ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រពន្ធ​​ហេង​ស៊យ​រួម​រស់​៥​ឆ្នាំ បាន​​កូន​១​ចុះ​ចោល​នាង​ទៅរក​ថ្មី​​ នាងយក​កូនទៅ​លក់​ប្តី​មក​ទារចំណែក​​

13 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ​ជនម្នាក់​ដែល​សមត្ថកិច្ចអះអាង​​ថា ​ញៀនថ្នាំ​ផង​នោះ ​បាន​ត្រូវ​​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៣ កញ្ញា ២០១២ នៅ​ចំណុច​​ផ្ទះ​ជួល​មួយ​កន្លែង ​ស្ថិតក្នុងភូមិ​កំពង់​ក្របី សង្កាត់​ស្វាយ​ប៉ោ ​ក្រុង​បាត់​ដំបង ក្រោយ​ពី​ប្រើ​កាំបិត​២​ភ្ជង់​​គំរាម​សម្លាប់​​អឌិត​សង្សារ ព្រោះ​តែ​នាង​មិន​ចែក​ប្រាក់​ខ្លះ​ឱ្យ​ខ្លួនដែល​ជា​កម្រៃ​លក់​កូន​តូចអាយុ​២​ខួប ជា​ចំណង​ដៃ​រួម​គ្នា​​ក្នុង​ការ​រួម​រស់​នាម​ជា​សង្សារ​រយៈពេល​៥​ឆ្នាំ ។

សមត្ថ​កិច្ច​​ប្រាប់ឱ្យដឹងថា ​ជននោះ​ឈ្មោះ​ប៉ែន ភត្រា អាយុ​២៥​ឆ្នាំ ​ជា​បុគ្គ​លិក​បម្រើ​ការតាម​ហាង រីឯ​នារី​រងគ្រោះ​​ជា​អឌិត​សង្សារ​ឈ្មោះ​ពៅ សុភា អាយុ​២៣​ឆ្នាំ ជាអ្នកធ្វើ​​ការ​ក្នុង​ហាង​ខារ៉ាអូខេ​​មួយ​​​ក្នុង​ក្រុង​បាត់​ដំបង តែពួកគេ​ជា​អ្នក​រស់​នៅភ្នំពេញ​​ដូចគ្នា ។​​ សមត្ថ​កិច្ច​​បន្តថា ​បុរស​នេះ​ត្រូវ​ឃាត់​ខ្លួន​​បន្ទាប់​ពី​បាន​វាយ​​ដំ និង​ប្រើ​កាំបិត​បុ័ង​តោ​​ភ្ជង់​.ក រួច​ប្រើ​កូន​កាំបិត​ស្នៀត​ភ្ជង់​ពោះ​រក​សម្លាប់​នាង​ជា​អឌិត​សង្សារ តែ​សំណាង​ល្អ​​​បាន​​អ្នក​នៅ​​ក្បែរ​​នោះ​ជួយ​រំដោះ​​នាង​ចេញ​បាន។ ​តាម​ការ​សាក​សួរ​ថា បុរស​ញៀន​ថ្នាំ​នេះ​ខឹង និង​អឌិត​សង្សារ​យក​កូន​ទៅ​លក់​ឱ្យ​គេ​បាន​៣០០​ដុល្លារ ហើយ​​មិន​ព្រម​ចែក​ប្រាក់​មក​ខ្លួន​ខ្លះ ដែល​កូន​តូចអាយុ​២​ខួប​នោះ​ជា​ស្នាដៃ​រួម​គ្នា​​កាល​រួម​រស់​ជា​មួយ​​គ្នា​រយៈ​ពេល​៥​ឆ្នាំ ក្នុង​នាម​ជា «ប្តី​ប្រពន្ធហេង​ស៊យ» ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕