រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស RX330ពណ៌ខ្មៅ អ្នកបើកស្រវឹងជោកជាំជ្រុលទៅបុករ៉ឺម៉កម៉ូតូដាច់កង់ខាងឆ្វេងបាក់ខ្ទេច ហើយរ៉ឺម៉កនោះប៉ើងទៅបោកនឹងរថយន្តឡិចស៊ីស៤៧០ ពណ៌ខ្មៅ ចតនៅចិញ្ចើមផ្លូវបណ្តាលឱ្យក្រពឹតគូទចំហៀងខាងឆ្វេង តែមិនបង្កឱ្យមានអ្នករងរបួសទេ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២៤ កញ្ញា នៅតាមផ្លូវេលខ២៥៧ ស្ថិតក្នុងភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តឡិចស៊ីស RX330 ពណ៌ខ្មៅ បើកដោយបុរសម្នាក់ស្រវឹងជោកជាំ ក្នុងទិសដៅពីត្បូងទៅជើង ចំណែករ៉ឺម៉កម៉ូតូបើកពីជើងទៅត្បូង បញ្ច្រាសទិសគ្នា ខណៈមកដល់ចំណុចខាងលើស្រាប់តែរថយន្តឡិចស៊ីស RX330 បើកទៅបុកចំកង់រ៉ឺម៉កម៉ូតូបណ្តាលឱ្យបាក់ខ្ទេចកង់ចំហៀងខាងឆ្វេង តែម្ចាស់រ៉ឺម៉កមិនមានរងរបួសទេ ចំណែករ៉ឺម៉កម៉ូតូប៉ើងទៅបោកផ្ទប់នឹងគូទរថយន្តឡិចស៊ីស៤៧០ ពណ៌ខ្មៅ ចតនៅចិញ្ចើមផ្លូវក្រពឹតចំហៀងខាងឆ្វេង ។ ដោយឡែករថយន្តបង្កព្យាយាមបើករត់គេចត្រូវសមត្ថកិច្ចជិះដេញតាមរហូតដល់មុខផ្ទះលេខ៧០A ផ្លូវលេខ២០២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ជាផ្ទះរបស់ម្ចាស់រថយន្តបង្កនោះបានបើករថយន្តចូលក្នុងផ្ទះបាត់។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ