សារព័ត៌មានបរទេសកាលពីថ្ងៃទី២៤ កញ្ញា ផ្សាយឱ្យដឹងថា តុលាការក្រុងហ្សេរុយសាឡឹម ប្រទេសអីុស្រាអែល បានសម្រេចដាក់ទោសលោកអេហ៊ូត អូលម័រ អតីតនាយករដ្ឋមន្ត្រីអីុស្រាអែលដោយការពិន័យជាប្រាក់ចំនួន១៩.២០០ដុល្លារ ចំណែកទោសជាប់ពន្ធនាគាររយៈពេល១ឆ្នាំត្រូវព្យួរទោសលើកំហុសពីបទស៊ីសំណូក ។
កាសែតរបស់អីុស្រាអែលបានផ្សាយឱ្យដឹងថា តុលាការក្រុងហ្សេរុយសាឡឹម បានអានសាលដីការឿងក្តីដែលលោកអេហ៊ូត អូលម័រអតីតនាយករដ្ឋមន្ត្រីអីុស្រាអែល អាយុ៦៦ឆ្នាំ ក្លាយជាចុងចោទដោយសម្រេចធ្វើការពិន័យជាប្រាក់១៩.២០០ដុល្លារ លើកំហុសពីបទស៊ីសំណូករួមទាំងត្រូវជាប់ពន្ធនាគាររយៈពេល១ឆ្នាំប៉ុន្តែទោសនេះត្រូវព្យួរ ។
ចៅក្រមបានអានសាលក្រមចំនួន២៧ទំព័រដោយបញ្ជាក់ថា លោកអូលម័រមានកំហុសយ៉ាងពិតប្រាកដតាមបទចោទប្រកាន់ដោយតុលាការបានធ្វើការថ្លឹងថ្លែងនិងពិចារណាឃើញថា លោកក៏មានកំហុសប្រព្រឹត្តខុសតួនាទី ៕
ចែករំលែកព័តមាននេះ