ខេត្តប៉ៃលិន ៖ បុរសម្នាក់រងរបួសធ្ងន់ដេកសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ខណៈកំពុងតែដេកលង់លក់ក្នុងអង្រឹងលើផ្ទះរបស់ខ្លួន ស្រាប់តែត្រូវឪពុកក្មេកទាញកាំបិតខ្វែវលួចកាប់ប្រហារ បណ្តាលឱ្យត្រូវក្តោងច្រមុះ១កាបិត ក្បាល១កាំបិតស្រាំលលាដ៍ដេរអស់៦ថ្នេរ និង១កាំបិតទៀតត្រូវស្មងជើងខាងស្តាំដេរអស់៥ថ្នេរ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី២៣ កញ្ញា ២០១២ ។
ជនរងគ្រោះឈ្មោះភិត ដូង អាយុ៣៥ឆ្នាំ ចំណែកជនដៃដល់ជាឪពុកក្មេកឈ្មោះលួម អាយុ៧៣ឆ្នាំ ទាំង២នាក់រស់នៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ ជនរងគ្រោះបានរៀបរាប់ឱ្យដឹងថា គេបានរៀបការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាមួយនារីម្នាក់ឈ្មោះលួម សុភាព ដែលជាកូនស្រីរបស់ឪពុកក្មេកជាជនដៃដល់ ហើយរហូតមកដល់ពេលនេះពួកគេមានកូន និងបានសង់ផ្ទះរស់នៅក្បែរគ្នា ។ ជនរងគ្រោះបន្តទៀតថា មុនពេលកើតហេតុប៉ុន្មានថ្ងៃ ពេលដែលឪពុកក្មេករបស់ខ្លួនផឹកស្រាស្រវឹង គាត់តែងតែដើរមកស្រែកជេរឡូឡានិងនិយាយដដែលជាច្រើនដងនៅក្បែរផ្ទះរបស់ខ្លួន ដោយការរំខានត្រចៀកខ្លាំងពេក និងធ្វើឱ្យភ្ញាក់ដល់កូនតូចៗកំពុងតែដេកលើផ្ទះនោះ ទើបរូបគេបានប្រាប់ទៅឪពុកក្មេកឱ្យឈប់និយាយខ្លាំងតទៅទៀតក៏កើតជាការខឹងតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ