អ្នកសរសេរBLOGវៀតណាម៣នាក់ក្នុងនោះម្នាក់ប្រកាសគាំទ្រជាសាធារណៈដោយប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ាត្រូវទទួលការកាត់ទោសដាក់គុកធ្ងន់ធ្ងរ កាលពីថ្ងៃទី២៤ កញ្ញាដោយទោសពួកគេត្រូវជាប់គុកពី៤ឆ្នាំដល់១២ឆ្នាំពីបទឃោសនាប្រឆាំងរដ្ឋដែលការកាត់ទោសធ្វើឡើងដោយតុលាការក្រុងហូជីមិញមួយ ។
ក្នុងចំណោមអ្នកសរសេរBLOGទាំង៣នាក់នោះអ្នកមានឈ្មោះល្បីជាងគេគឺលោកង្វៀន វ៉ានហៃ ដែលធ្លាប់ទទួលការកាត់ទោសកាលពីខែកញ្ញា ឆ្នាំ២០០៨ ដាក់គុក២ឆ្នាំ ពីបទក្លែងបន្លំពន្ធ ដោយការកាត់ទោសលើកនេះរូបគេត្រូវកាត់ឱ្យជាប់គុកដល់ទៅ១២ឆ្នាំ បន្ទាប់មកត្រូវឃុំក្នុងផ្ទះរយៈពេល៥ឆ្នាំ ។ ចំណែកលោក តាផុងតាន់ អតីតប៉ូលិសដែលម្តាយរបស់គេបានដុតខ្លួន កាលពីខែកក្កដាត្រូវកាត់ទោសដាក់គុក២០ឆ្នាំ បន្ទាប់មកឃុំក្នុងផ្ទុះ៣ឆ្នាំ ។ ចំណែកលោកផាន់ថាន់ ហៃ ត្រូវទទួលការកាត់ទោសដាក់គុក៤ឆ្នាំ និងឃុំខ្លួនក្នុងផ្ទះ៣ឆ្នាំ ។
លោកង្វៀន វ៉ាន់ហៃ ថ្លែងក្រោយការកាត់ទោសរូបគាត់ថា ខ្ញុំពុំដែលប្រឆាំងនឹងរដ្ឋឡើយ ខ្ញុំគ្រាន់តែបរិហារចំពោះអំពើអយុត្តិធម៌ អំពើពុករលួយ និងអំពើផ្តាច់ការដែលពុំមែនតំណាងឱ្យរដ្ឋក៏ប៉ុន្តែវាគ្រាន់តែជាអំពើរបស់បុគ្គលមួយចំនួនតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ