អ្នកឡើងភ្នំជនជាតិបារាំង៤នាក់ស្លាប់ហើយ៣នាក់ទៀតបាត់ខ្លួនក្នុងការបាក់ដី និងទឹកកកដែលកើតមានកាលពីថ្ងៃទី២៣ កញ្ញា នៅកំពូលភ្នំនេប៉ាល់មួយដែលសម្លាប់មនុស្សសរុបយ៉ាងតិច៩នាក់ ។សាកសពជនជាតិបារាំង៤នាក់បានត្រូវរកឃើញហើយអ្នកឡើងភ្នំបារាំង៣នាក់ទៀតនៅតែបាត់ខ្លួន ហើយប្រតិបត្តិការតាមរុករកនៅបន្ត ហើយអាចមានសង្ឃឹមតិចតួចណាស់ដែលអាចរកឃើញអ្នកនៅរស់រានមានជីវិតក្នុងចំណោមអ្នកបាត់ខ្លួនទាំងនោះ ។
ម្យ៉ាងវិញទៀតអ្នករបួសជនជាតិបារាំង២នាក់ត្រូវបានបញ្ជូនតាមឧទ្ធម្ភាចក្រមកកាន់ទីក្រុងកាត់ម៉ាន់ឌូ រដ្ឋធានីនេប៉ាល់ ក្នុងចំណោមអ្នកស្លាប់ក្រៅពីជនជាតិបារាំង៤នាក់មានជនជាតិអេស្ប៉ាញ២ឬ៣នាក់ ជនជាតិអីុតាលីម្នាក់ នេប៉ាល់ម្នាក់ និងអាល្លឺម៉ង់ម្នាក់ ។
ការបាក់ដីនិងទឹកកកនេះកើតមានត្រង់ផ្លូវធម្មតាឡើងភ្នំMANASLU កម្ពស់៨.១៦៣ម៉ែត្រ។ការបាក់នេះគឺនៅត្រង់កន្លែងមួយកម្ពស់៧.៤០០ម៉ែត្រ ៕
ចែករំលែកព័តមាននេះ