ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទំនិញ​​​ធុន​ធំ​​បុក​បង្កាន់​ដៃ​​​​ទើរ​លើ​​ស្ពាន​​​ពាក់​កណ្តាល​​រថយន្ត​អ្នក​បើក​បរ​​​មាន​សុវត្តិ​ភាព​

13 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន​​​​​​បាន​ឱ្យដឹងថា អ្នក​បើក​បរ​រថយន្ត​​​ផ្ទុក​ទំនិញ​​​​​​​ធុន​ធំ​​ម្នាក់​​​​នៅ​ប្រទេស​​​ប្រេ​ស៊ីល​​​​​បាន​រួច​ផុត​​ពី​ការ​ស្លាប់​​​​​ដោយ​នឹក​ស្មាន​​មិន​ដល់​​​ ខណៈ​ដែល​​​​រថយន្ត​របស់​គេ​​​បាន​រេ​​ចង្កូត​​​ទៅ​បុក​បង្កាន់​ដៃ​​ស្ពាន​​​​ តែ​សំណាង​ល្អ​មិន​ធ្លាក់​ទឹក​ដោយ​ទើរ​​​​ពាក់​កណ្តាល​​រថយន្ត​​​នៅ​លើ​ស្ពាន​​​ក្រោយ​មក​ក៏​​មាន​ការ​​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា​ ។ ហេតុ​ការណ៍​នេះ​​កើត​ឡើង​​កាល​ពី​​រសៀល​ថ្ងៃទី​​២២ កញ្ញា ។

លោក​​អាគុយ​ណាដូ ដាស៊ីល​​វ៉ា​ អាយុ​៣៣​ឆ្នាំ​​​​​ បង្ហើប​​ឱ្យដឹងថា ​​ខណៈ​ពេល​​​​ខ្លួន​កំពុង​​​បើក​បរ​រថយន្ត​​​​ផ្ទុក​ទំនិញ​​​​​នៅ​លើ​ស្ពាន​​​ឆ្លង​ទន្លេ​​ដែល​ត​ភ្ជាប់​​​​រវាង​ទី​ក្រុង​​​សៅ​​​ប៉ាវ​ឡូ​ និង​ប៉ារ៉ា​ណា ​​ស្រប​​ពេល​​នោះ​​មាន​រថយន្ត​នៅខាង​មុខ​​​​​​បាន​បន្ថយ​ល្បឿន​​​​​ដើម្បី​ទស្សនា​​​​ទេស​ភាព​​​ក្នុង​ទន្លេ​​​​ពី​លើ​ស្ពាន​​​​ធ្វើឱ្យ​​​​​​ខ្លួន​ដែល​កំពុង​​​​បញ្ជា​យាន​យន្ត​​​លឿន​​​ដែរ​នោះ​​​បាន​វាក់​​អើ​ក៏​បួង​​​ចង្កូត​គេច​​​​ស្រាប់​តែ​ជ្រុល​​​ទៅបុក​​បង្កាន់​ដៃ​​​​ស្ពាន​​បណ្តាល​ឱ្យ​​បាក់​​​លយ​រថយន្ត​​​ចេញ​ពី​ស្ពាន​តែ​រថយន្ត​​​មិនធ្លាក់​​ចូល​ទន្លេ​ទេ​​​បានទើរ​តែល​តោល​​​លើ​ស្ពាន​​​ កម្ពស់​​ពី​ផ្ទៃ​ទឹក​​​​ប្រហែល​​​​​៨​ម៉ែត្រ​ ។

​ហេតុ​ការណ៍​​​នៃ​គ្រោះ​ថ្នាក់​​​​រថយន្ត​បុក​បង្កាន់​ដៃ​​​​ជាប់​ទើរ​​​នៅលើ​​​​​ស្ពាន​នេះ​​​ទម្រាំ​​​មាន​អ្នក​បើក​​រថយន្ត​​​ឆ្លង​កាត់​​ប្រទះ​ឃើញ​​​បាន​ចំណាយ​ពេល​​​ជិត​កន្លះ​ម៉ោង​​​​ ក្រោយ​មក​គេ​ក៏​ជួយ​​សង្គ្រោះ​​​អ្នក​បើកបរ​ឱ្យ​ចាក​ចេញ​​ពី​កាប៊ីន​​​​ដោយ​ប្រើ​ខ្សែ​​​ទម្លាក់​​ចុះ​ក្រោម​​​ទើប​បុរស​នោះ​​ផុត​ពី​​គ្រោះ​ថ្នាក់​​​ដោយ​ពុំ​បាន​រង​របួស​​អ្វី​ទេ ។

តាម​ទីភ្នាក់​ងារ​​​​ព័ត៌មាន​ក្នុង​ស្រុក​​​​បាន​ផ្សាយ​​ថា ​ក្រោយ​ពេល​​​​កើត​ឧប្បត្តិ​ហេតុ​​​​​ ខាង​លើ​​​​​ស្ពាន​ចាប់​ផ្តើម​​ញ័រ​ ដែល​បារម្ភ​​ថា​អាច​​បាក់​ស្រុត​​​​​ ។ ស្ពាន​នេះ​សាង​សង់​​​​​តភ្ជាប់​​រវាង​ទី​ក្រុង​​​២​មាន​ប្រវែង​ប្រហែល​​១.៥០០​ម៉ែត្រ​​​​​ ហើយ​ត្រូវ​​បាន​ផ្អាក​ដំណើរ​ការ​​​ជា​បណ្តោះ​អាសន្ន​​​​ចាប់​តាំង​​ពី​កើត​​​ហេតុ​មក​ ៕