ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​មេធាវី​​កោះ​ហៅ​លោក​សម រង្ស៊ី​ ចូល​បំភ្លឺ​​ បើ​​មិន​ចូល​តាម​ការ​កោះ​ នឹង​ប្រឈម​​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​​មេធាវី​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គណៈ​មេធាវី​នៃ​ព្រះរាជា​​ណា​ចក្រ​កម្ពុជា កាល​ពីថ្ងៃទី​២១ កញ្ញា ​២០១២ ​បាន​កោះ​​អញ្ជើញ​​លោក​សម រង្ស៊ី ​មេធាវី​​មិន​ប្រកប​វិជ្ជា​ជីវៈ​អត្ត​លេខ​១០៨ ​និង​ជា​ប្រធាន​​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​​ឈ្មោះ​​ជា​ទណ្ឌិត​​នោះ​អាច​​ប្រឈម​នឹង​ការ​លុប​ឈ្មោះ​​ចេញពី​បញ្ជី​​សមា​ជិក​​គណៈ​​មេធាវី​​នៃ​ព្រះ​​រាជា​ណា​ចក្រ​កម្ពុជា ក្នុងពេល​​ដ៏ខ្លី​ខាង​មុខ បើ​សិន​ជា​មិន​ចូល​មក​បំភ្លឺ ។

លោកជីវ សុងហាក់ ប្រធានគណៈមេធាវី​នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ កញ្ញា ២០១២ បានចេញលិខិតកោះហៅលោកសម រង្ស៊ី ឲ្យ​ចូល​ខ្លួន​មកបំភ្លឺដោយផ្ទាល់ដល់ក្រុមប្រឹក្សា​នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៩ តុលា ២០១២។ តាមប្រភពពី​គណៈមេធាវី​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា កាលពីរសៀលថ្ងៃទី២៣ កញ្ញា ២០១២ បាន​ប្រាប់កោះសន្តិភាពតាមទូរស័ព្ទឲ្យដឹងថា ខាងគណៈមេធាវី​នៃព្រះរាជាណា​ចក្រ​កម្ពុជា តម្រូវ​ឲ្យ​លោកសម រង្ស៊ី ខ្លួនឯងចូល​​មកបំភ្លឺផ្ទាល់ចំពោះក្រុមប្រឹក្សា​នៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ តុលា ២០១២ ទាក់​ទង​ទៅ​នឹងដីកា​ស្ថាពរ​របស់សាលាឧទ្ធរណ៍។

មេធាវីសមាជិកគណៈមេធាវីបានមានប្រសាសន៍បញ្ជាក់ថា «ជាធម្មតាដីកាចូលជាស្ថាពរបញ្ជាក់ពីនីតិសម្បទារបស់បុគ្គល (សម រង្ស៊ី) មាន​ទោសជា​ទណ្ឌិត បើទោះជាលោកសម រង្ស៊ី មិនបានប្រព្រឹត្តខុសវិជ្ជាជីវៈ។ ពេលណាក្លាយខ្លួនជាទណ្ឌិតវាមានទណ្ឌកម្មពីខាងគណៈមេធាវី ហើយ​ទណ្ឌ​កម្ម​ដែល​ត្រូវដាក់នោះខ្ញុំមិនទាន់ដឹងថា ក្រុមប្រឹក្សានៃគណៈមេធាវី​នៃព្រះរាជាណាចក្រកម្ពុជា ត្រូវដាក់កំរិតណានោះទេ ពីព្រោះអាស្រ័យ​ទៅ​លើការ​សម្រេច​​របស់​ក្រុមប្រឹក្សានៃគណៈមេធាវី» ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕