ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​លីប៊ី​បណ្តេញ​ពួក​ជីវ​​ពល​ប្រដាប់​អាវុធ​ចេញ​ពីទីក្រុង​ទ្រីប៉ូលី

13 ឆ្នាំ មុន

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រសួង​ការ​ពារ​​ប្រទេស​លីប៊ី​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៣ កញ្ញា​ថា កង​ទ័ព​លីប៊ី​បាន​ចេញ​បញ្ជា​ដល់​ពួក​ជីវ​ពល​ និង​ក្រុម​ប្រដាប់​អាវុធ​ស្វយ័ត​ទាំង​ឡាយ​​ឱ្យ​ដក​ចេញ​ជា​បន្ទាន់​ពី​បណ្តា​ទីតាំង​​ពួក​គេ​នៅ​ទីក្រុង​ទ្រីប៉ូលី បើ​ពុំ​ដូច្នោះ​ទេ ពួក​គេ​នឹង​ត្រូវ​បណ្តេញ​ចេញ​ដោយ​កម្លាំង​ ។ ក៏​ប៉ុន្តែ​ពួក​ជីវ​ពល​ទាំង​នេះ​មាន​ពេល​៤៨​ម៉ោង​ដើម្បី​​ចាក​​ចេញ​ ។

​អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រសួង​ការ​ពារ​​ប្រទេស​លីប៊ី​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៣ កញ្ញា​ថា កង​ទ័ព​លីប៊ី​បាន​ចេញ​បញ្ជា​ដល់​ពួក​ជីវ​ពល​ និង​ក្រុម​ប្រដាប់​អាវុធ​ស្វយ័ត​ទាំង​ឡាយ​​ឱ្យ​ដក​ចេញ​ជា​បន្ទាន់​ពី​បណ្តា​ទីតាំង​​ពួក​គេ​នៅ​ទីក្រុង​ទ្រីប៉ូលី បើ​ពុំ​ដូច្នោះ​ទេ ពួក​គេ​នឹង​ត្រូវ​បណ្តេញ​ចេញ​ដោយ​កម្លាំង​ ។ ក៏​ប៉ុន្តែ​ពួក​ជីវ​ពល​ទាំង​នេះ​មាន​ពេល​៤៨​ម៉ោង​ដើម្បី​​ចាក​​ចេញ​ ។

ឱសាន​វាទ​នោះ​ធ្វើ​ឡើង​ក្រោយ​ការ​ដក​ចេញ​របស់​កង​​ជីវ​ពល​អ៊ិស្លាម​និយម​សំខាន់​ៗ​​ពី​ទីក្រុង​ឌ័រណា​ ភាគ​ខាង​កើត​ប្រទេស និង​ការ​បណ្តេញ​ពី​ទីក្រុង​បេន​ហ្គាហ្ស៊ី ​នូវ​ក្រុម​អាន​សាអាល់ សារីយ៉ា ដោយ​សារ​បាតុ​កម្ម​ប្រឆាំង​ពួក​អ៊ិស្លាម​និយម​ជ្រុល​ ។ក្រុម​អាន​សាអាល់ សារីយ៉ា សង្ស័យ​ជា​ក្រុម​ដែល​វាយ​ប្រហារ​ស្ថាន​កុង​ស៊ុល​អាមេ​រិក​កាល​ពី​ថ្ងៃ​ទី​១១ កញ្ញា នៅ​ទីក្រុង​បេន​ហ្គាហ្ស៊ី បណ្តាល​ឱ្យ​ស្លាប់​ឯក​អគ្គ​រដ្ឋ​ទូត​អាមេ​រិក លោក CHRISTOPHER STEVENS ។

១១​ខែ​ក្រោយ​ការ​​សម្លាប់​លោក​មូអាម៉ា កាដាហ្វី រដ្ឋា​ភិបាល​ថ្មី​លីប៊ី​នៅ​ពុំទាន់​អាច​គ្រង់​គ្រងលើ​ផ្នែក​មួយ​ធំ​នៃ​ដែន​ដី​លីប៊ី ដោយ​សារ​វត្ត​មាន​របស់​ពួក​ជីវ​ពល​មូល​ដ្ឋាន​ប្រដាប់​ដោយ​អាវុធ​ពេញ​ដៃ ៕