ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​​ដឹក​ទំនិញ​ធុន​ធ្ងន់​បើក​បុក​​កាម​រី​ឆ្លង​ផ្លូវ​ជ្រុល​ទៅ​បុក​ដើម​​ក្ងោក​​ និង​បុក​ចូល​ផ្ទះ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​ដឹក​​ទំនិញ​ធុន​ធ្ងន់​មួយ​គ្រឿង​​បើក​បុក​រថយន្ត​កាម​រី​ឆ្លាម ពណ៌​ស្ករ​ ​​ដែល​ធ្វើ​ដំណើរ​​ឆ្លង​វិថី​ឧក​ញ៉ា​ទេព​ផន ​ចំ​ក្បាល​​ខ្ទាត​ចេញ​រង​ការ​ខូច​ខាត ហើយ​រថយន្ត​បាន​ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ​ទៅ​បុក​ដើម​ក្ងោក​​មួយ​ដើម​​​រលើង​ទាំងឫស​ និង​បុក​ចូល​ផ្ទះគេ​​ជាប់​ទៅ​មុខ​លែង​រួច។

គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​១០​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៤ កញ្ញា ២០១២ ​នៅ​ចំណុច​​វិ​ថី​ឧកញ៉ា​ទេ​ព​ផន កែង​ផ្លូវ​លេខ​២២៣

រាជធានីភ្នំពេញ ៖ រថយន្ត​ដឹក​​ទំនិញ​ធុន​ធ្ងន់​មួយ​គ្រឿង​​បើក​បុក​រថយន្ត​កាម​រី​ឆ្លាម ពណ៌​ស្ករ​ ​​ដែល​ធ្វើ​ដំណើរ​​ឆ្លង​វិថី​ឧក​ញ៉ា​ទេព​ផន ​ចំ​ក្បាល​​ខ្ទាត​ចេញ​រង​ការ​ខូច​ខាត ហើយ​រថយន្ត​បាន​ជ្រុល​ឡើង​ចិញ្ចើម​ផ្លូវ​ទៅ​បុក​ដើម​ក្ងោក​​មួយ​ដើម​​​រលើង​ទាំងឫស​ និង​បុក​ចូល​ផ្ទះគេ​​ជាប់​ទៅ​មុខ​លែង​រួច។

គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​១០​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៤ កញ្ញា ២០១២ ​នៅ​ចំណុច​​វិ​ថី​ឧកញ៉ា​ទេ​ព​ផន កែង​ផ្លូវ​លេខ​២២៣ សង្កាត់​ផ្សារ​ដេ​ប៉ូ​ទី​១ ខណ្ឌ​ទួល​គោក ។ ក្នុង​ហេតុ​ការណ៍​នេះ​បណ្តាល​ឱ្យ​​អ្នក​បើក​​​រថយន្ត​ធុន​ធ្ងន់​ឈ្មោះ​ផុស ហន ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ មាន​លំនៅ​​ភូមិ​ភ្នំ​ដី ឃុំ​ត្រពាំង​​ធំ ស្រុក​បាគង ខេត្ត​សៀម​រាប ត្រូវ​រថយន្ត​​កៀប ជាប់​​ជើង​​រង​របួស​បញ្ជូន​ទៅ​កាន់​គ្លី​និច​ គីម សុង ។​ ចំណែក​ផ្ទះ​លេខ​១៧១ ​អា​អឺសូន្យ ត្រូវ​រថយន្ត​​​រុល​​ចូលទៅ​សំងំ​ដេក​​បណ្តាល​ឱ្យ​បាក់​ដំបូល​សំយាប​ ទ្វារ និង​ជញ្ជាំង ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕