូវ​ការ​​​ជឿ​ជាក់ថា ​​​​រថយន្ត​អគ្គសនី​​​​​​គឺ​ជា​មធ្យោបាយ​​​​​ដឹក​ជញ្ជូន​មួយ​ក្នុង​ចំណោម​​​​មធ្យោបាយ​​​ដឹក​ជញ្ជូន​នា​ពេល​​អនាគត ៕