ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​បុក​គូទ​រថយន្ត​​ផ្លោង​​ត្រូវ​​កញ្ចក់​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​បាន​សន្លប់ដេក​​ស្តូក​ស្តឹង​​ ហើយ​ត្រូវបាន​ប្រជា​ពល​រដ្ឋ​ជួយ​សង្គ្រោះ​​ បន្ទាប់​ពី​​បុរស​នោះ​បើក​ម៉ូតូ​​ទៅ​បុក​គូទ​រថយន្ត​ បណ្តាល​ឱ្យ​​បែក​កញ្ចក់​​ផ្នែក​ខាង​ក្រោយ​​នៅ​មុខ​ហាង​លក់​គ្រឿង​អគ្គិ​សនី​​ផ្ទះ​លេខ​១៤៨-១៥០Eo ផ្លូវ​​លេខ​១១០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូនពេញ ​កាល​ពីវេលា​ម៉ោង​​៤​​រសៀលថ្ងៃទី​​២៤ កញ្ញា ២០១២ ។

​សាក្សី​បាន​ប្រាប់​ឱ្យ​​សមត្ថ​កិច្ច​​ដឹងថា ​នៅវេលា​ម៉ោង​​ខាង​លើ​មាន​រថយន្ត​មួយ​គ្រឿង​​ម៉ាក​តូយ៉ូតា​ស៊ាន​ណា ពណ៌​ស្ករ បាន​ឈប់​​នៅ​មុខ​ហាង​​លក់​គ្រឿង​អគ្គិសនី​​ទីតាំង​​លេខ​១៤៨-១៥០Eo ​ផ្លូវ​លេខ​១១០ ​ស្ថិត​ក្នុងសង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូន​ពេញ ​ទិញ​អីវ៉ាន់​រួច​ឃើញ​បុរស​ម្នាក់​​ចូលក្នុងរថយន្ត ហើយ​​បើក​ថយ​ក្រោយ​យឺតៗ​​ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​​ម៉ាក​ស៊ីរីន​សា ពណ៌ខ្មៅ ​បើក​​ដោយ​យុវជ​ន​ម្នាក់​​ក្នុង​ល្បឿន​​បង្គួរ​មក​បុក​ចំគូទ​​រថយន្ត បណ្តាល​​ឱ្យ​យុវ​ជន​​រូប​នោះ​​ផ្លោង​ត្រូវចំ​កញ្ចក់​ផ្នែក​ខាងក្រោយ​​បែក​ខ្ចាយ​ម៉ដ្ឋ​ខៃ ​ប្រកាច់​ដេក​ដួល​សន្លប់​​ស្តូក​ស្តឹង​​នៅ​លើ​ផ្លូវ ហើយ​ត្រូវបាន​​ប្រជា​ពល​រដ្ឋ​នាំគ្នា​ជួយ​រឹ​ត​ប្រហែល​​១៥​នាទី​ ទើប​ដឹង​ខ្លួន រីឯ​ម៉ូតូ​​ខូច​ខាត​បន្តិច​បន្តួច​ប៉ុណ្ណោះ ។

​នគរបាល​ជំនាញ​​​បាន​ឱ្យ​ដឹងថា ​​ក្រោយ​ពី​មាន​ការ​សម្រប​សម្រួល​​ពីសមត្ថ​កិច្ច​​ភាគី​ខាងម្ចាស់​​រថយន្ត​ដែល​មាន​ការ​យោគ​យល់​​ ព្រម​មិន​ឱ្យ​​ភាគី​ខាង​ម៉ូតូ​​សង​ការ​ខូចខាត​កញ្ចក់​​រថយន្តនោះទេ ចំណែកភាគី​ម៉ូតូ​​ដែល​រង​របួស​មិន​ជាធ្ងន់​​ធ្ងរ​ក៏​​ឯក​ភាព​​បញ្ចប់​រឿង​​នៅកន្លែង​កើត​ហេតុ​ផង​ដែរ​៕