ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​​​ធំ​ដឹក​ទំនិញ​​​បុក​រះ​​កាមរី​ឆ្លាម​​​ឆ្លង​ផ្លូវ​​​រួច​ត្របាក់​ដើម​​ក្ងោក​​រលើង​​ឫស​និង​បុក​ចូល​ផ្ទះ​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​រថយន្ត​មីតស៊ុយ​ប៊ីស៊ី​ធុន​ធំ​ដឹក​ទំនិញ​​​​មួយ​​គ្រឿង​បាន​​បើក​បុក​រថយន្ត​​​កាមរី​​ឆ្លាម​​ពណ៌​​ស្ករ​មួយ​គ្រឿង​​​​ដែល​កំពុង​ឆ្លង​វិថី​​ឧកញ៉ា​​​​​ទេព​ផន​ ចំក្បាល​​​ខ្ទាត​ចេញ​​រង​ការ​ខូច​ខាត​​​​ហើយ​រថយន្ត​ធំ​បាន​ជ្រុល​​ឡើង​​​ចិញ្ចើម​​​ផ្លូវ​ទៅ​ត្របាក់​ដើម​ក្ងោក​​​​មួយ​ដើម​ឱ្យ​រលើង​​​​ទាំង​ឫស​​​​រួច​បុក​ចូល​សំងំ​ក្នុង​ផ្ទះ​​ ។ គ្រោះ​ថ្នាក់​ចរាចរណ៍​​​នេះ​បាន​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​​​​​១០​និង​​៤៥​នាទី​​​យប់​ថ្ងៃទី​​​២៤

រាជធានី​ភ្នំពេញ ៖ ​រថយន្ត​មីតស៊ុយ​ប៊ីស៊ី​ធុន​ធំ​ដឹក​ទំនិញ​​​​មួយ​​គ្រឿង​បាន​​បើក​បុក​រថយន្ត​​​កាមរី​​ឆ្លាម​​ពណ៌​​ស្ករ​មួយ​គ្រឿង​​​​ដែល​កំពុង​ឆ្លង​វិថី​​ឧកញ៉ា​​​​​ទេព​ផន​ ចំក្បាល​​​ខ្ទាត​ចេញ​​រង​ការ​ខូច​ខាត​​​​ហើយ​រថយន្ត​ធំ​បាន​ជ្រុល​​ឡើង​​​ចិញ្ចើម​​​ផ្លូវ​ទៅ​ត្របាក់​ដើម​ក្ងោក​​​​មួយ​ដើម​ឱ្យ​រលើង​​​​ទាំង​ឫស​​​​រួច​បុក​ចូល​សំងំ​ក្នុង​ផ្ទះ​​ ។ គ្រោះ​ថ្នាក់​ចរាចរណ៍​​​នេះ​បាន​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​​​​​១០​និង​​៤៥​នាទី​​​យប់​ថ្ងៃទី​​​២៤ ​កញ្ញា​ ​នៅចំណុច​វិថី​ឧកញ៉ា​​​​ទេ​ព​ផន​​​កែង​ផ្លូវ​​​លេខ​​​​២២៣​ សង្កាត់​ផ្សារ​ដេ​ប៉ូ​ទី​១ ខណ្ឌ​ទួល​គោក ។

ក្នុង​​​ហេតុ​ការណ៍​នេះ​​បណ្តាល​ឱ្យ​អ្នក​​បើក​រថយន្ត​ធុន​ធ្ងន់​ឈ្មោះ​​ផុស ហន ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ មាន​​​លំនៅភូមិ​​​ភ្នំ​ជី​ ឃុំ​​ត្រពាំង​​ធំ ស្រុក​បាគង​ ខេត្ត​សៀមរាប ​ត្រូវ​រថយន្ត​កៀប​ជាប់​ជើង​រង​របួស​​បញ្ជូន​ទៅ​កាន់​គ្លី​និក​​​គីម​ សុង​ ។ ចំណែក​​​ផ្ទះ​លេខ​​​​១៧១​​AEoដែល​ត្រូវ​រថយន្ត​​បុក​ចូល​​នោះ​បាន​បាក់​​​ដំបូល​​សំយាប​​​ទ្វារ​​​និង​ជញ្ជាំង​។តាម​​​ព័ត៌មាន​​​​ឱ្យដឹងថា មុន​ពេល​​កើត​ហេតុ​​​​គេ​ឃើញ​រថយន្ត​​ដឹក​ទំនិញ​មួយ​គ្រឿង​​​ខាង​លើ​​​​​​បើក​តាម​វិថី​ឧកញ៉ា​ទេព​ផន​​​ក្នុង​ទិស​ដៅ​​ពី​លិច​ទៅកើត​ ។

ពេល​ធ្វើ​ដំណើរ​​​មក​ដល់​​​កន្លែង​កើត​ហេតុ​​​​​ក៏​បាន​​បុក​រថយន្ត​កាមរី​​​ឆ្លាម​​ ពណ៌​ស្ករ​​​មួយ​គ្រឿង​ជិ​ះ​គ្នា​​​២នាក់​​ដែល​ធ្វើដំណើរ​​​តាម​ផ្លូវ​លេខ​​២២៣​ ក្នុង​ទិស​ដៅ​​​ពី​ត្បូង​​ទៅ​ជើង​ខ្វែង​គ្នា​​ កំពុង​ឆ្លង​​​​ផ្លូវ​ចំ​ក្បាល​​​បណ្តាល​ឱ្យ​កាមរី​ឆ្លាម​​​​ខ្ទាត​ចេញ​​​រង​ការ​ខូច​ខាត​​​ក្រពឹត​មុខ​​មួយ​ចំហៀង​តែ​ពុំ​បង្ក​ឱ្យ​មនុស្ស​​រង​របួស​​ទេ​ ។ប្រភព​បន្ត​ថា បន្ទាប់​ពី​​បុក​កាមរី​​ឆ្លាម​​រួច​រថយន្ត​ដឹក​​ទំនិញ​​បាន​រេ​ចង្កូត​​​ទៅ​ឆ្វេង​ដៃ​​​​​ឡើង​ចិញ្ចើម​​​ផ្លូវ​ទៅបុក​​​​ដើម​ក្ងោក​​​​មួយ​ដើម​​​ទំហំ​ប្រមាណ​​​​​១ឱបរលើង​​​ទាំង​ឫស​​​ប៉ើង​​ជាប់​រថយន្ត​ទៅ​​​បុក​ចូល​​​លំនៅ​ឋាន​​ចំ​ទ្វារ​ បណ្តាល​​ឱ្យ​សំយាប​ទ្វារ​​​ និង​ជញ្ជាំង​​​រង​ការ​ខូច​ខាត​​​ធ្ងន់​ធ្ងរ​ ។ ចំណែក​អ្នក​បើក​បរ​ត្រូវ​​​រថយន្ត​​កៀប​ជាប់​បាន​ប្រជា​ពល​រដ្ឋ​​​​​នាំ​គ្នា​ជួយ​​​ចាប់​ទាញ​​ចេញ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ។

​គ្រោះ​ថ្នាក់​​​នេះ​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​​​ដែល​មាន​លំនៅ​ឋាន​​ជាប់​គ្នា​ ភ្ញាក់​ផ្អើល​ភ័យ​ស្រឡាំង​​​កាំ​ង​ដោយ​កម្លាំង​​​​រថយន្ត​បុក​​លាន់​ឮរញ្ជួយ​ដី ។ លំនៅ​ឋាន​​​​​​ដែល​រថយន្ត​បុក​ចូល​ទាំង​យប់​​​នោះ​​ពុំ​មាន​​​មនុស្ស​សម្រាន្ត​ឡើយ​ ហើយ​ផ្ទះ​នោះ​ជាប់​គ្នា​​​​៣​ល្វែង​ ។តាម​សម្តី​​​​ឈ្មោះ​ផុស​ ហន​ អ្នក​បើក​រថយន្ត​ដឹក​​ទំនិញ​​បាន​ឱ្យដឹងថា​ មុន​ពេល​កើត​​​​ហេតុ​រូប​គេ​​​បាន​ដឹក​ទំនិញ​​​​មក​ពី​ឃ្លាំង​​​​នៅវត្ត​សំបូរ​​ជ្រៃធំ​ព្រំ​ប្រទល់​​​វៀត​ណាម​​​​ក្នុង​គោល​បំណង​​មក​ដាក់​​​​នៅម្តុំ​ផ្សារ​​​ដេ​ប៉ូ​ ។

ពេល​ធ្វើដំណើរ​​​​តាម​ផ្លូវ​​ឧកញ៉ា​​​​ទេព​ផន​​​​មក​ដល់​កន្លែង​​​​កើត​ហេតុ​មាន​​​​រថយន្ត​កាមរី​​​ឆ្លាម​​​មួយ​គ្រឿង​បើក​ឆ្លង​ផ្លូវ​ក៏​បាន​​​​​ជាន់​ហ្វ្រាំង​​គេច​តែ​គេច​មិន​ផុត​​​​បុក​ចំក្បាល​​​​​កាមរី​​​ឆ្លាម​​​នោះ​បណ្តាល​​ឱ្យ​ក្រពឹត​​មួយ​ចំហៀង​​ហើយ​ជ្រុល​ចង្កូត​​​ទៅ​បុក​ដើម​​ឈើ​និង​ផ្ទះ​តែម្តង​ ។រថយន្ត​ទាំង​​២​​គ្រឿង​ត្រូវ​ប៉ូលិស​​​ការិយា​ល័យ​​​​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​​រាជ​ធានី​ភ្នំពេញ​​​​​ចុះ​មក​ស្ទូច​​​យក​ទៅ​រក្សា​ទុក​​ដើម្បី​ដោះ​ស្រាយ​​តាម​ច្បាប់​ ៕