ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មីតស៊ុយ​ប៊ីស៊ី​ដឹក​កម្មករ​បុក​កូរ៉ូឡា​រួច​ជ្រុល​​ទៅ​បុក​បង្គោល​​ស្លាក​​គណបក្សទ្រេត

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ រថយន្តដឹក​កម្មករ​ម៉ាក​មីតស៊ុយប៊ីស៊ី មួយគ្រឿង​ បាន​បើក​បោះពូយ​បុក​ជា​មួយ​​រថយន្ត​កូរ៉ូឡា​ នៅចំណុច​ផ្លូវ​កែង​រួចជ្រុល​ទៅ​បុក​ស្លាកគណ​បក្ស​ប្រជាជន​កម្ពុជា​បណ្តាល​ឱ្យ​​បាក់​ទ្រេត​រង​ការ​ខូចខាត​ ។ ចំណែក​រថយន្ត​ទាំង​ពីរ២គ្រឿង​ស្រុញក្បាល ។ ទោះ​បីជា​យ៉ាង​ណា ពុំបង្កឱ្យ​មនុស្ស​រង​របួស​ធ្ងន់​ឡើយ​ គឺមាន​តែ​​កម្មករ​ម្នាក់​រង​របួសស្រាល ។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​បាន​កើត

រាជ​ធានីភ្នំពេញ ៖ រថយន្តដឹក​កម្មករ​ម៉ាក​មីតស៊ុយប៊ីស៊ី មួយគ្រឿង​ បាន​បើក​បោះពូយ​បុក​ជា​មួយ​​រថយន្ត​កូរ៉ូឡា​ នៅចំណុច​ផ្លូវ​កែង​រួចជ្រុល​ទៅ​បុក​ស្លាកគណ​បក្ស​ប្រជាជន​កម្ពុជា​បណ្តាល​ឱ្យ​​បាក់​ទ្រេត​រង​ការ​ខូចខាត​ ។ ចំណែក​រថយន្ត​ទាំង​ពីរ២គ្រឿង​ស្រុញក្បាល ។ ទោះ​បីជា​យ៉ាង​ណា ពុំបង្កឱ្យ​មនុស្ស​រង​របួស​ធ្ងន់​ឡើយ​ គឺមាន​តែ​​កម្មករ​ម្នាក់​រង​របួសស្រាល ។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​បាន​កើត​ឡើងកាល​ពីវេលា​ម៉ោង​៤​រសៀល​ថ្ងៃទី២៤​ ​កញ្ញា​​ ​នៅ​ចំណុច​ផ្លូវលេខ​៣១៧​កែង​ផ្លូវ​លេខ​៥៦៦ ​សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមព័ត៌មានឱ្យ​ដឹងថា ​មុន​ពេល​កើត​ហេតុ​រថយន្តម៉ាក​មីតស៊ុយ​ប៊ីស៊ី​ ពណ៌ទឹកប្រាក់ ១បាំង​កន្លះ​​មួយ​គ្រឿង​ដឹក​កម្មករ​​តាម​ផ្លូវ​លេខ​៣១៧​​ពីត្បូង​ទៅជើង ​លុះមក​ដល់​ចំណុច​កែង​ផ្លូវ​លេខ​៥៦៦ ក៏បាន​បុក​ជា​មួយ​រថយន្តម៉ាក​កូរ៉ូឡា ពណ៌ទឹកប៊ិច មួយ​គ្រឿង​ជិះ​គ្នា៣នាក់​ចំពីមុខ​ពេញ​​ទំហឹង​បណ្តាលឱ្យ​រថយន្ត​ទាំង​ពីរ​រង​ការ​ខូច​ខាត​ខ្ទេចមុខ ។ ចំណែករថយន្ត​ម៉ាកមីត​ស៊ុយ​ប៊ីស៊ី​នៅ​មិនទាន់​អស់​ល្បឿនក៏​ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ​ទៅបុក​បង្គោល​​​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​​ ជាប់​ទៅ​មុខ​លែង​រួចធ្វើ​ឱ្យ​បង្គោល​ស្លាក​​គណ​បក្សបាក់ទ្រេត​រងការ​ខូច​ខាត ។

ភ្លាមៗ​អ្នក​បើក​រថយន្ត​មីតស៊ុយប៊ីស៊ី បាន​​ចុះ​គេច​​ខ្លួនបាត់ ។ រថយន្ត​ទាំងពីរ​ត្រូវប៉ូលិស​ខណ្ឌ​ទួលគោក ​ស្ទូច​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​​អធិការ​ដ្ឋាន​ខណ្ឌទួលគោក រង់ចាំដោះស្រាយតាម​ផ្លូវ​ច្បាប់​ ៕