ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍មកពីប្រទេសថៃបានចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៣ កញ្ញា ២០១២ ដែលជាកិច្ចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការផ្នែកសេវាកម្មទេសចរណ៍បរទេសមកពីប្រទេសថៃ ចូលមកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនៅជើងដំបូងនេះមានអ្នកទេសចរបរទេសចម្រុះជាតិសាសន៍ជិត១០០នាក់ បានធ្វើដំណើរតាមនាវាមកកាន់ខេត្តព្រះសីហនុ ។
លោកវ៉ា សូណាត អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានប្រសាសន៍ថា បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលការចូលចតរបស់នាវាទេសចរណ៍បរទេស ពីបណ្តាប្រទេសនានាជុំវិញពិភពលោកជាបន្តបន្ទាប់ ដោយមានអ្នកទេសចរបរទេសគ្រប់ជាតិសាសន៍ច្រើនរាប់ម៉ឺននាក់បានធ្វើដំណើរតាមនាវាទេសចរណ៍មកកាន់ព្រះរាជាណាចក្រកម្ពុជាជារៀងរាល់ឆ្នាំ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ