អ្នកនាំពាក្យម្នាក់របស់ប៉ូលិសខេត្តរាយការណ៍កាលពីថ្ងៃទី២៣ កញ្ញា ថា ប្រមុខតាលីបង់៧នាក់បានត្រូវស្លាប់ក្នុងការវាយប្រហារតាមអាកាសមួយ កាលពីយប់ថ្ងៃទី២២ មក២៣ កញ្ញា ក្នុងខេត្តហែលម៉ង់ភាគខាងត្បូងអាហ្វហ្គានីស្ថាន ហើយអភិបាលស្រុកម្នាក់ចាត់តាំងដោយពួកតាលីបង់បានត្រូវចាប់ខ្លួនក្នុងប្រតិបត្តិការនេះ ។
យោងតាមព័ត៌មាននានា ទទួលបាននាពេលមុននេះថា យន្តហោះចម្បាំង១គ្រឿងរបស់កងទ័ពចម្រុះក្រោមបញ្ជាការរបស់អូតង់បានវាយប្រហារលើកន្លែងលាក់ខ្លួនមួយរបស់ពួកតាលីបង់ក្នុងតំបន់ទ្រីកណាវ៉ា ស្រុក ណាវ៉ា អីុបារ៉ាក់ហ្សែ កាលពីយប់ថ្ងៃទី២២ មក២៣ កញ្ញា ។ ការវាយប្រហារនោះ បានសម្លាប់ប្រមុខពួកបះបោល៧នាក់ក្នុងនោះមានលោកមុលឡាហ៍ហាសរ៉ាតនិងលោកមុលឡាហ៍យ៉ាស៊ីន ។
អ្នកនាំពាក្យប៉ូលិសខេត្តលោកហ្វាវីដ អាហ៍ម៉ាដហ្វាហង់បន្តថា ក្រុមចម្រុះមួយរបស់កងទ័ពអាហ្វហ្គានីស្ថាន និងកងទ័ពអូតង់ បានធ្វើប្រតិបត្តិការវាយតម្លៃមួយក្រោយការវាយប្រហារតាមអាកាសនោះដែលអាចនាំទៅដល់ការចាប់ខ្លួនលោកមុលឡាហ៍ អាហ៍ម៉ាដមូបារ៉ាក់ អភិបាលស្រុកចាត់តាំងដោយពួកតាលីបង់ដែលជននេះត្រូវរបួសក្នុងការទម្លាក់គ្រាប់បែក ៕
ចែករំលែកព័តមាននេះ