ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​​​​បុក​គូទ​រថយន្ត​​​​ផ្លោង​​​បោក​នឹង​​​​កញ្ចក់​​​សន្លប់​​​ស្តូក​​​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរសម្នាក់​​​​​បាន​សន្លប់​​​ស្តូក​ស្តឹង​​​ត្រូវ​ប្រជាពលរដ្ឋ​​ជួយ​សង្គ្រោះ​​​បន្ទាប់​​ពី​បុរស​​នោះ​​បើក​ម៉ូតូ​​​បុកគូទ​រថយន្ត​​​​​បណ្តាល​ឱ្យ​​ផ្លោង​​ទៅ​បុក​បែក​កញ្ចក់​​​​ផ្នែក​ខាង​ក្រោយ​​​នៅមុខ​ហាង​​លក់​គ្រឿង​​​អគ្គិសនី​​ផ្ទះ​លេខ​​១៤៨​​-​១៥០Eo ​ផ្លូវ​លេខ​​​១១០ សង្កាត់​​​ផ្សារ​ចាស់​​​​ ខណ្ឌ​​ដូន​ពេញ​ កាល​ពីវេលា​ម៉ោង​​​​​៤​រសៀល​ថ្ងៃទី​​២៣​ កញ្ញា ​។

សាក្សី​បាន​និយាយ​​​ប្រាប់​សមត្ថកិច្ច​ថា ​​នៅ​​វេលា​ម៉ោង​​​ខាង​លើ​មាន​រថយន្ត​​​មួយ​គ្រឿង​ម៉ាក​​​​តូយ៉ូ​តា​​​ស៊ាន​ណា​​ ពណ៌​ស្ក​រមួយ​គ្រឿង​​បាន​​ឈប់​នៅ​មុខ​ហាង​​លក់​គ្រឿង​អគ្គិសនី​​​​​ទី​តាំង​​​លេខ​១៤៨-១៥០​Eo​ ​ផ្លូវ​លេខ​១១០ ​សង្កាត់​​ផ្សារ​ចាស់​ ខណ្ឌ​ដូន​ពេញ​ បន្ទាប់​ពី​ទិញ​​អីវ៉ាន់​​​រួច​​បុរស​ម្នាក់​ចូល​ក្នុង​រថយន្ត​​​ហើយ​បើក​ថយ​ក្រោយ​​​យឺត​ៗ​ស្រាប់​តែ​មាន​ម៉ូតូ​​​​មួយ​គ្រឿង​​​​ម៉ាក​​ស៊ីរីន​សា​ ពណ៌​ខ្មៅ ​​បើក​ដោយ​​​យុវជន​​ម្នាក់​​​ក្នុង​ល្បឿន​​លឿន​​បង្គួរ​​មក​បុក​គូទ​រថយន្ត​​បណ្តាល​ឱ្យ​​យុវជន​​នោះ​​​ផ្លោង​ទៅ​បោក​នឹង​កញ្ចក់​ផ្នែក​ខាង​ក្រោយ​​បែក​ខ្ចាយ​​​ដួល​សន្លប់​​ស្តូក​នៅលើ​ផ្លូវ​​ហើយ​ត្រូវ​ប្រជាពលរដ្ឋ​​​​នាំ​គ្នា​​​​​ជួយ​រឹត​ប្រហែល​​​១៥​នាទី​​​ទើប​ដឹង​ខ្លួន​​ រីឯម៉ូតូ​​​ខូច​ខាត​​តិច​តួច​ ។

មន្ត្រី​នគរ​បាល​​​ជំនាញ​​​បាន​ឱ្យដឹងថា ​ក្រោយ​ពេល​មាន​​​ការ​សម្រប​សម្រួល​​ពី​សមត្ថកិច្ច​​ ភាគី​ម្ចាស់​​​រថយន្ត​ដែល​មាន​​​​ការ​យោគ​យល់​​​​បាន​យល់​​ព្រម​​​​មិនឱ្យ​ភាគី​​ម៉ូតូ​សង​ការ​ខូច​ខាត​​​កញ្ចក់​រថយន្ត​នោះ​ទេ រី​ឯ​​​ភាគី​ម៉ូតូ​​​ដែល​ទើប​ងើប​​​ពី​សន្លប់​ក៏​ឯក​ភាព​​​បញ្ចប់​រឿង​​​ដែរ​ ៕