ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាចិន​3គ្រឿង​ចូល​ក្នុងដែន​ទឹក​​ប្រជុំកោះ​មាន​ជម្លោះ​

13 ឆ្នាំ មុន

នាវា​៣គ្រឿង​របស់​រដ្ឋា​ភិបាល​ចិន​កាលពី​ថ្ងៃទី​២៤ កញ្ញា ​បានចូល​ទៅក្នុង​ដែន​ទឹក​​នៃ​ប្រជុំ​កោះ​​មាន​ជម្លោះ​សេនកា​គូ-ឌីអាវយូ ​ដែល​នោះ​ជាសកម្ម​ភាព​ចុង​ក្រោយ​មួយ​​របស់​ចិន​ដែល​ទាម​ទារ​អធិ​ប​​តេយ្យ​ភាព​លើ​ប្រជុំ​កោះ​នេះ​ដែល​ជប៉ុន​ថាជា​របស់ខ្លួន ​។​នាវា​ទាំង​៣គ្រឿង​នោះ ដែល​២គ្រឿង​​ជា​​នាវា​ល្បាត​សមុទ្រ​ហើយ​១​គ្រឿង​ទៀត​ជា​​នាវា​របស់​រដ្ឋ​បាល​​នេសាទ​ចិន ​បាន​ទៅ​បោះ​យុ​ថ្កា​​

នាវា​៣គ្រឿង​របស់​រដ្ឋា​ភិបាល​ចិន​កាលពី​ថ្ងៃទី​២៤ កញ្ញា ​បានចូល​ទៅក្នុង​ដែន​ទឹក​​នៃ​ប្រជុំ​កោះ​​មាន​ជម្លោះ​សេនកា​គូ-ឌីអាវយូ ​ដែល​នោះ​ជាសកម្ម​ភាព​ចុង​ក្រោយ​មួយ​​របស់​ចិន​ដែល​ទាម​ទារ​អធិ​ប​​តេយ្យ​ភាព​លើ​ប្រជុំ​កោះ​នេះ​ដែល​ជប៉ុន​ថាជា​របស់ខ្លួន ​។​នាវា​ទាំង​៣គ្រឿង​នោះ ដែល​២គ្រឿង​​ជា​​នាវា​ល្បាត​សមុទ្រ​ហើយ​១​គ្រឿង​ទៀត​ជា​​នាវា​របស់​រដ្ឋ​បាល​​នេសាទ​ចិន ​បាន​ទៅ​បោះ​យុ​ថ្កា​​នៅចម្ងាយ​​២០គីឡូម៉ែត្រ ​ពីកោះ​២​នៃ​ប្រជុំ​កោះ​សេន​កាគូ ស្ថិត​ក្នុងសមុទ្រ​ចិន​ខាងកើត​ ។​

កង​ឆ្មាំ​​​ឆេ្នរ​សមុទ្រ​ជប៉ុន​​ដែល​​​តាម​ដាន​ពិនិត្យ​យ៉ាង​ស្អិត ​នៅ​តំបន់​ប្រជុំ​កោះ​នោះ​និយាយ​ថា នាវា​ល្បាត​៦គ្រឿង​ទៀត​របស់​ចិន​ស្ថិតនៅ​ឆ្ងាយ​បន្តិច​គឺ​នៅចម្ងាយ​២២គីឡូម៉ែត្រ​ពី​ព្រំដែន​ទឹក​ជប៉ុន ។ចំពោះ​បញ្ហា​ជម្លោះ​ប្រជុំ​កោះ​នេះ ​ទីប្រឹក្សា​ជាន់​​ខ្ពស់​ម្នាក់​របស់​គណបក្ស​កាន​់អំណាច​ជប៉ុ​ន ​ថ្លែង​កាលពី​ថ្ងៃទី​២៣ កញ្ញា ​ថា រដ្ឋា​ភិបាល​ជប៉ុន​ត្រូវចាត់ជម្លោះ​​នេះ​​ទុក​មួយ​ឡែក​ បើ​យោង​តាម​កុងសង់​ស៊ុល ​ពី​មុន​​​ជាមួយ​ភាគីចិន ​។ ​

លោក​ហ៊ីរ៉ូហ៊ី​សា ​ហ្វូ​ជីអីុ ​អាយុ​៨០​ឆ្នាំ អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ ហើយ​ជាទីប្រឹក្សា​សំខាន់​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​ជប៉ុន ​PDJ និង​របស់​នាយក​​រដ្ឋមន្ត្រី​ជប៉ុន​លោក​យូស៊ី​ហ៊ី​ កូណូដា ​ គូស​បញ្ជាក់​ប្រាប់​ទូរទស្សន៍​រដ្ឋ​ជប៉ុនNHK ថា ​កុងសង់​ស៊ុល​នេះ​ត្រូវ​​រក្សា​ទុក​ និង​ថា​បណ្តា​​ហេតុ​ផល​ប្រវត្តិសាស្ត្រ​ត្រូវគោរព​ ៕