ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​យោ​ធា​​អា​មេរិក​​​​កំពុង​​​​បង្កើត​​មូស​​​​អេឡិច​ត្រូ​និក​​សម្រាប់​​​ស៊ើប​អង្កេត​​

12 ឆ្នាំ មុន

តាម​សារ​ព័ត៌​មាន​​បរ​ទេស​​​ផ្សាយ​ថា ​យោង​តាម​របាយ​ការណ៍​​ជា​ច្រើន​​​ឱ្យ​ដឹង​​​ថា ​យោ​ធា​របស់​​ស​ហរ​ដ្ឋ​អា​មេរិក​​​កំពុង​ចំណាយ​លុយ​​​យ៉ាង​ច្រើន​សន្ធឹក​សន្ធា​ប់​​សម្រាប់​​គម្រោង​ថ្មី​មួយ​​នៃ​ការ​បង្កើត​​មូស​​អេឡិច​ត្រូនិ​ក​ដែ​ល​អាច​ហៅ​​​ម៉្យាង​​ទៀត​ថា​ជា​ប្រភេទ​​យន្ត​​ហោះ​​ខ្នាត​តូច​បំផុត​​ និង​​អាច​ហោះ​​ហើរ​​ទៅ​ស៊ើប​អង្កេត​​​នៅ​តាម​វាល​ស្មៅ​​បី​​ដូច​ជា​​ប្រភេទ​​សត្វ​ល្អិត​​នានា​ ។​

​យោង​តាម​​​ប្រភព​​មួយ​ចំនួន​​ដែល​ចេញ​​ផ្សាយ​តាម​​ប្រព័ន្ធ​​អីុន​ធើ​រ​ណេត​​ឱ្យ​​ដឹង​ថា ក្រុម​​អ្នក​សិក្សា​ស្រាវ​ជ្រាវ​​​មួ​យ​ក្រុម​​នៅ​ឯ​សាកល​វិទ្យា​​ល័យ​​ចន​ហប​គីន​ ​​បាន​​​សហការ​​​ជាមួយ​​កង​កម្លាំង​​​ស្រាវ​ជ្រាវ​​ទ័ព​ជើង​​​អាកាស​​របស់​សហ​រដ្ឋ​អា​មេរិក​​​នៅ​ឯ​​រ៉ៃ​ផា​​ធើន​​សុន​​អែហ្វស ​មាន​មូល​ដ្ឋាន​​នៅ​អែ​ឡាញ​តុន ​សិក្សា​ស្រាវ​​ជ្រាវ​​ និង​អភិវឌ្ឍ​​ន៍​​​គម្រោង​​​ថ្មី​មួយ​​នេះ ដែល​​មាន​ឈ្មោះ​​ថា​មី​ក្រូ​​អែរៀល​​វី​អីុ​ខល (MAV) ​សម្រាប់​​បំពេញ​​​ការ​ងារ​ផ្នែក​​​ខាង​ស៊ើប​​អង្កេត​​គ្រប់​ យ៉ាង។​

​​ប្រភព​ដដែល​​នោះ​​​បន្ត​ថា ​ឧបករណ៍​​នោះ​​បំពាក់​​​កាមេ​រ៉ា​​ មី​ក្រូ​​​ហ្វូន ​និង​មាន​​ប្រព័ន្ធ​​ត្រួត​​​​បញ្ជា​ពី​​ចម្ងាយ​​​ទៀត​ផង ​វា​ហោះ​​ទៅ​ចុះ​​ចត​នៅ​​លើ​ស្បែក​​មនុស្ស និង​ប្រើ​​ម្ជុល​​ដ៏​តូច​​របស់​វា​​​​ចាក់​​បញ្ចូល​​ទៅក្នុង​ស្បែក​​មនុស្ស​​ ដើម្បី​​ស្រូប​យក​​ឌី​អិន​​អេ ​​(DNA) ​បន្ទាប់​មក​​​​ហោះ​ចេញ ​។ ​ចាក់​ស្រូប​យក​​ DNA​ ​នោះ​​​មិ​ន​​មាន​​​ការ​ឈឺ​ចាប់​​ទេ ។​

​​នៅ​​ដើម​ឆ្នាំ​​២០០៧​ ​រដ្ឋា​ភិបាល​​របស់​សហ​រដ្ឋ​អា​មេរិក​​ត្រូវ​គេ​​​ចោទ​ប្រកាន់​​​អំពី​ការ​​បង្កើត​​គ្រឿង​​​យន្ត​សត្វ​ល្អិត​​​ឡើង ​នៅ​ពេល​​ពួក​​ប្រឆាំង​​​នឹង​សង្គ្រាម​​នៅ​​សហ​រដ្ឋ​អា​មេរិក​​បាន​ឃើញ​ឧប​ករណ៍​​​ស្រដៀង​​​​​នឹង​កន្ទុំ​រុយ​ ​ឬ​ក៏​​​ឧទ្ធ​ម្ភាចក្រ​​ជា​​ច្រើន​​ដែល​​ហោះ​សំកាំង​​នៅ​ខាង​​​លើ​ពួក​​គេ​ ។​​សត្វ​ល្អិត​​ដែល​មាន​ទម្ងន់​​តែ​០,១៥​ក្រាម​ និង​បំពាក់​​ដោយ​ម៉ាស៊ីន​​កាមេរ៉ា​​ រួម​ទាំង​​អង្គ​ចង​ចាំ​​​គឺ​បាន​​ប្រើ​​ប្រព័ន្ធ​​​ត្រួត​​បញ្ជា​ពី​​ចម្ងាយ​​បាន​យ៉ាង​​មាន​​ប្រសិទ្ធ​ភាព​ ៕​​​