ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជិះ​កង់​ដើរ​លួច​ម៉ូតូ​បាន​សម្រេច​​ម្ចាស់​​គេ​ទាន់​ស្រែក​ឆោឡោ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ត្រូវ​​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​ចាប់​វាយ​​ទ្រម​ខ្លួន​​ និង​បែ​ក​ក្បាល​​នៅ​​ពេល​ដែល​ជិះ​កង់​​មួយ​គ្រឿង​​ធ្វើ​សកម្ម​ភាព​​លួច​​ម៉ូតូ​វ៉ាន់​ដឺ​ឡោវ (Wander Loove) ពណ៌ខ្មៅ ​មួយ​គ្រឿង​ក្នុង​ផ្ទះ​លេខ​​២៥៥ ផ្លូវ​លេខ​​១៥៦ ​សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួល​គោក ​បាន​សម្រេច​កាល​ពី​វេលា​​ម៉ោង​១​និង​៥​នាទី​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃទី​២៣ កញ្ញា ២០១២ ​តែត្រូវ​ម្ចាស់​គេ​ទាន់​ស្រែក​ឆោឡោ​ឡើង ។

ជនសង្ស័យ​​ដែល​ត្រូវ​ចាប់​ខ្លួន​ឈ្មោះ​​ឈិន សារឿន ​ភេទប្រុស អាយុ​​៣២​ឆ្នាំ ​មាន​លំនៅ​​ភូមិ​ស្វាយ ឃុំ​ឈ្វាំង ​ស្រុក​ពញា​ឮ ​ខេត្ត​កណ្តាល ​ត្រូវ​​​ប្រជា​ពល​រដ្ឋ​​នាំគ្នា​ចាប់​​វាយ​ទ្រម​ខ្លួន​​ និង​បែក​ក្បាល​​រួច​ប្រគល់​​ទៅឱ្យ​ប៉ូលិស​​ប៉ុស្តិ៍​​ទឹកល្អក់ទី​២ ចាត់​ការ​តាម​ច្បាប់ ។ រីឯ​ម្ចាស់​​ម៉ូតូ​​ឈ្មោះ​​ព្រំ ចាន់​ណា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជាជាង​ជួស​ជុល​​ម៉ូតូ​​មាន​លំនៅ​​ចំណុចកើតហេតុ​ ។

តាម​ប៉ូលិស​​បាន​ឱ្យ​ដឹងថា ​ជនសង្ស័យ​មាន​គ្នា​តែម្នាក់​ឯង ជិះ​កង់​មួយ​គ្រឿងដើរ​លួច លុះពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ផ្ទះ​ខាងលើ​ ស្រាប់តែ​ឃើញ​ទ្វារ​ផ្ទះមិន​ដាក់​គន្លឹះ​​ និង​សោ​នៅជាប់​ម៉ូតូ​​ក៏​​បាន​ទុក​កង់​ចោល​ចូល​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​​តែម្តងទៅ ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕