ប្រភពព័ត៌មានការទូតរបស់ក្រុងសេអ៊ូលឱ្យដឹងកាលពីថ្ងៃទី២៣ កញ្ញាថា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានឈានទៅដល់ការព្រមព្រៀងគ្នាដើម្បីអនុញ្ញាតឱ្យក្រុងសេអ៊ូលបង្កើនចម្ងាយបាញ់របស់បណ្តាមីស៊ីលបាលីស្ទីករបស់ខ្លួនដែលអាចបាញ់ដល់គ្រប់ទីកន្លែងនៃប្រទេសកូរ៉េខាងជើង ។
ប្រភពនោះបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងអាចឱ្យក្រុងសេអ៊ូលបង្កើនចម្ងាយបាញ់របស់បណ្តាមីស៊ីលបាលីស្ទីករបស់ខ្លួនដែលពេលនេះកម្រិតត្រឹម៣០០គីឡូម៉ែត្រដល់៨០០គីឡូម៉ែត្រដោយពុំផ្លាស់ប្តូរសមត្ថភាពផ្ទុករំសេវផ្ទុះច្រើនបំផុតត្រឹម៥០០គីឡូក្រាម ។ មីស៊ីលបាលីស្ទីកដែលបង្កើនចម្ងាយបាញ៉នឹងអាចបាញ់ទៅដល់គ្រប់កន្លែងនៃដែនដីកូរ៉េខាងជើង ប្រសិនបើត្រូវបាញ់ចេញពីទីក្រុងDAEJEONជាទីក្រុងមួយនៅកណ្តាលកូរ៉េខាងត្បូង ។
កូរ៉េខាងត្បូងស្វះស្វែងសើរើឡើងវិញកិច្ចព្រមព្រៀងរបស់ខ្លួនស្តីពីចម្ងាយបណ្តាមីស៊ីលដែលចុះ ហត្ថលេខាកាលពីឆ្នាំ១៩៧៩ បន្ទាប់មកកែប្រែថ្មីក្នុងឆ្នាំ២០០១ក្នុងគោលបំណងប្រឈមមុខនឹងការគំរាមកំហែងនៃបណ្តាមីស៊ីលរបស់កូរ៉េខាងជើង ។
ដែនដីកូរ៉េខាងត្បូងទាំងមូលត្រូវមីស៊ីលកូរ៉េខាងជើងបាញ់ដល់ ៕
ចែករំលែកព័តមាននេះ