ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​​ករុណា​សម្តេច​ព្រះ​បរ​ម​នាថ នរោត្តម សីហមុនី យាង​បំពេញ​ព្រះ​រាជ​ទស្សន​កិច្ច​នៅ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ​​ព្រះ​​ករុណា​​ព្រះ​បាទ​សម្តេច​​ព្រះ​​បរម​នា​ថ​​ នរោត​្តម​​ សី​ហ​​មុនី ​​ព្រះ​មហា​ក្ស​ត្រ​​នៃ​ព្រះ​​​រាជា​ណា​ចក្រ​​កម្ពុជា​ នា​ព្រឹក​​ថ្ងៃ​ទី​​២៤ ​​ខែ​កញ្ញា ​បាន​យាង​​ទៅ​កាន់​​សាធារណ​រដ្ឋ​​​សង្គម​និយម​វៀត​ណាម​ ដើម្បី​បំពេញ​​​ព្រះ​រាជ​ទស្ស​ន​កិច្ច​​​​ជា​ផ្លូវ​រដ្ឋ​​​ចាប់​ពី​ថ្ងៃ​​ទី​​​២៤​​ដល់​ថ្ងៃ​ទី​​​២៦​​​ ​ខែ​កញ្ញា ឆ្នាំ​​២០១២ ​តាម​​ការ​អញ្ជើញ​​របស់​លោក​​ប្រ​​​ធានា​​ធិប​តី​​នៃ​សាធារណ​រដ្ឋ​​សង្គម​​និយម​វៀត​ណាម​ ។

​យាង​​និ​ង​​អញ្ជើញ​​ជូន​​​ព្រះ​រាជ​ដំណើរ​​ព្រះ​មហា​ក្សត្រ​​​ដល់អាកាស​​យាន​ដ្ឋាន​​​​អន្តរ​ជាតិ​​​​​​ភ្នំ​​ពេញ​​មាន​វត្ត​មាន​​ព្រះ​​រាជ​វង្សានុ​វង្ស​ ​សម្តេច​​អគ្គមហា​​​​ពញា​ចក្រី​​ហេង សំរិន ​​ប្រធាន​​​រដ្ឋ​សភា​​​ សម្តេច​​​អគ្គ​មហា​​សេនា​បតី​​តេ​ជោ ហ៊ុន សែន ​​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ ក្នុង​ខណៈ​​សម្តេច​អញ្ជើញ​​ត្រឡប់​​មក​ពី​ប្រទេស​​​ព្រុយ​ណេ​​ដា​រូ​​សាឡឹម ​មុន​​​១៥​នាទី​ មន្ត្រី​ជាន់​ខ្ពស់​​ព្រឹទ្ធ​ស​ភា​​​-រដ្ឋ​សភា ​រាជ​រដ្ឋាភិបាល​ លោក​ឯក​​អគ្គ​​រដ្ឋ​ទូត​​សាធារណ​រដ្ឋ​​សង្គម​និយម​​វៀត​ណាម​​ប្រចាំ​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ និង​មន្ត្រី​​អ្នក​មុខ​​ អ្នក​ការ​ ​ជា​ច្រើន​​រូប​ទៀត​​ ។​

​​ក្នុង​ឱកាស​​​យាង​ទៅ​បំ​ពេញ​​​​ព្រះ​រាជ​ទស្ស​ន​កិច្ច​​​ផ្លូវ​រដ្ឋ​នៅ​​សាធារ​ណ​រដ្ឋ​​សង្គម​​និយម​​វៀត​ណាមនេះ​​​ ព្រះ​ករុណា​​​ ​​ព្រះ​មហា​ក្សត្រ​​នៃ​ព្រះ​​​​​​រាជា​ណា​ចក្រ​​កម្ពុជា​​​បាន​​សម្តែង​នូវ​​ការសព្វ​​​​​ព្រះ​ទ័យ​​ចំពោះ​ទំនាក់​ទំនង​​ជិត​​​ខាង​ល្អ​​ មិត្ត​ភាព​​ជា​ប្រពៃ​ណី​​ និង​កិច្ច​​សហ​ប្រតិ​បត្តិ​​ការ​ប្រកប​ដោយ​​ផ្លែ​ផ្កា​​យ៉ាង​ល្អ​​បំផុត​​​រវាង​​ប្រទេស​ទាំង​​២ ៕