ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SL បុក​គ្នា​ជា​មួយ​​​វ៉េវ​​ស្លា.ប់​ម្នាក់​​ របួស​ធ្ងន់​ម្នាក់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បានស្លា.ប់​​យ៉ាង​​អាណោច​អាធ័ម​​នៅ​នឹង​កន្លែង​​ និង​ម្នាក់​ទៀត​​រង​របួស​ធ្ងន់​ ក្នុង​ហេតុ​ការណ៍​​គ្រោះថ្នាក់​​ចរាចរណ៍​​រវាង​ម៉ូតូ​​ម៉ាក SL និង​វ៉េវ​អីុ​ត្រង់​​ចំណុច​កែង​ផ្លូវ​លេខ​១១៤ និង​៥១ ស្ថិត​នៅ​ក្នុង​សង្កាត់​​ផ្សារ​ថ្មី​ទី​១ ខណ្ឌ​​ដូនពេញ ​កាលពី​វេលា​​ម៉ោង​​១​និង​២៥​នាទី​​រំលងអធ្រាត្រ​ឈានចូល​​ថ្ងៃទី​២៤ កញ្ញា ​២០១២ ។

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បានស្លាប់​​យ៉ាង​​អាណោច​អាធ័ម​​នៅ​នឹង​កន្លែង​​ និង​ម្នាក់​ទៀត​​រង​របួស​ធ្ងន់​ ក្នុង​ហេតុ​ការណ៍​​គ្រោះថ្នាក់​​ចរាចរណ៍​​រវាង​ម៉ូតូ​​ម៉ាក SL និង​វ៉េវ​អីុ​ត្រង់​​ចំណុច​កែង​ផ្លូវ​លេខ​១១៤ និង​៥១ ស្ថិត​នៅ​ក្នុង​សង្កាត់​​ផ្សារ​ថ្មី​ទី​១ ខណ្ឌ​​ដូនពេញ ​កាលពី​វេលា​​ម៉ោង​​១​និង​២៥​នាទី​​រំលងអធ្រាត្រ​ឈានចូល​​ថ្ងៃទី​២៤ កញ្ញា ​២០១២ ។

សាក្សី​ឱ្យ​សមត្ថ​កិច្ច​ដឹងថា ​នៅវេលា​ម៉ោង​ខាងលើ ​គាត់​បាន​ឮ​សំឡេង​​បុក​គ្នា​​លាន់​គ្រាំង​ត្រង់​ចំណុច​កែង​ផ្លូវ​លេខ​១១៤ និង​៥១ លុះ​ពេល​បើក​ទ្វារ​​​មើល​ក៏​ឃើញ​ម៉ូតូ​​២​គ្រឿង​​​ដួល​គរ​លើ​គ្នា ហើយ​​មាន​បុរស​២​នាក់​​ ​និង​ស្ត្រី​២​នាក់​​ដេក​​រដូក​រណែល​លើ​ថ្នល់ ។ ឃើញ​ដូច្នេះ​គាត់​បាន​​ចេញ​មក​មើល  និង​​រាយ​ការណ៍​​ដល់​សមត្ថ​កិច្ច​មូល​ដ្ឋាន​ចុះមក​ជួយ​សង្គ្រោះ​ដល់​ជន​រងគ្រោះ​​ទាំង​៤​នាក់​ ប៉ុន្តែអ្វី​ដែល​គួរឱ្យ​​សោក​ស្តាយ​នោះ​គឺ​​បុរស​ម្ចាស់​ម៉ូតូ​​ម៉ាក​​វ៉េវ​អីុ បាន​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់ ​​​ស្លាប់​​នៅ​​នឹង​​កន្លែង​តែម្តង ។ ចំណែក​ភាគី​ម៉ូតូ SL ​ដែលបើក​​ដោយ​បុរស​នោះ​ក៏​រង​របួស​ធ្ងន់ និង​ស្ត្រី​២​នាក់​រួម​ដំណើរ​​​ជា​មួយ​រង​របួសស្រាលត្រូវបាន​រថយន្ត​សាមុយ​ដឹក​ទៅ​កាន់​មន្ទីរ​​ពេទ្យ​កាល់​ម៉ែត ។

​ម៉ូតូ​​ទាំង​២​គ្រឿង​​ត្រូវបាន​​​យក​ទៅរក្សាទុក​នៅ​ការិយា​ល័យ​​នគរបាល​ចរាចរ​​ផ្លូវ​គោក​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ឯ​សព​បុរស​ឈ្មោះ​​សៀម ចាន់សារ៉ា ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​​ធ្វើ​ប​ុណ្យ​តាម​ប្រពៃណី ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕