ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​សម្ពោធ​​​​អគារ​ប៉ុស្តិ៍​រដ្ឋ​បាល​​​​​​​ឃុំ​​សំបុក​​​ក្រោយ​ពី​សាង​​​​​សង់​​អស់​រយៈ​ពេល​5​​​ខែ​រួច​មក​

12 ឆ្នាំ មុន

ខេត្ត​​​ក្រចេះ​ ៖ លោកឧត្តមសេនីយ៍ឯក សួស អង្គារ អគ្គស្នងការរងនគរបាលជាតិតំណាង លោក​​​នាយ​​ឧត្តម​សេនីយ៍​អគ្គ​ស្នងការ​នគរ​បាល​ជាតិ កាលពីព្រឹកថ្ងៃទី២២ កញ្ញា បានអញ្ជើញ​ជា​អធិបតី​​ក្នុង​​ពិធី​​កាត់ខ្សែបូ​សម្ពោ​ធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូវការ​នូវ​អគារ​ប៉ុស្តិ៍​រដ្ឋបាល​សំបុក​មួយ​ខ្នង មានទីតាំងនៅមុខ​រមណីយដ្ឋាន​កាំពី ក្នុង​ឃុំសំបុក ស្រុកចិត្របុរី ក្រោយពីបាន​ស្ថាប​នា​រួច​ជាស្ថាពរ​មាន​

ខេត្ត​​​ក្រចេះ​ ៖ លោកឧត្តមសេនីយ៍ឯក សួស អង្គារ អគ្គស្នងការរងនគរបាលជាតិតំណាង លោក​​​នាយ​​ឧត្តម​សេនីយ៍​អគ្គ​ស្នងការ​នគរ​បាល​ជាតិ កាលពីព្រឹកថ្ងៃទី២២ កញ្ញា បានអញ្ជើញ​ជា​អធិបតី​​ក្នុង​​ពិធី​​កាត់ខ្សែបូ​សម្ពោ​ធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូវការ​នូវ​អគារ​ប៉ុស្តិ៍​រដ្ឋបាល​សំបុក​មួយ​ខ្នង មានទីតាំងនៅមុខ​រមណីយដ្ឋាន​កាំពី ក្នុង​ឃុំសំបុក ស្រុកចិត្របុរី ក្រោយពីបាន​ស្ថាប​នា​រួច​ជាស្ថាពរ​មាន​រយៈ​ពេល៥ខែ​មក ។

ថ្លែងនៅក្នុងពិ​ធីសម្ពោធនាព្រឹកនោះ លោក​ឧត្តម​សេនីយ៍​ត្រី ជួង ស៊ាងហាក់ ស្នងការនគរ បាល​ខេត្តបានថ្លែងថា ក្រោមការ​ជួយ​ឧបត្ថម្ភ​​គាំទ្រ​ថវិកា​ពី​ប្រទេស​អូស្រ្តាលី​ហៅ​កាត់​ថា AUSAID ជាមួយ​នឹង​អគ្គស​្នង​ការ​​ដ្ឋាន​​នគរ​បាល​ជាតិ​ ទើប​បាន​ចាប់​ផ្តើមសាង​សង់នូវ​អគារ​ប៉ុស្តិ៍​រដ្ឋ​បាលនគរបាលឃុំ​សំបុកនេះ​ឡើង​ ។

លោកស្នងការបានបញ្ជាក់ថា អគារ​ប៉ុស្តិ៍​រដ្ឋ​បាលដ៏ថ្មីសន្លាង​នេះ បានចាប់ផ្តើមសាងសង់​តាំងពីថ្ងៃទី៨ ឧសភា ឆ្នាំ២០១២ រហូត​មក​ដល់​ថ្ងៃទី៨ កញ្ញា ឆ្នាំ២០១២ ទើបបាន​​រួច​​រាល់​​ជា​ស្ថាពរ ដោយ​​​​ចំណាយ​ថវិកា​​អស់​ជិត៣ម៉ឺន​ដុល្លារ និង​សម្រេច​សម្ពោធដាក់ឲ្យប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅថ្ងៃទី២២ ​កញ្ញា ឆ្នាំ២០១២ ក្រោ​ម​វត្ត​មាន​របស់​លោក​ឧត្តមសេនីយ៍ឯក សួស អង្គារ អគ្គ​ស្នងការ​រង​នគរ​បាល​ជាតិ​តំណាង​​លោក​នាយ​ឧត្តម​សេនីយ៍​អគ្គ​ស្នងការ​នគរបាលជាតិ លោក​អភិ​បាល​រង​ខេត្ត​ក្រចេះ លោកស្រី មីហ្គែល អាន់​ឌឺសុន ប្រធាន​ទីភ្នាក់​ងារ​អភិវឌ្ឍន៍អូស្រ្តាលី​ដើម្បី​អភិ​វឌ្ឍន៍​អន្តរ​ជាតិ​ប្រចាំ​ប្រទេសកម្ពុជា ។

មានប្រសាសន៍​សំណេះ​សំណាល​ក្នុងឱកាស​នោះ​ លោកឧត្តមសេនីយ៍ឯក សួស អង្គារ អគ្គ​ស្នង​ការ​រង​នគរបាលជាតិ ​បាន​ចាត់​ទុកថា អគារ​ប៉ុស្តិ៍នគរបាលរដ្ឋបាលដែល​ជាសំណង​់ថ្មី​សន្លាង​នេះ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏មានតម្លៃ​យ៉ាង វិសេសវិសាលក្នុងការ​រួម​ចំណែក​យ៉ាង​សំខាន់​លើ​តួនាទីភារកិច្ចរបស់នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​តាម​រយៈការអនុវត្តផែន​ការ​សកម្ម​ភាព​ពង្រឹង​នគរ​បាល​ប៉ុស្តិ៍រដ្ឋ​បាល ដើម្បីសុវត្ថិ​ភាព​សហ​គមន៍ និង​ជា​​​ការ​ចូលរួមអនុវត្តគោលនយោ​បាយភូមិ-ឃុំមានសុវត្ថិភាព ។

លោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ទៀតថា  ក្រៅពីជួយធ្វើឲ្យប្រសើរឡើងដល់កិច្ចបំពេញ ការ​ងារប្រចាំថ្ងៃរបស់មន្រ្តីនគរបាល សំណង់​អគារនេះ​ក៏បានគាំទ្រដ៏សំខាន់​ដល់​ការ​សម្រួល និងផ្តល់ភាពងាយស្រួលផងដែរ ក្នុង​ការ​ធ្វើ​ទំនាក់ ទំនង ការជួបប្រា​ស្រ័យ​ទាក់ទង​ជាមួយជនរងគ្រោះ សាក្សី ឬប្រជាពលរដ្ឋ ​ទូទៅដែលមក​រាយ​ការណ៍ ឬស្វែងរកជំនួយពីនគរបាល និង​ផ្តល់​សេវាប្រកប​ដោយប្រសិទ្ធភាពជូន​ប្រជា​ពល​រដ្ឋទូទៅ ។ ជាពិសេសគឺជនដែលងាយរងគ្រោះ មាន​ដូចជាស្រ្តី និងកុមារ និង​​អាច​ឲ្យ​នគរ​បាល​អនុវត្តការងាររបស់ខ្លួនស្របទៅតាមបទដ្ឋានអន្តរជាតិស្តីពីការគោរព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​បុគ្គល ៕