ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោម​ការ​​​គាប​សង្កត់​​​​ស៊ូដង់​ទាំង​2ជួប​ប្រជុំ​កំពូល​

13 ឆ្នាំ មុន

ប្រធានាធិបតី​​​ស៊ូដង់​​​ និង​សមភាគី​​​ស៊ូដង់​​​​ខាង​ត្បូង​​​បាន​ជួប​ចរចា​​គ្នា​ កាល​ពី​ថ្ងៃទី​​២៣ កញ្ញា​ នៅ​ទី​ក្រុង​​​អាឌីស​អាបេបា ក្រោម​ការ​​​​គាប​សង្កត់​​​​របស់​អន្តរជាតិ​​​ដើម្បី​បញ្ចប់​ជម្លោះ​​រយៈ​ពេល​ជិត​​​​៥០​​ឆ្នាំ​មក​ហើយ​​​ដែល​អតីត​​​​គូសត្រូវ​​​ទាំង​​២​ហៀប​​នឹង​​​​ធ្លាក់​ជា​ថ្មី​​​​​ក្នុង​សង្គ្រាម​ដ៏​ពិត​ប្រាកដ​​​មួយ​ទៅ​ហើយ​នោះ ។

ប្រធានា​ធិបតី​ស៊ូ​ដង់​​​លោក​អូម៉ា​អាល់​​បេ​សៀរ​​ និង​សមភាគី​​ស៊ូដង់​​​​​ខាង​ត្បូង​​​​ លោក​​ស៊ីល​វ៉ា​គីអៀរ​ បាន​ចាប់​ផ្តើម​​​កាល​ពី​យប​់​ថ្ងៃទី​​២៣ កញ្ញា​​ក្រោម​ការ​ឧបត្ថម្ភ​​​​របស់​សហភាព​​អាហ្វ្រិក​នូវ​​ការ​ចរចា​​ដោយ​ផ្ទាល់​សំដៅ​​ស្វែង​រក​​​​ដំណោះ​ស្រាយ​​ដើម្បី​​​​បញ្ចប់​​​ជម្លោះ​​​​រវាង​​ប្រទេស​ទាំង​​២ ។អតី​ត​​​គូ​សត្រូវ​​នឹង​គ្នា​​​ទាំង​​២​រូប​ ដែល​​កង​ទ័ព​ទាំង​​​​​សង​ខាង​​នា​ឆ្នាំ​នេះ​បាន​​​​ប្រយុទ្ធ​​គ្នា​យ៉ាង​​​សាហាវ​​​នោះ​បាន​​​ដើរ​ចូល​​​​ក្នុង​បន្ទប់​​​​ប្រជុំ​​ដែល​គ្រោង​​​សម្រាប់​​ចរចា​​​ក្នុង​រដ្ឋ​ធានី​​​​អេត្យូ​ពី​ ។

អ.ស.ប​បាន​កំណត់​កាល​បរិ​ច្ឆេទ​​​​ច្បាស់​​​លាស់​មួយ​​សម្រាប់​​ការ​ចរចា​​ដែល​កាល​បរិច្ឆេទ​នោះ​ត្រូវ​​​​​ផុត​​យ៉ាង​យូរ​​ត្រឹម​​​​​ថ្ងៃទី​​២២ កញ្ញា ។ អ​.ស.ប​ទាម​ទារ​​​​ឱ្យ​ប្រធានាធិបតី​​​​ស៊ូដង់​ទាំង​​២ដោះ​ស្រាយ​​បញ្ហា​​​​គន្លឹះ​ទាំង​ឡាយ​​ដែល​នៅ​​ព្យួរ​ទុក​រវាង​ប្រទេស​ទាំង​​​​​២ ខណៈ​ដែល​ស៊ូដង់​​​​ខាង​​ត្បូង​​​​​​ក្លាយ​ជា​​រដ្ឋ​​ឯក​រាជ្យ​កាល​ពី​​ឆ្នាំ​២០១១ ។ក្នុង​ចំណោម​បញ្ហា​ដែល​​លើក​ឡើង​​​​​​ក្នុង​ការ​ចរចា​​នេះ​​​មាន​បញ្ហា​​​តំបន់​ព្រំដែន​​​​​​មាន​ជម្លោះ​​ ពិសេស​​តំបន់​ABYE1ជា​តំបន់​​សំបូ​​រ​ប្រេង​កាត​​​ ព្រម​ទាំង​​​​ការ​បង្កើត​​​តំបន់​​​​​​ព្រំដែន​​​​គ្មាន​យោ​ធា​ក្រោយ​ការ​ប៉ះ​ទង្គិច​​បង្ហូរ​​​​ឈាម​គ្នា​ ៕