ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​​​ក្រុម​​អ្នក​ប្រើ​ប្រាស់​​និងជួញដូរ​ថ្នាំញៀន​នៅ​ផ្ទះ​សំណាក់​ចំរើន​មង្គល

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សមត្ថកិច្ច​​ខណ្ឌ​ចំការ​​មន​​ បានចាប់ខ្លួន​យុវជន​៥នាក់​​ក្នុង​​ប្រតិបត្តិ​ការ​​ចុះ​ទៅ​​ត្រួត​ពិនិត្យ​​​នៅ​ផ្ទះសំណាក់​យីហោ​ចំរើន​មង្គល​​មាន​អាសយ​​​ដ្ឋាន​​​លេខ​២១​CD ​ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការមន ​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​​យប់​​ថ្ងៃ​ទី​២២ កញ្ញា ​ពី​បទ​ប្រើ​​ប្រាស​់​​និងជួញដូរថ្នាំញៀន ​។

​រាជធានីភ្នំពេញ ៖ ​សមត្ថកិច្ច​​ខណ្ឌ​ចំការ​​មន​​ បានចាប់ខ្លួន​យុវជន​៥នាក់​​ក្នុង​​ប្រតិបត្តិ​ការ​​ចុះ​ទៅ​​ត្រួត​ពិនិត្យ​​​នៅ​ផ្ទះសំណាក់​យីហោ​ចំរើន​មង្គល​​មាន​អាសយ​​​ដ្ឋាន​​​លេខ​២១​CD ​ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការមន ​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​​យប់​​ថ្ងៃ​ទី​២២ កញ្ញា ​ពី​បទ​ប្រើ​​ប្រាស​់​​និងជួញដូរថ្នាំញៀន ​។

មន្ត្រី​​​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ផ្នែក​បង្ក្រាប​គ្រឿង​ញៀន ​ខណ្ឌ​ចំការ​មន ​​​ឱ្យ​ដឹង​ថា ​ក្រុម​យុវជន​ដែល​​ឃាត់ខ្លួន​ទាំង​៥​នាក់នេះ​មាន​​ប្រុស​២​នាក់​ ​និង​​​ស្រី​៣នាក់ ​គឺ​​​១-ឈ្មោះ​អៀង ​សុភាព ​ភេទ​ប្រុស ​អាយុ​១៧ឆ្នាំ​ ​​​នៅ​​ស្រុក​បាណន់​ ខេត្តបាត់​ដំបង ​​២-​ឈ្នោះ​រ៉ាន់​ ​ភេទស្រី ​អាយុ​២៧​ឆ្នាំ ​នៅ​​​ក្រុង​តា​ខ្មៅ ​ខេត្តកណ្តាល​​ ២​នាក់​នេះស្នាក់​​នៅ​បន្ទប់​លេខ​​៣០៤​ ​។ ៣-ឈ្មោះ ​សឹម ​ហេង ​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ​ជាជាងជួសជុល​ទូរ​ស័ព្ទ​ ស្នាក់​នៅ​ផ្ទះ​ជួល​​ក្នុង​សង្កាត់​បឹងទំពុន ​ខណ្ឌ​មានជ័យ​ ​​៤-​ឈ្មោះលី​ សុផាត ​ភេទស្រី អាយុ​២៩​ឆ្នាំ ​​ស្នាក់​នៅ​​ផ្ទះ​​​ជួល​​ក្នុង​​សង្កាត់​​ផ្សារ​ចាស់ ខណ្ឌ​ដូនពេញ ​​និង​​​​​៥-​ឈ្មោះ​​ហេង ​សាន ​ភេទស្រី ​អាយុ​២៩​ឆ្នាំ ​នៅ​​​ផ្ទះ​ជួល​សង្កាត់​ផ្សារចាស់ ទាំង​បី​នាក់​នេះ​ឃាត់​​ខ្លួន​នៅ​​បន្ទប់លេខ​​៣៣៣ ។ ​

ប្រភព​ដដែល​បាន​ឱ្យដឹង​ទៀត​​ថា ​​ក្នុង​ប្រតិ​បត្តិ​ការ​បង្ក្រាប​នេះ​​​សមត្ថក​ិច្ច​បាន​ធ្វើ​ការ​ដក​ហូត​ថ្នាំញៀន​និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ ហើយ​​ទាំង​មនុស្ស​និងសម្ភារ​ខាងលើ​ត្រូវ​បាន​​ឃាត់​ខ្លួន​និង​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​​ខណ្ឌចំការ​មន​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ៕