ក្នុងសន្និសីទសារព័ត៌មានពិសេសមួយរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី២៤ កញ្ញា លោកស្រីPARK GEUN HYE ដែលឈរឈ្មោះជាបេក្ខនារីប្រធានាធិបតីកូរ៉េខាងត្បូងរបស់គណបក្សកាន់អំណាចគឺគណបក្ស SAENURI បានធ្វើការសុំទោសដល់បណ្តាជនរងគ្រោះខាងនយោបាយក្នុងសម័យកាលកាន់អំណាចរបស់ឪពុកលោកស្រីគឺលោកបា៉ក់ជុងហ៊ី ។
ពេលចាប់ផ្តើមសន្និសីទសារព័ត៌មាននោះដើម្បីពន្យល់ពីជំហរលោកស្រីលើប្រវត្តិសាស្ត្រលោកស្រីPARK GEUN HYE មានប្រសាសន៍ថា ខ្ញុំមកកាន់ទីនេះក្នុងនាមជាបេក្ខនារីប្រធានាធិបតី ហើយពុំមែនក្នុងនាមជាកូនស្រីរបស់ឪពុកខ្ញុំឡើយ ។ គេត្រូវនិយាយពីប្រវត្តិសាស្ត្រក្នុងឋានៈជាបេក្ខនារីមួយរូប ។ លោកស្រីបន្តថា មានការធ្វើពលីកម្មនានារបស់បណ្តាកម្មករនៅពីក្រោយការធ្វើឧស្សាហ្វូបនីយកម្មកាលពីទសវត្សឆ្នាំ៦០និង៧០ និងការំលោភបំពានលើសិទ្ធិមនុស្សខាងក្រោយសន្តិសុខជាតិប្រឈមមុខនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង ។
លោកស្រីនិយាយរហូតដល់រដ្ឋប្រហារថ្ងៃទី១៦ ឧសភា ឆ្នាំ១៩៦១ ដឹកនាំធ្វើដោយឪពុកលោកស្រី ។ លោកស្រីបន្ទាប់មកទៀតបានសុំទោសដល់បណ្តាគ្រួសារជនរងគ្រោះ ។ លោកស្រីមានប្រសាសន៍ថា ខ្ញុំដឹងច្បាស់ពីទុក្ខសោក នៃការបាត់បង់បណ្តាសមាជិកគ្រួសារ ។ ខ្ញុំធានាដើរតួនាទីរបស់ខ្ញុំដើម្បីព្យាបាលរបួសទាំងនេះ ៕
ចែករំលែកព័តមាននេះ