ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់​ចរាចរណ៍​2ករណី​ដោយ​សារ​ស្រវឹង​សន្លប់ម្នាក់​​របួសធ្ងន់​2នាក់

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ដោយ​សារ​តែ​មិន​​​គោរព​តាម​ពាក្យ​មួយ​ឃ្លា​ថា «ស្រវឹង​កុំ​បើក​បរ ប្រយ័ត្ន​​​គ្រោះ​ថ្នាក់» ទើប​ជួប​បញ្ហា​បែប​នេះ ។ ជាក់​ស្តែងករណីទី១ បុរស​ម្នាក់​​បាន​ដួល​សន្លប់​​​​​ស្តូក​ស្តឹង​​​នៅកណ្តាល​​ផ្លូវ​​ ខណៈ​​ដែល​ស្រវឹង​​ស្រា​ហើយ​ព្យាយាម​​​បើក​ម៉ូតូ​​​វី​វ៉ា​​ពណ៌​ខ្មៅ​​​​សេ៊រី​​២០០៨​មួយ​គ្រឿង​​​ក្នុង​ល្បឿន​​​លឿន​​និង​រេ​ចង្កូត​​​​ពេញ​ផ្លូវ​​បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​​​ទៅនឹង​ថ្នល់​​ កាល​ពី​​​វេលាម៉ោង​​​៤​និង​៥០

រាជ​ធានីភ្នំពេញ ៖ ដោយ​សារ​តែ​មិន​​​គោរព​តាម​ពាក្យ​មួយ​ឃ្លា​ថា «ស្រវឹង​កុំ​បើក​បរ ប្រយ័ត្ន​​​គ្រោះ​ថ្នាក់» ទើប​ជួប​បញ្ហា​បែប​នេះ ។ ជាក់​ស្តែងករណីទី១ បុរស​ម្នាក់​​បាន​ដួល​សន្លប់​​​​​ស្តូក​ស្តឹង​​​នៅកណ្តាល​​ផ្លូវ​​ ខណៈ​​ដែល​ស្រវឹង​​ស្រា​ហើយ​ព្យាយាម​​​បើក​ម៉ូតូ​​​វី​វ៉ា​​ពណ៌​ខ្មៅ​​​​សេ៊រី​​២០០៨​មួយ​គ្រឿង​​​ក្នុង​ល្បឿន​​​លឿន​​និង​រេ​ចង្កូត​​​​ពេញ​ផ្លូវ​​បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​​​ទៅនឹង​ថ្នល់​​ កាល​ពី​​​វេលាម៉ោង​​​៤​និង​៥០​នាទី​​រសៀល​ថ្ងៃទី​​២០ ​កញ្ញា ​​​​តាម​បណ្តោយ​​ផ្លូវ​​២០០៤​​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។

ឈ្មោះ​យឹម​ ចំរើន​ អាយុ​៣០​ឆ្នាំ អ្នក​​ម៉ូតូ​ឌុប​​​ស្នាក់​នៅ​សង្កាត់​ទឹក​ថ្លា​​​ ខណ្ឌ​​​សែន​សុខ​​បាន​ឱ្យ​ដឹង​ថា ​មុន​​ពេ​ល​កើត​ហេតុ​គាត់​ឃើញ​​​ម៉ូតូ​វីវ៉ា​​ពណ៌​ខ្មៅ ​​សេ៊រី​​២០០៨ បើក​បរ​ដោយ​​បុរស​ស្រវឹង​​ជោក​ម្នាក់​យ៉ាង​លឿន​​​តាម​ផ្លូវ​​២០០៤ ​ក្នុង​ទិស​ដៅ​​​ពី​លិច​ទៅ​កើត​ រេ​ចង្កូត​​​ពេញ​ផ្លូវ​​​ក៏​ដួល​ប្រាវ​​​​ទៅ​លើ​ថ្នល់​ បណ្តាល​ឱ្យ​បុរស​ស្រវឹង​​​ស្រា​ម្នាក់​នោះ​​ដួល​ដេក​សន្លប់​​​ស្តូក​​ស្តឹង​តែម្នាក់ឯង​​​នៅកណ្តាល​​ផ្លូវ​​ត្រូវ​​ប្រជា​ពលរដ្ឋ​​​នៅក្បែរ​នោះ​ជួយ​​​សែង​​មក​ដាក់​​​នៅ​ក្បែរ​ចិញ្ចើម​ថ្នល់​ ។ ​​សាក្សី​បន្ត​ថា ក្រោយ​ពេល​ធ្វើការ​​​សង្គ្រោះ​​ប្រហែល​​១០​នាទី​ បុរស​នោះ​ក៏​ដឹង​ខ្លួន​ឡើង​វិញ​ ហើយ​ក៏​បន្ត​​ដំណើរ​​ទៅ​មុខ​ទៀត​ បើ​ទោះ​​ជា​មាន​​ប្រជាពលរដ្ឋ​​ឃាត់​​មិន​ឱ្យ​ទៅ​​ ខ្លាច​​​​​គ្រោះ​ថ្នាក់​​​យ៉ាង​ណា​ក៏​ដោយ​ ។

ដោយ​ឡែក​ករណីទី២ បុរស​២នាក់​បាន​រង​របួស​​ធ្ងន់​​ត្រូវ​​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​​នៅ​គ្លីនិក​ឯកជន​មួយ​ ខណៈ​ស្រវឹង​​​ធ្លាក់​ភ្នែក​បើក​​​​ម៉ូតូ​ហុង​ដា​ធុន​សេ​១២៥ ​ពណ៌​ខ្មៅ ស៊េរី​២០០៤ ​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​​ហើយ​​ជ្រុល​ចង្កូត​ទៅបុករ៉ឺម៉ក​ម៉ូតូ ​​ពណ៌​​ក្រហម មួយគ្រឿង​​បើក​បរ​ដោយ​បុរស​ម្នាក់ ​ក្នុង​ទិស​ដៅ​បញ្រ្ចាស​គ្នា ​ចំពី​មុខ​​ពេញ​ទំហឹង​ កាលពី​វេលាមោ៉ោង​​៥​និង​៥​នាទី​ល្ងាច​ថ្ងៃទី​២១ កញ្ញា ​​​តាម​ផ្លូវ​​​ណត​ប្រ៊ីត  សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ មុខ​ឃ្លាំង​លក់​​រថយន្ត​​កូរ៉េ​មួយ​កន្លែង ។​​

សាក្សី​បានឱ្យ​​ដឹង​ថា មុនពេល​កើត​​​ហេតុ​គេឃើញ​ម៉ូតូ​ហុង​ដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៤ មួយ​គ្រឿង​ជិះ​ដោយ​បុរស​ស្រវឹង​​២នាក់ ​​​យ៉ាង​លឿន​ និង​​េរ​ចង្កូត​​ពេញ​​ផ្លូវ​​ណត​ប្រ៊ីត ​ពេល​មក​ដល់​មុខ​ឃ្លាំង​លក់​​រថយន្ត​កូរ៉េ​បាន​ព្យាយាម​​បើក​វា៉​រថយន្ត​មួយគ្រឿង​ក៏ជ្រុលចង្កូត​ទៅ​បុក​​រ៉ឺម៉ក​ម៉ូតូ ​​បើក​បរ​ដោយ​​បុរស​ម្នាក់​​មិន​ស្គាល់​អត្ត​សញ្ញាណ ដែល​បើក​បញ្ច្រាស​ទិស​គ្នាចំពីមុខ​ពេញទំហឹង​បណ្តាល​​​ឱ្យ​បុរស​ស្រវឹង​ទាំង​ពីរនាក់​​​ដែល​បើក​ម៉ូតូ​​សេ​១២៥នោះ​ដួលរង​របួស​ធ្ងន់​​​ត្រូវ​រថយន្ត​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​​​នៅ​​​​គ្លីនិក​​ឯកជន​ ។​ក្រោយ​ពេល​​កើត​ហេតុ ​ប៉ូលិស​ចរាចរ​បាន​ចុះ​ទៅ​វាស់​វែង​​ រួច​យក​ម៉ូតូ​និង​រ៉ឺម៉ក​ម៉ូតូ ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​​ខណ្ឌ​​​សែន​សុខ រង់​ចាំ​ដោះ​ស្រាយ​ជាក្រោយ ៕